Connect with us

សុខភាព

ចំណុចទាំងនេះ បញ្ជាក់ថា កូនរបស់អ្នកអាចកើតជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត

បានផុស

នៅ

១)​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជា​អ្វី ហើយ​ក្រពេញ​នេះ​មាន​មុខងារ អ្វីខ្លះ​?

ក្រពេញទីរ៉ូអ៊ីត ជាក្រពេញមួយស្ថិតនៅផ្នែកខាងមុខនៃ បំពង់ក​។ វា​មាន​តួនាទី​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពីរ​សំខាន់​គឺ អ័រម៉ូន​ទី​រ៉ុ​ក​ស៊ីន (T4) និង​អ័រម៉ូន​ទ្រី​អ៊ី​យូ​ដូ​ទី​រូ​នី​ន​(T3)​។ អ័រម៉ូនទីរ៉ូអ៊ីតនេះ មានសារៈសំខាន់ជាពិសេសទៅលើការលូតលាស់ខួរក្បាល និងរាងកាយរបស់ទារក និងកុមារ។​

Congenital Hypothyroidism: Effects on Linear Growth, Catch- Up Growth,  GH-IGF-I Axis and Bones | IntechOpen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) តើ​អ្វី​ទៅជា​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​?

​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​ គឺជា​កង្វះ​ការផលិត​ឬ​គ្មាន​ការផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ដោយសារ​ការ​

​គ្មាន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬមាន​ដែរ​តែ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​តូច​ជាង​ធម្មតា​។ ចំពោះ​ទារក​ដែលមាន​ជំងឺ​នេះ​ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ពុំ​អាច​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​គ្រប់គ្រាន់​សម្រាប់ បំពេញតម្រូវការ​លូតលាស់​សារពាង្គកាយ​នោះឡើយ​។ អត្រា​កើត​ជំងឺ​នេះ​មាន​១​នាក់ ​ក្នុងចំណោម​ម​ទារក ៣៥០០ ទៅ​៤០០០​នាក់​។​

៣) តើ​អ្វី​ទៅជា​មូលហេតុ​ នៃ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​?

​មូលហេតុ​នៃ​ជំងឺ​នេះ​ចែកជា​ពីរ​ផ្នែក​៖

– ទារក​គា្មន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​នៅ​ខុស​កនែ្លង (85%​ករណី​)​។ ករណី​មិនធម្មតា​ពី​កំណើត​នេះ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ហើយក៏​មិនមែនជា​តំណពូជ​ដែរ​។​

– ទារក​មាន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត តែ​ការផលិត​អ័រម៉ូន​មាន​វិបត្តិ ការផលិត​ពុំ​គ្រប់គ្រាន់ (15%​ករណី​) ដែលជា​ទូទៅ​អាចជា​តំណពូជ​។​

5 Surprising Facts about “Low Thyroid” in Children and Teens - What parents  should know about hypothyroidism

៤) តើ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​មាន​រោគសញ្ញា​អី្វ​ខ្លះ​?

​លើសពី​៩០%​នៃ​ទារក​ ដែលមាន​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​ពុំមាន​លេចចេញ​នូវ​រោគសញ្ញា អ្វី​ឡើយ ទារក​មាន​សភាព​ទូទៅ​ដូច​ទារក​ធម្មតា​ តែបើ​មិនមាន​ការព្យាបាល​ទាន់ពេលវេលា​ទារក​ អាច​ចេញ​សញ្ញា​ប៉ះពាល់​ដល់​ការលូតលាស់​រាងកាយ និង​បញ្ញា​ស្មារតី​ដែល​បណ្តា​លពី​ការ​កង្វះ​រ៉ាំរ៉ៃ​។ ប្រហែលជា​៥%​នៃ​ទារក​ដែលមាន​ជំងឺ​នេះ ដែ​លអាច​បង្ហាញ​រោគសញ្ញា​មួយចំនួន​ដូចជា​៖

– អ​ណា្ត​ត​ធំ​ហើយ​ធ្លាក់​

– ទល់លាមក​ញឹកញាប់​

– សភាព​ទន់​ខ្លាំង​ខុសពី​ធម្មតា​

– ខាន់លឿង​យូរ​ខុសពី​ធម្មតា​

– ពិបាក​ក្នុងការ​បៅ ឬ​បៅ​យូរ​ជាង​កេ្ម​ង​ធម្មតា​

– ទារក​មាន​សភាព​ស្ងប់ស្ងាត់ ឬ​គេង​ច្រើន​ខុសពី​ក្មេង​ធម្មតា​

– ផ្ចិត​លៀន និង​ពោះ​ប៉ោង​

Hypothyroidism in Children: Knowing the Signs and Symptoms

​ចំពោះ​រោគសញ្ញា​ ដែល​រៀបរាប់​ខាងលើ​ភាគច្រើន​ស្តែងចេញ​នៅពេល​ទារក​មាន​អាយុ​១​ខែ​នោះ​ការព្យាបាល​ នឹង​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។​

៥)​តើ​ធ្វើ​ដូចម្ដេច ដើម្បី​ដឹងថា​កូនលោក​អ្នកមាន​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​?

​តាមរយៈ​ការធ្វើ​តេស្ត​ឈាម​ពី​កែងជើង​ទារក ដោយ​ផ្តិត​លើ​ក្រដាស​ស្ងួត ចាប់ពី​អាយុ​៤៨ ទៅ​៧២​ម៉ោង ក្រោយ​សម្រាល ដើម្បី​ធ្វើការ​វិភាគ​លើ​កម្រិត​អ័រម៉ូន TSH (thyroid stimulating hormone) ។ TSH ជា​អ័រម៉ូន​ដែល​ផលិត​ពី​ក្រពេញ​មួយ​ក្នុង​ខួរក្បាល​សម្រាប់​បញ្ជាការ​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ប្រសិនបើ​កម្រិត​អ័រម៉ូន​TSH កើន​លើសពី​តម្លៃ​ធម្មតា អាច​បង្ហាញ​ពី​ករណី​សង្ស័យ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​។ ទារក​នឹង​ត្រូវបាន​ហៅ​ត្រលប់មក​ធ្វើតេស្ត​ឈាម​ជា​លើក​ទី​ពីរ​ដើម្បី​បញ្ជាក់​រោគវិនិច្ឆ័យ​រប​ស់​ជំងឺ​នេះ​។​

៦)​តើ​ហេតុអ្វី​បានជា​ទារក​គួរតែ​ចាំបាច់​ធ្វើ​ត​ស្ត​ ដើម្បី​ស្វែងរក​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​?

​ការស្វែងរក​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​ តាមរយៈ​ការធ្វើ​តេស្ត​ឈាម​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ជីវិត​មាន​សារៈសំខាន់​ណាស់ ដោយសារ​ការរកឃើញ​ជំងឺ​នេះ និង​ការព្យាបាល​មុន​ការលេចចេញ​នូវ​រោគសញ្ញា អាចជួយ​ទារក​ឲ្យ​មាន​ការ លូតលាស់​ផ្នែក​បញ្ញា និង​រាងកាយ​បាន​ប្រក្រតី​។ ការយឺតយ៉ាវ​ក្នុងការ​ព្យាបាល ឬ​ពុំ​បានទទួល​ការព្យាបាល​ត្រឹមត្រូវ អាច​បណ្តាលឲ្យ​ទារក​វិវត្តន៍​ទៅរក​ការ​ខ្សោយ​បញ្ញា ឬ​បើ​ធ្ងន់ធ្ងរ​ទារក​អាចមាន​ពិការភាព​ផ្នែក​កាយសម្បទា​។​

Understanding Congenital Hypothyroidism in Your Baby

៧) តើ​ធ្វើ​ដូចម្ដេច​ប្រសិនបើ​លទ្ធផល​នៃ​តេស្ត​ឈាម​ទារក​វិជ្ជមាន ដែលជា​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត​?

​ប្រសិនបើ ​ទារក​មាន​តេស្ត​ឈាម​វិជ្ជមាន​បញ្ជាក់​ពី​រោគវិនិច្ឆ័យ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ពី​កំណើត ទារក​នឹង​ទទួល​ការព្យាបាល និង​តាមដាន​ដោយ​គ្រូពេទ្យ​ឯកទេស​កុមារ​។ ការព្យាបាល​មាន​ភាពសាមញ្ញ​និង​ងាយស្រួល ពុំមាន​ផ្តល់​ផល​លំបាក​អ្វី​ឡើយ​។ ការប្រើប្រាស់​ថ្នាំ Levothyroxin សម្រាប់​ជំនួស​អ័រម៉ូន ដើម្បី​រក្សា​លំនឹង​និង​សកម្មភាព​ធម្មតា​របស់​អ័រម៉ូន​ក្នុង​ឈាម​។ ការព្យាបាល​ដោយ​ថ្នាំ ​ក្នុង​រយៈពេល​ទារក​ក្រោម​អាយុ​មួយខែ​នៃ​ជីវិត មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការវិវត្ត​រាងកាយ​និង បញ្ញា​របស់​ទារក​។ ទារក​នឹង​ត្រូវបាន​តាមដាន​ការវិវត្តន៍​រាងកាយ​និង​បញ្ញា ព្រមទាំង​តាមដាន​កម្រិត​អ័រម៉ូន​តាមរយៈ​ការធ្វើ​តេស្ត​ឈាម​ទៀងទាត់ ដើម្បី​សម្របសម្រួល​កម្រិត​នៃ​ការប្រើប្រាស់​ថ្នាំ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម