Connect with us

សុខភាព

គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

បានផុស

នៅ

គេង​មិន​លក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹក​ឡើង​គ្មាន​កម្លាំង​នឹង​ក្រោក​ផង កុំ​ថាឡើយ​ទៅ​ធ្វើ​ការ​នោះ។ យ៉ាង​ណា​ ថ្នាំ​ងងុយ​គេង មិនមែន​មិត្តស្និទ្ធ​ស្នាល​ស​ម្រាប់​គ្នា​យើង​មាន​អាការ​គេង​មិន​លក់ ប៉ុន្តែ​បើ​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ អ្វី​យើង​ត្រូវ​ដឹង​ច្បាស់​ជាមុន គឺ​ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព​ជាមុន​សិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ប្រភេទ​ថ្នាំ​ងងុយ​គេង

– ថ្នាំ Melatonin៖ នៅពេល​បរិយាកាស​ខាងក្រៅ ចាប់ផ្ដើម​ងងឹត ខួរក្បាល​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ហៅ​ថា Melatonin។ អ័រម៉ូន​នេះកំណត់​វដ្ដ​នៃ​ការ​គេង ដោយ​បញ្ជា​ទៅ​រាងកាយ ​ដល់ពេល​សម្រាក​ហើយ។ ខួរក្បាលផលិត​អ័រម៉ូន​នេះ​តិច នៅពេលមាន​ពន្លឺ និង​ផលិត​ច្រើន នៅពេល​ងងឹត។ អាយុក៏ពាក់ព័ន្ធ​នឹង​ការ​ផលិត​អ័រម៉ូន​នេះ​ដូច​គ្នា ពេល​​អាយុ​កាន់តែច្រើន ការ​ផលិត​អ័រម៉ូន Melatonin កាន់តែ​តិច។ ថ្នាំជំនួយ​ការ​គេង​ភាគច្រើន មាន​ផ្ទុក​សារធាតុ Melatonin នេះ។ ថ្នាំ​នេះ ល្អ​បំផុត​ពេល​ប្រើ​ក្នុង​ករណី​ដូច​ជា៖

  • ពេល​ធ្វើ​តាម​យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​គេង
  • ពេលមាន​បញ្ហា​មិន​ងងុយ​គេង នៅពេល​យប់
  • ពេល​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ​វេនយប់

– ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន អាច​ប្រើប្រាស់​ជួយ​ដល់យើងមាន​បញ្ហា​គេង​មិន​លក់។ ពិតណាស់ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ​អាច​រក​ទិញ​បាន​ដោយមិន​ចាំបាច់​មាន​​វេជ្ជបញ្ជា ត្រូវបាន​ប្រើប្រាស់​ព្យាបាល​អាលែកហ្ស៊ី ហើយ​អាច​បណ្ដាល​ឲ្យ​ងងុយ​គេង។ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ជំនាន់​ទី១ ឬ (Sedating Antihistamines) ត្រូវប្រើប្រាស់ ដើម្បី​ជំនួយ​ការ​គេង ឬ​សម្រួល​ភាពតានតឹង និង​ស្មុគស្មាញ។

– ឫស​ដើម Valerian៖ ឫស​ដើម Valerian ត្រូវប្រើប្រាស់​ជា​ឱសថ តាំង​ពី​សម័យ​ក្រិក និងអាណា​ចក្រ ​រ៉ូម មក​ម្ល៉េះ។ ឫស​ដើម​នេះ ជំនួយ​ដល់​ការ​គេង ការ​សម្រាក និង​សម្រួល​ភាព​ស្មុគស្មាញ។ ឫស​ដើម​នេះ យក​ធ្វើជា​តែ ថ្នាំគ្រាប់ សម្រាប់​ផឹក​បាន។

– ថ្នាំ Hypnotics៖ Hypnotics ជា​ក្រុម​ថ្នាំ​ងងុយ​គេង ប៉ុន្តែ​ដើម្បី​អាច​មាន​សិទ្ធិទិញ​ថ្នាំ​នេះ ទាល់តែ​មាន​វេជ្ជបញ្ជា។ ពេទ្យ​នឹងចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​នេះ ពេល​មាន​បញ្ហា​គេង​មិន​លក់​រយៈពេល​យូរ ព្រោះ​ថ្នាំ​នេះ មាន​ផលប៉ះពាល់​ជាច្រើន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៥០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម