Connect with us

សុខភាព

ប្រយ័ត្នគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកើតជំងឺក្លនលូ

បានផុស

នៅ

ជំងឺក្លនលូន គឺជាការបិទមិនជិតពីកំណើត (congénitale) ឬការយាធ្លាក់ (faibless) នៃស្រោមគ្របពោះ ដែល​បណ្តាល​ឲ្យ​ផ្នែក​មួយ​នៃ​ពោះវៀន​លូន​ចេញ ហើយ​បង្កើតបានជា​ដុំ​ពក​មួយ​នៅក្រោម​ស្បែក​។

Hiatus hernia: symptoms, causes, self-care and treatment
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​៖

​កត្តា​មួយចំនួន​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ក្លន​លូន​មានៈ​

– កត្តា​ពី​កំ​ណើ​តៈ​ទារក​ខ្លះ​កើតមក​អាចមាន​ក្លន​លូន​ពី​កំណើត អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​មុន​អាយុ ២​ឆ្នាំ​។​

– ភាព​ចាស់​ឬ​យាៈ នៅពេល​វ័យចាស់​ជរា​

– មូលហេតុ​មួយ​ផ្សេងទៀត​របស់​ក្លន​លូន គឺ​បណ្តាលមកពី​ការលើក​របស់​ធ្ងន់ៗ​ពេក ឬ​ការ​ប្រឹង​ខ្លាំងពេក (​ចំពោះ​ស្ត្រី ដូចជា​ពេល​សម្រាលកូន​)

Abdominal Hernia - Epigastric - Spigelian - Obturator - TeachMeSurgery

​ខ​) រោគសញ្ញា​៖

​ជំងឺ​នេះ​អាច​កើតជា​រោគសញ្ញា​ដូចជាៈ​

– កើតឡើង​ដោយ​ស្ងៀមស្ងាត់​។​

– ជា​ដុំ​ពក​នៅក្បែរ​ក្រលៀន ឬ​ស្រោម​ពងស្វាស (​ប្រុស និង​ស្រី​អាច​កើតមាន​ដូចគ្នា​) ។​

– ករណី​មិនទាន់មាន​ផល​លំបាក (complication) ដុំ​ពក​កើតមាន ឬ ប៉ោង​ធំ​នៅពេល​ប្រឹង ឬ​ក្អក​ជា​ដុំ​ពក​ទន់​នៅក្បែរ​ក្រលៀន ឬ​ធ្លាក់​ចូលក្នុង​ស្រោមពង​ស្វាស​។​

– ករណី​មាន​ក្លន​លូន ហើយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ វា​នឹង​វិវត្តន៍​ទៅជា​ដុំ​ពក​ធំ​រមួល ឬ​អាច​រលួយ​ពោះវៀន ដែល​ធ្លាក់ចូល​រន្ធ​ក្លន​នោះ អ្នកជំងឺ​មាន​រោគសញ្ញា​ដូចជា ចុកពោះ ចង​ក្អួត​ទល់លាមក​។​

​សំគាល់​៖ ការឡើង​ហើម​កូនកណ្តុរ ក៏​អាច​បណ្តាល​ឲ្យ​មាន​ដុំ​ពក​ត្រង់​ក្រលៀន​ដែរ ដែល​គេ​អាច​ច្រឡំ​គ្នា ដែលជា​ជំងឺ​ផ្សេង​មួយទៀត​។​

​គ​) ការការពារ និង​ការព្យាបាល​៖

​វិធី​ដែល​អាច​ការពារ​និង​ព្យាបាល​ជំងឺ​ក្លន​លូន​មានៈ​

– ជៀសវាង​ការប្រើ​កំលាំង ឬ​លើក​របស់​ធ្ងន់ៗ​ពេក​

– ប្រើ​ខ្សែក្រវ៉ាត់​ទ្រ​កន្លែង​ដែលមាន​ក្លន​

– ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​

– បើ​ក្លន​លូន​ប៉ោង​ធំ អាច​សាកល្បង​រុញ​វា​បញ្ចូល​ទៅវិញ ដោយ​ឲ្យ​អ្នកជំងឺ​ដេក​លើកជើង អោយ​ខ្ពស់ជាង​ក្បាល ហើយ​សង្កត់​ថ្នមៗ​ទៅលើ​កន្លែង​ដែល​ប៉ោង​នោះ ។ បើ​រុញ​វា​មិន​ចូល​វិញ​ទេ​ត្រូវ​ឈប់​ភ្លាម ហើយ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​។​

– ក្នុងករណី​ក្លន​មានការ​ឈឺចាប់​យ៉ាងខ្លាំង ឬ​បណ្តាល​ឲ្យ​មាន​ក្អួត ហើយ​អ្នកជំងឺ​ទល់លាមក​គ្មាន​បត់ជើងធំ​ទេ នោះ​អាចជា​សញ្ញា​គ្រោះថ្នាក់​។ ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដែល​អាច​ត្រូវធ្វើ​ការវះកាត់​ជា​ចាំបាច់​។​

Hernia Treatment, Types, Symptoms (Pain) & Surgery

«​បើ​លោកអ្នក មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​បងប្អូន​អញ្ជើញ​មក​ពិគ្រោះ​ប្រឹក្សា​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការពន្យល់​លំអិត​អំពី​ស្ថានភាព​នៃ​ជំងឺ និង​វិធីសាស្ត្រ​នៃ​ការព្យាបាល ទាន់ពេលវេលា ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​និង​ផលវិបាក​ធ្ងន់ធ្ងរ​»៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម