Connect with us

សុខភាព

អ្នកជំនាញថា ការធ្វើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ គឺមិនចាំបាច់ឡើយ

បានផុស

នៅ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញនូវសេចក្ដីព្រមានរំឭកជនជាតិអាមេរិកថា ការធ្វើតេស្តរកអង្គបដិប្រាណ (អង់ទីគ័រ) ប្រឆាំងនឹងវីរុសកូវីដ-១៩ មិនគួរប្រើសម្រាប់កំណត់ថាតើនរណាម្នាក់បានការពារ ឬមានភាពស៊ាំប្រឆាំងការឆ្លងជំងឺនោះទេ។

The pros and cons of rapid testing for COVID-19 | Pru Life UK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព មិនពឹងផ្អែកលើការធ្វើតេស្តថាមនុស្សម្នាក់មានអង់ទីទីគ័រការពារឬអត់ឡើយ ជាពិសេសការប្រើប្រាស់តេស្តអង់ទីគ័រចំពោះអ្នកដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ។ នេះបើតាមវេជ្ជបណ្ឌិត Tim Stenzel ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

វេជ្ជបណ្ឌិតរូបនេះបន្តថា FDA កំពុងរំឭកដល់សាធារណជនអំពីដែនកំណត់នៃតេស្តអង់ទីគ័រប្រឆាំងកូវីដ-១៩ និងផ្តល់នូវអនុសាសន៍បន្ថែមអំពីការប្រើប្រាស់តេស្តនេះ ដើម្បីកុំឱ្យពលរដ្ឋមានការភ័ន្តច្រឡំ។ ការធ្វើតេស្តអង់ទីគ័រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលធ្លាប់បានប៉ះពាល់នឹងវីរុស SARS-CoV-2 ហើយសរីរាង្គពួកគេអាចបង្កើតអង់ទីគ័រមានប្រតិកម្មភាពស៊ាំទៅនឹងជំងឺកូវីដ។

ទោះយ៉ាងណាការធ្វើតេស្តអង់ទីគ័រមិនគួរត្រូវបានប្រើនាពេលនេះដើម្បីកំណត់ភាពស៊ាំក្នុងការការពារប្រឆាំងនឹងកូវីដ-១៩ ឡើយ ជាពិសេសបន្ទាប់ពីមនុស្សម្នាក់បានទទួលការចាក់វ៉ាក់សាំង ដោយសារតែចាក់វ៉ាក់សាំងរួចភ្លាមៗ ទោះបីតេស្តក៏មិនអាចរកឃើញដែរ។ មូលហេតុនេះអាចបង្កជាក្ដីព្រួយបារម្ភទៅវិញ ហើយពលរដ្ឋអាចយល់ច្រឡំថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពឬមិនអាចបណ្ដុះអង់ទីគ័រការពារវីរុសបាន។

ពាក់ព័ន្ធករណីនេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីគ័រលើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រនោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។

ដោយឡែក លោកស្រីបណ្ឌិត ឱ វណ្ណឌីន បានយល់ស្របថា “នៅពេលវ៉ាក់សាំងចូលទៅក្នុងសរីរាង្គយើងហើយនោះ មានន័យថាវ៉ាក់សាំងនេះ បានទៅបង្រៀនសរីរាង្គយើង ពីការប្រឆាំងមេរោគកូវីដ-១៩ ហើយសរីរាង្គយើងក៏បានរៀនពីវ៉ាក់សាំងនោះដែរ។ អ៊ីចឹងការណ៍ដែលយើងគិតថា ចង់រកមើលអង់ទីគ័រអង្គការពារឡើង ឬមិនឡើង ឬវាធ្លាក់យ៉ាងណានោះ ខ្ញុំសូមជម្រាបជូនថា ទោះបីនៅសហរដ្ឋអាមេរិកក៏មិនអនុញ្ញាត ឬជំរុញឱ្យទៅវាស់វែងរកអង់ទីគ័រដែរ”។

ជាមួយគ្នាដែរ ក្នុង​កាលៈទេសៈ​នេះ ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីគ័រ។ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ-១៩៕

អត្ថបទ៖ សន្យា

ចុចអាន៖ មនុស្សទាំងនេះ អាចចំណាយថ្លៃចាក់វ៉ាក់សាំងកូវីដដូសជំរុញដោយខ្លួនឯង

ចុចអាន៖ តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម