Connect with us

សុខភាព

សូមប្រយ័ត្ន បាត់បង់សារធាតុរាវក្នុងខ្លួន អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

ការបាត់បង់សារធាតុរាវក្នុងខ្លួនធ្ងន់ធ្ងរ ដែលយើងអាចហៅបានថា “ស្ហុកកង្វះចំណុះឈាម ឬសារជាតិទឹក (Volemia)” គឺតម្រូវឲ្យមានការសង្រ្គោះជាបន្ទាន់។ ស្ហុក​របៀប​នេះ ​យើង​អាច​ដឹង​បាន​តាម​រយៈ​ការ​ហូរ​ឈាម ឬ​ការ​បាត់បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ពី​ក្នុង​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ហុក​ដែល​កើត​ឡើង​ដោយ​ការ​ខ្វះ​ចំណុះ​ឈាម ឬសារជាតិទឹកបាន លុះត្រាតែបាត់បង់ឈាម ១/៥នៃទំងន់ខ្លួន ឬក៏ ២០% នៃឈាម ឬជាតិទឹកសរុបនៅក្នុងខ្លួន។

មូលហេតុស្ហុក (Cause Hypovolemic Shock)

ស្ហុក​របៀបនេះវាស្តែងចេញ ក្រោយពីយើងបាត់សារជាតិរាវ ជាពិសេសឈាមតាមរយៈ

– ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​ពី​កន្លែង​ដាច់ ឬ​របួស​ខ្ទេចខ្ទាំ

– ការហូរឈាម​អាច​មាន​នៅក្នុងៈ ពោះ គ្រឿងក្នុង បែកកូនក្រៅស្បូន(GEU) តាមបំពង់អាហារ ឬតាម​ទ្វាមាស។

ម្យ៉ាងទៀតស្ហុករបៀបនេះ ក៏អាចកើតឡើងបានដែរ ពេលដែលបាត់ជាតិទឹកក្នុងខ្លួនដូចជាៈ

– ការរាគរូសយូរ និងច្រើនដង ឬក៏ការក្អួតខ្លាំង

– ការរលាកដែលមានទំហំធំ

– ការបែកញើសច្រើនហួសហេតុពេក

រោគសញ្ញា ( Symptoms of shock hypo volemia)

រោគសញ្ញា វាមានការប្រែប្រួលទៅតាមស្ថានភាពធ្ងន់ធ្ងរនៃការបាត់បង់ឈាម និងវត្ថុរាវ។ទោះបីជាយ៉ាងណាក៏ដោយក៏ជំងឺនេះវាអាចមានគ្រោះថ្នាក់ដល់ជីវិត ដែលតម្រូវអោយមានការសង្គ្រោះយ៉ាងទាន់ពេលវេលា។ ការហូរឈាមខាងក្នុងពោះ វាមានការពិបាកមើលសញ្ញាជាងការហូរឈាមចេញក្រៅ។

១. រោគសញ្ញារួមផ្សំនៃស្ហុកនេះមានដូចជាៈ

– វិលមុខ

– ឈឺក្បាល

– ក្អួត

– ស្រេកទឹក

– បែកញើសស្អិត

២. រោគសញ្ញាធ្ងន់ធ្ងរៈ

– ដង្ហើមញាប់

– ញើសស្អិត

– ជីពចរដើរញាប់ ឬខ្សោយជួនចាប់ពុំបាន

– ទឹក​នោម​តិច

– ខ្សោយ

– ស្រវាំងភ្នែក

– បបូរមាត់ស្វាយ ចុងជើងចុងដៃស្វាយ

– សន្លឹម បាត់បង់ស្មារតី។

ការព្យាបាលបឋម (Emergency care and first aid)

ជំងឺនេះបើពុំមានការព្យាបាលទេ វានឹងបណ្តាលអោយអ្នកជំងឺស្លាប់។

ការ​សង្គ្រោះ​ដំបូង​ចាំបាច់​មានៈ

– ដាក់អ្នកជំងឺសម្រាក ដោយ​លើក​ជើង​ឲ្យ​ខ្ពស់ជាងក្បាល

– ប្រយ័ត្ន​ការ​លើក​ដាក់អ្នកជំងឺ បើសង្ស័យវាមាន​បញ្ហា​ក្បាល បាក់ក

– រក្សា​អ្នកជំងឺ​ឲ្យ​មានកំដៅធម្មតា ជៀសវាងទុកអ្នកជំងឺក្នុងសីតុណ្ហភាពត្រជាក់ខុសធម្មតា(Hypothermie)

– មិន​ត្រូវ​ឲ្យ​ជាតិទឹកតាមមាត់នោះទេ

– ដាក់សេរ៉ូម (2 IV fluid) + O2

ការព្យាបាលទូទៅ (Hypovolemia Shock Treatment)

ក្នុងមន្ទីរពេទ្យ នៅពេលជួបប្រទះអ្នកជំងឺស្ហុកដោយកង្វះឈាម ឬសារធាតុជាតិទឹកនោះការចាំបាច់របស់យើងគឺ ត្រូវផ្តល់ឲ្យនូវវត្ថុរាវ និងផលិតផលឈាមតាមសរសៃ ដើម្បីបង្កើនបានវិញនូវរបត់ឈាមរត់ និងដើម្បីស្ថាបនាការខូចខាតដោយការរបួសប៉ះទង្គិច ឬក៏ដោយសារជំងឺ។

ការសង្គ្រោះ (អាស្រ័យលើស្ថានភាពអ្នកជំងឺ) មានដូចតទៅ៖

– រកផ្លូវចាក់ថ្នាំ ២ធំៗ (2ways fluid)

– អាចបញ្ចូលផ្លាស្មា

– អាចបញ្ចូលផ្លាកែត

– អាចបញ្ចូលគ្រាប់ឈាមក្រហម

– អាចបញ្ចូល សេរ៉ូម (cristalloide)

ស្ហុកដោយសារកង្វះឈាម ជាជំងឺធ្ងន់ធ្ងរអាចបណ្តាលឲ្យ​អ្នកជំងឺស្លាប់ភ្លាមៗ ដូចនេះ ពេលដែលយើង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​អ្នក​ជំងឺបាន ជាពិសេសពេលដែលមានសញ្ញាជីវិតធ្ងន់ធ្ងរ យើងគួរតែបញ្ចូនអ្នកជំងឺ​ឲ្យ​បានឆាប់រហ័សទៅមន្ទីរពេទ្យ ដែលមានក្រុមគ្រូពេទ្យជំនាញរង់ចាំជួយសង្គ្រោះ៕

អត្ថបទ៖រស្មី

ចុចអាន៖មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ

ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម