Connect with us

សុខភាព

ការពារខ្លួនជានិច្ច! កូវីដ-១៩អាចចម្លងទៅអ្នកដទៃ ដោយមិនទាន់ដឹងថាខ្លួនឈឺ ឬចេញរោគសញ្ញា

បានផុស

នៅ

មាន​ការ​ស្រាវ​​ជ្រាវ​ច្រើន​បង្ហាញ​ថា វីរុស COVID-19 អាច​ចម្លង​ទៅ​អ្នក​ដទៃ មុន​ពេល​ដែល​អ្នក​ជំងឺ​​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ថា អ្នក​ឆ្លង​វីរុស COVID-19 ដែល​មិន​​ចេញ​រោគ​សញ្ញា​​អាច​ចម្លង​ទៅ​អ្នកដទៃ ១ ឬ២ថ្ងៃ​មុន​នឹង​ឈឺ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា ឱកាស​ចម្លង​ទៅ​អ្នក​ដទៃ​ច្រើន​ខ្លាំង។ “មាន​ន័យ​ថា គាត់​អត់​ទាន់​ដឹង​ថា ខ្លួន​ឯង​ឈឺ​ផង គាត់​អា​ចម្លង​ទៅ​អ្នក​ដទៃ​ហើយ រយៈពេល​ដែល​គាត់​អាច​ចម្លង​ទៅ​អ្នក​ដទៃ អាច​មាន​ពី១-២ថ្ងៃ​មុន​គាត់​ឈឺ ឧបមា​ថា ខ្ញុំ​ឈឺ​ថ្ងៃ​ហ្នឹង ចឹង​ខ្ញុំ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​តាំង​ពី២​​ថ្ងៃ​មុន”

តាម​ការ​ពន្យល់​របស់អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជំងឺ​បង្ក​ដោយ COVID-19 ជាទូទៅ មិន​មែន​អ្នក​ឆ្លង​ហើយ ឈឺ​ធ្ងន់​ទាំង​អស់​នោះ​ទេ បើ​តាម​ការ​សិក្សាស្រាវជ្រាវ វីរុស COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ច្រើន​ខ្លាំង​ណាស់ ដោយ​បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​សរុប​មាន​ច្រើន​ជាង​៧លាននាក់ ដែល​​បាន​រក​រោគ​វិនិច្ឆ័យ​ឃើញ តែ​បើ​តាម​ជាក់​ស្តែង អាច​ច្រើន​ជាង​ហ្នឹង អាច៥ ទៅ១០ដង នៃ​ចំនួន​ដែល​រក​ឃើញ។

Asian demand for face masks soars on fears of Chinese virus - ABC News

ការ​អះ​អាង​បែប​នេះ ក៏​ព្រោះ​តែ​ភាគច្រើន​នៃ​អ្នក​ដែល​​ឆ្លង​ហើយ មិន​ឈឺ​នោះ​ទេ មិន​មែន​ថា​វីរុស​មួយ​ចម្លង​មក​មនុស្ស​មួយ​ក្រុម មិន​មែន​១០០% នៃ​មនុស្ស​១ក្រុម​នោះ ឈឺ​ទាំងអស់​នោះ​ទេ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាព​ខុសគ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត។ ក្នុង​នោះ​អ្នក​ឆ្លង COVID-19 ២០% ចេញ​រោគ​សញ្ញា ឯ៨០% ទៀត​ឆ្លង​ហើយ មាន​វីរុស​ក្នុង​ខ្លួន​ហើយ តែ​អត់​ឈឺ​នោះ​ទេ។ “វីរុស​ហ្នឹង​ពេល​ឆ្លង​ម៉ោ ៨០%​នៃ​អ្នក​ដែល​ឆ្លង គាត់​អាច​ឈឺ​ស្រាល ឬ​ក៏​អត់​មាន​ឈឺ​អី​ទាំងអស់ ឬ​គាត់​គ្រាន់​ឈឺ​តិចតួច ឈឺក្បាល ក្តៅខ្លួន ហើយ​គាត់​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង មិន​មែន​ថា​គ្រប់​អ្នក​ដែល​ឆ្លង​វីរុស COVID-19 ចូល​មក​ក្នុង​ខ្លួន ត្រូវ​តែ​ទៅ​ពេទ្យ ឈឺធ្ងន់ ហើយ​អាច​ស្លាប់​ទេ”

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពីម្សិលមិញ បាន ពន្យល់​ជា​ថ្មី​ថា តាមពិត​ទៅ​មាន​មនុស្ស​ឆ្លង​វីរុស​២ក្រុម​ដែល​អាច​ចម្លង​វីរុស​ទៅ​កាន់​អ្នក​ដទៃ​បាន។ ក្រុម​ទី​១ គឺ​អ្នក​ឆ្លង​វីរុស​ដែល​មិន​មាន​ចេញ​រោគសញ្ញា ដូចជា​ក្ដៅ​ខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ជាដើម ដែល​អ្នក​ឆ្លង​វីរុស COVID-19 ខ្លះ មិន​ចេញ​រោគសញ្ញា និង​មិន​ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​សោះ​តែ​ម្ដង។ ចំណែក​ក្រុម​មួយ​ទៀត គឺ​អ្នក​ដែល​មិន​ទាន់​ចេញ​រោគ​សញ្ញា មាន​ន័យ​ថា​អ្នក​ទាំងនោះ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​បន្ទាប់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន

ចុចអាន៖ ទោះធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន២ប្រភេទនេះ អ្នកនៅតែអាចឆ្លងវីរុសបំប្លែងខ្លួនផ្សេងៗបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម