Connect with us

សុខភាព

លំហាត់សាមញ្ញ ៣ ជួយកាត់បន្ថយការឈឺចាប់ខ្លាំងលើស្មា ក្រោយចាក់វ៉ាក់សាំងដូសទី ៣

បានផុស

នៅ

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅក្រោយចាក់វ៉ាក់សាំងរួច គឺឈឺស្មានៅកន្លែងចាក់។ ស្ថានភាពនេះគឺជារឿងគួរឲ្យព្រួយបារម្ភ បើសិនយើងប្រហែស ហើយជាធម្មតាវាមានរយៈពេល ប្រហែលពី ១ ទៅ ៣ ថ្ងៃ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ដែល​យើង​មាន​ការ​ឈឺចាប់​ក្រោយ​ចាក់​​ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​ឆ្លើយតប​ទៅ​នឹង​វ៉ាក់សាំង ​និង​ដោយ​ការ​រលាក​ផង​ដែរ។

វេជ្ជបណ្ឌិត Kriengsak Lekkruangsuwan មកពីស្ថាប័ន​វេជ្ជសាស្ត្រ​​ពិភពលោក ​អ្នក​ឯកទេស​ខាង​ឈឺ​សន្លាក់ (WMC) បញ្ជាក់​ថា ​រោគសញ្ញាទាំងនេះ​នឹង​រួមបញ្ចូល​ជាមួយ​រោគសញ្ញា​ជាំ​ឈាម​ក្រហម​ នៅ​កន្លែង​ចាក់។ ជា​រឿយៗ​នឹង​ក្លាយ​ជា​សាច់​ជាំ​ ឬ​មាន​ស្នាម​រមាស់និងកន្ទួល ដែលធ្វើ​ឲ្យ​រលាក ​ឬ​ឈឺ​សន្លាក់​សាច់​ដុំ​ជា​ដើម។

ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​លំហាត់​ខាងក្រោម​នេះ គឺពិតជាមាន​ប្រសិទ្ធភាព ​កាត់បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ស្មា ៖

ឈរ​ត្រង់​ភ្ជាប់​ដៃ​របស់​អ្នក​ទៅ​នឹង​ដង​ខ្លួន ​ហើយ​រាលដាល​ដៃ​ទៅ​ម្ខាង ​​នៅ​មុំ​ប្រហែល ៩០ ដឺក្រេ​ ដោយ​រំកិល​ឡើង​លើ​​ចុះក្រោម ២០ ដង។

បន្ទាប​ពី​លាតសន្ធឹងដៃ​របស់​អ្នក​ សូម​លើក​ដៃ​ទៅ​ខាង​មុខ​ដង​ខ្លួន​ម្ដង។ បន្ទាប់​ពី​នោះ​សូម​រាល​ដាល​ដៃ​របស់​អ្នក​ទៅ​ម្ខាង​ម្ដង​ទៀត ២០ ដង។

ចុងក្រោយ​សូម​ភ្ជាប់​ដៃ​របស់​អ្នកទៅម្ខាងនៃដងខ្លួន​ទៀត ​ពត់​កែងដៃ​របស់​អ្នក​នៅ​មុំ ៩០ ដឺក្រេ ​បន្ទាប់មក​បង្វិល​ដៃ​របស់​អ្នក​ទៅ​ម្ខាង​ ហើយ​បង្វិល​វា​មក​វិញ​នៅ​ចំពោះ​មុខ​រាងកាយ។ ធ្វើ​ម្ដង​ទៀត​នូវ​កម្រិត​សំឡេង​នេះ ២០ ដង។

ប្រសិន​បើ​មាន​ការ​ឈឺចាប់​ខុស​ពី​ធម្មតា ​ឬ​រលាក​ខ្លាំង សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ពិនិត្យ​រក​រោគ​សញ្ញា​និងការ​ព្យាបាល​បន្ថែម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស

ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម