Connect with us

សុខភាព

៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ

បានផុស

នៅ

មាត់​ធ្មេញ​គ្មាន​អនាម័យ មិន​ត្រឹមតែ​មាន​បញ្ហា​ច្រើនទេ ក៏​ប្រឈម​ជំងឺ​មហារីក​ទៀត​ផង។ ក្នុងមាត់​យើង អាច​មាន​ផ្ទុក​បាក់តេរី​រាប់​ពាន់ ​រាប់​លានប្រភេទ ​អាច​បង្ក​​ការ​រលាក​ និង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សរីរាង្គ​ដទៃ​ទៀត​ ហើយ​បើ​យោង​​តាម​​ការ​ស្រាវជ្រាវ​ថ្មី​មួយ របស់​អ្នក​ជំនាញ​​ស៊ុយអែត គ្នា​យើង​សម្បូរ​​កំបោរ​ជាប់​ធ្មេញ​ ភាគ​ច្រើន​ប្រឈម​កើត​ជំងឺ​មហារីក​លំពែង ខណៈការ​សិក្សា​នៅ​ហូឡង់ កំបោរ​ធ្មេញ​ច្រើន មាន​ទំនាក់ទំនង​ជា​មួយ​សុខភាព​បេះដូង​ផងដែរ។ ដើម្បី​ទទួល​បាន​មាត់​ធ្មេញមាន​សុខភាព​ល្អ គ្នា​យើង​គួរ​ចាប់​ផ្តើម​បង្ក​ទម្លាប់​ល្អដែលរៀប​រាប់​ក្នុង​អត្ថបទ​នេះ​ទៅ។

១- ដុស​សម្អាត​ធ្មេញ ​អណ្ដាត ​និង​សាច់​ថ្ពាល់​ខាង​ក្នុង

Premium Photo | Asian man brushing teeth at bathroom in the morning
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដុស​សម្អាត​ធ្មេញ​ ជា​វិធី​ដែល​ងាយ​ស្រួល ​និង​លឿន​បំផុត​ ដើម្បី​កម្ចាត់​កាក​សំណល់​​អាហារ​ ឬ​កំបោរ​ជាប់​ធ្មេញ​ ព្រោះ​កាលណា​ធ្មេញ​ស្អាត​មិន​មាន​កំបោរ​កាន់ ​បាក់តេរី​ក្នុង​មាត់​ ក៏​មិន​សូវ​មាន​ដែរ។ ប៉ុន្ដែ​ការ​ដុស​សម្អាត​តែ​ធ្មេញ​មួយ​មុខ​ ​មិនទាន់​​គ្រប់គ្រាន់​នោះ​ទេ​ អណ្ដាត​ និង​សាច់​ថ្ពាល់​ខាង​ក្នុង ​ក៏​គួរ​សម្អាតដោយ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។

២- ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ

​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ត្រឹមត្រូវ​ ​មាន​ប្រយោជន៍​ច្រើនជួយ​សម្អាត​ធ្មេញ​នៅ​ពេល​ដែល​សរសៃ​ច្រាស​ចូល​ទៅ​មិន​ដល់។ ម៉្យាង​ទៀត ​អំបោះ​ទាក់​ធ្មេញ​មាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​ គ្នាយើង​​មាន​បំណះ​ធ្មេញ​គ្រើម ​គួរ​ប្រើ​អំបោះ​ទាក់ ​មាន​ជាតិ​ក្រមួន ​ហើយ​បើយើង​មាន​ធ្មេញ​ចន្លោះ ​គួរ​ប្រើ​អំបោះ​ទាក់​ប្រភេទ​ខ្សែ​ក្រង​។ ម៉្យាង​ទៀត​ សម្រាប់គ្នា​យើង​មាន​ធ្មេញ​ធម្មតា ​អាច​ប្រើ​អំបោះ​ទាក់​​គ្មាន​ជាតិ​ក្រមួនបាន។

៣- ប្រើ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុល​មាត់​​មាន​ជាតិ​ភ្លុយអរ (Fluoride)

ភ្លុយអរ ​គឺ​ជា​សារធាតុ​រ៉ែ​ធម្មជាតិ ​ល្អ​សម្រាប់ជួយ​ឲ្យ​ធ្មេញ​រឹង​មាំ ​និង​ការពារ​ជាតិ​កាត់​របស់​អាស៊ីដ។ ម៉្យាង​ទៀត​ យើង​​គួរ​តែ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ ​និង​ទឹក​ខ្ពុល​មាត់​មាន​កម្រិត​សារធាតុ​ភ្លុយអរ​សក្ដិសម​ទៅ​នឹង​អាយុ​ធ្មេញយើង។

៤- ចៀសវាង​អាហា រ​ឬ​ភេសជ្ជៈ​សម្បូរ​ជាតិ​​ស្ករ

ញ៉ាំ ឬ​ផឹក​អាហារ​​ជាតិ​ស្ករ​ខ្ពស់ ​នឹង​ធ្វើ​ឲ្យ​កម្រិត ​pH​ ក្នុង​ទឹក​មាត់​ថយ​ចុះ​ ​ធ្វើ​ឲ្យ​កំបោរ​ជាប់​ធ្មេញ​ក្លាយ​ទៅ​ជា​អាស៊ីដ​កាត់​ធ្មេញ។ ​ហេតុ​នេះ​ យើង​​គួរ​តែ​ចៀសវាង​ ពិសេស​រឿង​ញ៉ាំ​ស្ករ​គ្រាប់ ​ឬ​នំ​កញ្ចប់។ ប៉ុន្តែ​បើ​គ្នា​យើង​​​ខ្វះ​ជាតិ​ផ្អែម​មិន​បាន​ ញ៉ាំ​​ម្ហូប​អាហារ​ធម្មតា​សិន​ បន្ទាប់​មក​ចាំ​ញ៉ាំ​ស្ករ​គ្រាប់​តាម​ក្រោយ​ ព្រោះ​ធ្វើ​បែប​នេះ​ វា​អាច​ជួយ​បង្អាក់​ជាតិ​ផ្អែម​បាន​ខ្លះៗ​ដែរ។

៥- ជ្រើសរើស​ស្ករ​កៅស៊ូ​ត្រឹមត្រូវ

​ការ​ទំពារ​ស្ករ​កៅស៊ូ​ទាំង​អស់​ មិនមែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ ព្រោះ​ប្រភេទ​ស្ករ​កៅស៊ូ​ខ្លះ​ សម្បូរ​​ជាតិ​ស្ករ ​នឹង​ឆាប់​ធ្វើ​ឲ្យ​មាន​រោគ​ពុក​ធ្មេញ។សម្រាប់​ស្ករ​កៅស៊ូ​ យើង​​គួរ​ទំពារ​ គួរ​តែជាស្ករ Xylitol​ ព្រោះ​វា​ជា​សារធាតុ​ស្ករ​ម៉្យាង ​ជួយ​កាត់​បន្ថយ​បាក់តេរី​បាន​ច្រើន ​ដែល​បាក់តេរី​ទាំង​នោះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ពុក​ធ្មេញ។

៦- ដុស​សម្អាត​ឲ្យ​ចំ​កន្លែង

2,011 Asian Woman Brush Teeth Stock Photos, Pictures & Royalty-Free Images  - iStock

ដុស​សម្អាត​ធ្មេញ​ជាមួយ​នឹង​សរសៃ​ច្រាស​ធំ​ ​ពិត​ជា​ពិបាក​ឲ្យ​ចូល​តាម​កន្លុក​​កន្លៀត​ធ្មេញ​​ក្នុង​មាត់​ណាស់ ​ពិសេស​នៅ​ម្ដុំ​ធ្មេញ​ថ្គាម ​ហេតុ​នេះ​យើង​​គួរ​តែ​ប្ដូរ​មក​ប្រើ​សរសៃ​ច្រាស​ទន់ ​មាន​ចុង​សរសៃ​ស្ដើង​ ទើប​អាច​សម្អាត​បាន​ស្អាត​ល្អ​ ​ចូល​ទៅ​សម្អាត​បាន​គ្រប់​ផ្នែក​​ធ្មេញ។

៧- គិត​ឲ្យ​បាន​ច្បាស់មុន​ផឹក​​ភេសជ្ជៈណា​មួយ

ភេសជ្ជៈ​​មាន​ជាតិ​អាស៊ីដ ​ដូចជា​ ទឹក​សូដា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង ​និង​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​ សុទ្ធ​តែ​អាច​ធ្វើ​ធ្មេញ​ពុក​បាន។ ក្រោយ​ពី​ការ​ហាត់​ប្រាណ​រួច​ ​បើ​យើង​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំងនោះ គួរ​តែ​ផឹក​ទឹក​ធម្មតា​តាម​ក្រោយ ដើម្បីលាង​សម្អាត​ជាតិ​អាស៊ីដ​ ចេញ​ពី​ធ្មេញ។ ​បើ​ងងុយគេង ប៉ុន្តែ​​ចង់​ដាស់​ស្មារតី​ខ្លួន​ឯង ​គួរ​តែផឹក​​កាហ្វេ​ខ្មៅ​ ប្រសើរ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ព្រោះ​កាហ្វេ​​មិន​កាត់​ធ្មេញ​ ដូច​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នោះ​ទេ។

៨- ផឹក​ស្រា​ក្រហម​ និង​ញ៉ាំ​ឈីស

Premium Photo | Happy group of asian girl friends enjoy laughing and  cheerful sparkling wine glass at rooftop party

ដោយសារ​តែ​ស្រា​ក្រហម ​ជា​ប្រភេទ​ភេសជ្ជៈ​​ជាតិ​អាស៊ីដ អាច​​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​ធ្មេញ​សឹកបាន ​ហេតុ​នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្មេញ​​ខូចខាត​ យើង​គួរ​តែ​ផឹក​​ស្រា​ក្រហម និង​ញ៉ាំឈីស​មួយ​ដុំ​ ព្រោះ​ឈីស​មាន​សមត្ថភាព​បន្សាប​ជាតិ​អាស៊ីដ​នៅ​ក្នុង​មាត់​បាន។

វិធីសាស្ត្រ​ងាយៗ​ទាំង​អស់​នេះ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់ រក្សា​​ធ្មេញបាន​​ស្អាត​ល្អ​ និង​មាន​សុខភាព​រឹង​មាំ។ ​ភាព​អត់ធ្មត់​ និង​អនុវត្ត​ឲ្យ​បាន​ទៀងទាត់​ ​ជា​វិធី​ការពារ​ដ៏​ល្អ មិន​ត្រឹម​តែ​សុខភាព​មាត់​ធ្មេញ​ សូម្បី​តែ​សុខភាព​រាងកាយ​ ក៏​អាច​ជួយ​បាន​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កំពូលអាហារ ៤មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ

ចុចអាន៖ ឈឺ​អណ្ដាត​ក្រោយ​ញ៉ាំ​ផ្លែឈើ​​​ អាច​មកពីជ្រាំងមាត់ ឬដំបៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម