Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម សូមប្រយ័ត្នកើតជំងឺរបេងថែមទៀត

បានផុស

នៅ

ជំងឺរបេង គឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈផ្លូវដកដង្ហើមហើយជំងឺនេះ អាច​កើតឡើង​នៅ​ស្ទើរតែ​គ្រប់​សរីរាង្គ​នៃ​ខ្លួន​មនុស្ស​យើង​។ ទម្រង់​មួយ​ក្នុង​ចំណោម​ទម្រង់​ជាច្រើន​នៃ ជំងឺ​របែង​ដែល​កើត​នៅលើ​មនុស្ស​យើង​ គឺ​របេង​សួត​។ ស្របពេល​មានកម្ម​វិធី​ជាតិ​នានា​ដែល​ធ្វើការ​ប្រយុទ្ធប្រឆាំង នៃ​ការរីក​រាលដាល​នៃ​ជំងឺរបេង យើង​សង្កេតឃើញ​ផងដែរ​ថា ចំនួន អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏​ហាក់​កើនឡើង​។

What Is Tuberculosis? Learn About a Rare, Deadly Disease | UPMC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ហក់​ឡើង​ទ្វេគុណ​នៃ​ជំងឺ​ទឹកនោមផ្អែម ធ្វើ​ឲ្យ​អ្នកជំនាញ​នានា​មានការ​បារម្ភ អំពី​ការ​រាលដាល​ជំងឺរបេង​ទៅ​អ្នកជំងឺ​ទឹកនោមផ្អែម​។ ដូចដែល​យើង​បានដឹង​កន្លងមកហើយ​ថា ​អ្នកជំងឺ​ទឹកនោមផ្អែម​ពួកគាត់​អាចមាន​កាយសម្បទា​ថយ​ចុះ​ហេតុនេះហើយ មេរោគ​របេង​ងាយ​នឹង​ជ្រៀត​ចូលក្នុង​ខ្លួន​របស់​ពួកគាត់​។ បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​មិនកើត​ជំងឺ​ទឹកនោមផ្អែម អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម អត្រា​ដែល​អាច​កើតមាន​ជំងឺរបេង​គឺ មាន​ច្រើនជាង​២​ទៅ​៣​ដង ជាពិសេស​គឺ ​ក្រុម​អ្នកជំងឺ​ទឹកនោមផ្អែម​ ដែល​មិនបាន​ព្យាបាល និង​ត្រួតពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ​។ ​ម្យ៉ាងវិញទៀត ​បើ​យើង​ប្រៀបធៀប​អត្រា​មរណៈ​នៃ​អ្នក​ដែល​កើត​របេង និង​មាន​ទឹកនោមផ្អែម​គឺ​ខ្ពស់ជាង ៤​ទៅ​៥​ដង ធៀប​ជាមួយ​អ្នក​ដែល​កើត​របេង​ហើយ​គ្មាន​ទឹកនោមផ្អែម​។

​ហេតុដូចនេះ ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ គឺមាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​ស្វែង​យល់ដឹង និង​បង្ការ​រុករក​ជំងឺរបេង​។

​ក​) តើ​នៅពេលណា​អ្នកជំងឺ​ទឹកនោមផ្អែម​សង្ស័យថា ​ខ្លួន​គាត់​អាចមាន​ជំងឺរបេង​?

​នៅពេលដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​លេចចេញ​ជា​រោគសញ្ញា​ដូចជា​៖

– អស់​កម្លាំង ល្ហិតល្ហៃ ទទួលទាន​មិនបាន

– ក្អកមាន​ស្លេះ​លើសពី ៣​ខែ

– មាន​អារម្មណ៍​ក្តៅខ្លួន​ស្ទិញៗ​ជាពិសេស​ក្តៅខ្លួន​នៅពេល​រសៀល

– ស្រក​ទម្ងន់​ដោយ​ឥត​មូលហេតុ

​ខ​) ការព្យាបាល​៖

​ការព្យាបាល​ជំងឺរបេង​ ដែល​កើត​នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាមទារ​ឲ្យ​មាន​ការចូល​សហការគ្នា​រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក​ដូចជា គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺឆ្លង គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺ​សួត និង​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ទឹកនោមផ្អែម​ជាដើម ។​ល​។

​មន្ទីរពេទ្យ​កាល់ម៉ែត មាន​គ្រប់​ជំនាញ​ឯកទេស​ដែល​អាច​ឲ្យ​លោកអ្នក​មក​ធ្វើការ​ប្រឹក្សា​បាន ជាងនេះទៅទៀត​យើង​មាន​ឧបករណ៍ និង​សម្ភារៈ​ទំនើបៗ សម្រាប់​ពិនិត្យ​កំហាក​ដូចជា ការពិនិត្យ​ដោយផ្ទាល់​នៅលើ​កំហាក ការបណ្តុះ​រក​មេរោគរ​បេង​នៅក្នុង​កំហាក និង​ការពិនិត្យ​តាមរបៀប​Gene Xpert​។ រីឯ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ យើង​មាន​ផងដែរ​នូវ​ការថត​សួត​ដោយ​កាំរស្មីអ៊ិច​ក៏ដូចជា​ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន​សម្រាប់​ថត​សួត ហើយ​លើសពីនេះទៅទៀត យើង​មាន​ឧបករណ៍​សម្រាប់​ឆ្លុះ​ទងសួត ​ដែល​អាចជួយ​សម្រួល​ក្រុម​គ្រួ​ពេទ្យ​ក្នុងការ​បូម​យក​ស្លេះ មក​ពិនិត្យ​ក្នុងករណី​ដែល​អ្នកជំងឺ​មិនអាច​ខាក​ស្លេះ​ចេញ​បាន​។​

«​លោក លោកស្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​និង​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ គួរ​គប្បី​មក​ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​វិភាគ រក​រោគវិនិច្ឆ័យ​ជំងឺរបេង ឲ្យ​បាន​ទាន់ពេលវេលា​»៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម