Connect with us

សុខភាព

វ៉ាក់សាំងកូវីដ-១៩មិនបង្កហានិភ័យរលូតកូនចំពោះស្ត្រីមានគភ៌ឡើយ

បានផុស

នៅ

ការសិក្សាថ្មីបំផុតចំនួនពីរ អះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនបង្កើនហានិភ័យនៃការរលូតកូនចំពោះស្ត្រីមានផ្ទៃពោះនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការសិក្សាមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) ដែលបានតាមដានសុវត្ថិភាពវ៉ាក់សាំងចំពោះស្រ្តីមានផ្ទៃពោះ បង្ហាញថា ស្ត្រីដែលប្រឈមនឹងការរលូតកូនមិនមែនមកពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ តែអាចមកពីពួកនាងមិនបានចាក់វ៉ាក់សាំងទៅវិញ។

ដោយឡែកការស្រាវជ្រាវជាច្រើនផ្សេងទៀត បានរកឃើញថា ម្តាយដែលមិនចាក់វ៉ាក់សាំងងាយប្រឈមមុខនឹងករណីជំងឺធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩ ឬមានភាគរយស្លាប់ខ្ពស់ជាងមនុស្សទូទៅ។

Daily Dose - Pregnant or Trying to Get Pregnant? Here's What You Should  Know About the COVID-19 Vaccine

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ កាលីហ្វញ៉ា បានតាមដានទៅលើស្ត្រីមានផ្ទៃពោះចំនួន ២៤៥៦នាក់ដែលទទួលវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna អំឡុងមានគភ៌ ២០សប្តាហ៍។ ពួកគេរកឃើញថា ហានិភ័យនៃការរលូតកូននៅក្នុងការសិក្សានេះគឺកើតឡើងដោយឯកឯង ហើយមានតែស្ត្រីចាក់វ៉ាក់សាំងរួចរាល់ពី ១១-១៦ ភាគរយប៉ុណ្ណោះ ដែលប្រឈមអត្រារលូតកូន។ ក្នុងនោះស្រ្តីវ័យចំណាស់ចាប់ពី ៤០ឆ្នាំឡើងទៅ ទើបប្រឈមខ្លាំង។

ចំណែក CDC បញ្ជាក់ការរកឃើញរបស់ខ្លួនថា វ៉ាក់សាំងបច្ចេកវិទ្យា mRNA មានសុវត្ថិភាពចំពោះស្ត្រីពពោះទាំងអស់។ ផ្អែកតាមការរកឃើញនេះ CDC ក៏បានជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាច ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានផ្ទៃពោះដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ក៏ដូចជាបង្ការផលវិបាកចំពោះទារកពីកំណើត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន

ចុចអាន៖ ស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដមិនមានហានិភ័យខ្ពស់រលូតកូនឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម