Connect with us

សុខភាព

ថ្នាំមួយមុខចាំបាច់ត្រូវមានជាប់ខ្លួន ក្រោយចាក់វ៉ាក់សាំងដូសទី៣

បានផុស

នៅ

ប្រសិនបើមាន​ផល​រំខាន​ខ្លាំង ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ដូសទី៣ ​ឬដូស​ជំរុញ ដែល​មាន​ការ​ខុស​ប្លែក​ពី​ការ​ចាក់ដូសទី១ ឬទី២​ អ្នកជំនាញណែនាំឱ្យប្រើថ្នាំពេទ្យដើម្បីបន្ថយអាការធ្វើទុក្ខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្នឌីន មានប្រសាន៍ថា ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយតបដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់​កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយៗដែរ។ បើ​មាន​ផល​រំខាន​ទាំង​អស់​នោះ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រួច លោក​ជំទា​វថា កុំ​មាន​ការ​ព្រួយ​បារម្ភ​អី ដោយសារ​តែ​វ៉ាក់សាំង​ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ​ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ​នឹង​បាត់​ទៅ​វិញ ក្នុងរយៈពេល​ពេល​យ៉ាងយូរ ៣ថ្ងៃ​ប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។

ចំពោះករណីប្រតិកម្មខាងលើនេះដែរ កើតមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ ទោះយ៉ាងណាបើមានអាការឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ អ្នកអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល ១ថ្ងៃ ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ បន្ថែមពីលើនេះអ្នកអាចញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​ ដើម្បីបន្ថយអាការក្ដៅខ្លួន។

ដោយឡែកប្រសិនមាន​អាការឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់អ្នកអាច៖

-ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់

-ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការ​មិន​ស្រួល

ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ជំទា​វអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចាក់វ៉ាក់​សាំង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំសំងំនៅផ្ទះ ប្រសិន​បើ​មាន​អាការ​ថប់ដង្ហើម ឬ​ដក​ដង្ហើម​ខ្លីៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២

ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម