Connect with us

សុខភាព

WHO អះអាងថា សារធាតុផ្សំដែលប្រើសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដទាំងអស់សុទ្ធសឹងមានសុវត្ថិភាព

បានផុស

នៅ

សារធាតុផ្សំដែលប្រើសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ទាំងអស់សុទ្ធសឹងមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកចាក់។ នេះបើតាមការឱ្យដឹងពី អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក សុទ្ធតែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។

ប្រភពពីអង្គការ យូនីសេហ្វ បានឱ្យដឹងដែរថា ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ដែលជាធម្មតា​ត្រូវ​ឆ្លងកាត់​បីដំណាក់កាលសិន។ នៅរាល់​ដំណាក់កាលទាំងអស់សុទ្ធតែមានការ​វាយតម្លៃលើសុវត្ថិភាព។ ​ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ​ ជាធម្មតា​ធ្វើឡើងជាមួយនឹង​មនុស្ស​ជា​ច្រើននាក់​ ពោលគឺរាប់ម៉ឺននាក់ ដើម្បីធានាថា​ វ៉ាក់សាំង​ទាំងនេះ​ពិត​ជា​មាន​សុវត្ថិភាព​ពេញលេញ សម្រាប់​អ្នកដែលបានចាក់​រួចរាល់។ 

ងាកមក អង្គការសុខភាពពិភពលោកវិញបានរកឃើញថា វ៉ាក់សំាងការពារមនុស្សភាគច្រើនមិនឱ្យមានជំងឺ ប៉ុន្តែពុំមានវ៉ាក់សាំងណាដែលមានប្រសិទ្ធភាព ១០០ភាគរយនោះឡើយ។ មានមនុស្សដែលបានចាក់វ៉ាក់សាំងរួច ក្នុងចំនួនមួយតិចតួច ដែលអាចនៅតែឆ្លងជំងឺកូវីដ-១៩។ នេះហៅថាករណីឆ្លង បើទោះជាបានទទួលវ៉ាក់សាំងរួចក្តី (breakthrough infection) ប៉ុន្តែពួកគេទំនងជាចេញរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ដោយហេតុនេះ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលការឆ្លងជំងឺកូវីដ-១៩ មានកម្រិតខ្ពស់ អ្នកគួរអនុវត្តវិធានការបម្រុងប្រយ័ត្នបន្ថែម។ ប្រសិនបើអ្នកបានចាក់វ៉ាក់សំាងគ្រប់ដូស ប៉ុន្តែមានរោគសញ្ញាកូវីដ-១៩ អ្នកគួរទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នក ដើម្បីសាកសួរថាតើអ្នកគួរធ្វើតេស្ត ឬអត់។

ដោយឡែក ប្រទេស​កម្ពុជា មានអាជ្ញាធរ​និយ័តកម្ម​នៅថ្នាក់ជាតិ​មួយ​សម្រាប់គ្រប់គ្រងការងារនេះ ស្ថិត​នៅក្រោមក្រសួង​សុខាភិបាល។ ក្រសួង​សុខាភិបាលចេញ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង​មួយចំនួន ក្រោយពី​បានវាយតម្លៃលើ​ទិន្នន័យ​អំពី​សុវត្ថិភាពនិង​ប្រសិទ្ធភាព​របស់វ៉ាក់សាំងទាំងនោះ ព្រមទាំង​ទិន្នន័យដែលបាន​ពីអាជ្ញាធរ​និយ័តកម្មដទៃទៀត ឬក្រោយ​ពេលដែល​វ៉ាក់សាំង​ណាមួយ​បានទទួល​ការអនុញ្ញាត​ឱ្យប្រើប្រាស់​បន្ទាន់​ (EUL) ពីអង្គការសុខភាពពិភព​លោក។

ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុង​ដាក់​ឱ្យប្រើប្រាស់នាពេល​បច្ចុប្បន្ន ឬទំនងជាយកមកប្រើប្រាស់នាពេលអនាគតយក​មានផ្ទុក​វីរុស​រស់​ ដែល​បង្ក​ឱ្យមាន​ជំងឺកូវីដ-១៩ នោះឡើយ។ នេះមានន័យថា វ៉ាក់សាំង​កូវីដ-១៩ មិនអាចធ្វើ​ឱ្យអ្នក​កើត​ជំងឺកូវីដ-១៩ នោះឡើយ ហើយវាក៏មានសុវត្ថិភាពខ្ពស់ផងដែរ។

ជាថ្មីម្ដងទៀត វ៉ាក់សាំង​ដែលដាក់​ឱ្យ​ប្រើប្រាស់ទាំងអស់ សុទ្ធតែ​បានបង្ហាញពីប្រសិទ្ធភាពក្នុងការ​កាត់បន្ថយ​ការឆ្លងជំងឺ​កូវីដ។ ពុំមានវ៉ាក់សាំង​ណាអាច​ផ្ដល់​ផ្ដល់ការការពារ​បាន ១០០% បាននោះឡើយ។ ដូច្នេះ​ វិធានការ​ដទៃទៀត ដូចជា ការ​លាង​សម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាត​សុវត្ថិភាព ត្រូវតែបន្តអនុវត្ត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?

ចុចអាន៖ មិនមែនជាបុគ្គលងាយរងគ្រោះ អាចពន្យាពេល១ឆ្នាំ សឹមចាក់វ៉ាក់សាំងដូសទី៣ក៏បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ដុតព្រៃរាលឆេះភ្នំស្វាយផ្ទុះគ្រាប់​សល់​ពី​សង្រ្គាម ២ គ្រាប់ បាញ់ពន្លត់ជាងប្រហែល ៤ ម៉ោងទើបរលត់

ព័ត៌មានជាតិ២៦ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៤ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤១ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម