Connect with us

សុខភាព

សញ្ញាទាំង៦ បង្ហាញពីការបង្ករោគផ្លូវដង្ហើម ផ្នែកខាងលើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​ធម្មតា​អាច​បណ្ដាល​ឲ្យ​មាន​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើជា​ច្រើន។ ប៉ុន្តែ ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត ​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​នេះ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​គ្រុន​ផ្ដាសាយ​ធំ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង ការ​រលាក​បំពង់​ក សុទ្ធ​តែ​ជា​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​បង្ក​រោគ​​ផ្លូវ​ដង្ហើម​ខាង​លើ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​ស្វែង​យល់​ពី​ការ​​បង្ក​រោគ​​មួយ​នេះ​ តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​​ខាង​​ក្រោម​។

១. តឹង​ច្រមុះ

គ្នា​យើង​ភាគ​ច្រើន​ដែល​​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​ អាច​មាន​​អាការៈ​តឹង​ច្រមុះ​ ប៉ុន្តែ​អាការៈ​នេះ​ក៏​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី និង​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​ការ​បង្ក​រោគ​ប្រហោង​ឆ្អឹង ដូច​គ្នា ហើយ​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​សុទ្ធ​តែ​មាន​រោគសញ្ញា​តែ​មួយ​ យើង​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​​​លើ​អាការៈ​តឹង​ច្រមុះ​​តែ​មួយ​មុខ​ឡើយ​។

២. ហៀរ​សំបោរ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​យើង​​តឹង​ច្រមុះ យើង​អាច​​ប្រឈម​នឹង​អាការៈ​មួយ​ទៀត​គឺ​ហៀរ​សំបោរ​ ដែល​ជា​រោគ​​សញ្ញា​នៃ​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​។ អាលែកហ្ស៊ី​ និង​វីរុស​គ្រុន​ផ្ដាសាយ​ធំ ក៏​អាច​​បង្ក​ជា​អាការៈ​ហៀរ​សំបោរ​ដែរ​។ ដូចនេះ​ យើង​គប្បី​កំណត់​រោគសញ្ញា​នេះ​ថា​ជា​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​​ខាង​លើ​​ ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​អម​ជាមួយ​។ នៅ​ពេល​ដែល​យើង​មាន​អាការៈ​រមាស់​ភ្នែក និង​ហៀរ​សំបោរ​ វា​អាច​ជា​អាលែកហ្ស៊ី​​ប៉ុណ្ណោះ​​។

៣. ឈឺ​បំពង់​​ក​

​​​​ការ​ឈឺ​បំពង់​ក​ដែល​កើត​ឡើង​ជា​រឿយ​ៗ​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ផ្ដាសាយ​ធំ​​បណ្ដាល​មក​ពី​​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​របស់​យើង ។ ជាមួយ​គ្នា​នេះ​ដែរ អាការៈ​ឈឺ​បំពង់​ក​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​នៅ​បំពង់​ក ដែល​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​​​ផ្សេង​ទៀត​។៤. គ្រុន​ក្ដៅ​

ភាព​ខុស​គ្នា​រវាង​ជំងឺ​ផ្ដាសាយ​ធម្មតា និង​គ្រុន​ផ្ដាសាយ​ធំ គឺ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​អាច​បង្ក​ឲ្យ​មាន​អាការៈ​​គ្រុន​ក្ដៅ​។ ដូច្នេះ​ ប្រសិនបើ​យើង​មាន​អាការៈ​​ដូចជា​តឹង​ច្រមុះ ហៀរ​សំបោរ​ ​ឈឺ​បំពង់​ករ និង​គ្រុន​ក្ដៅ វា​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​។

៥. ក្អក​គ្មាន​ស្លេស្ម​

​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​​នៅ​ពេល​ដែល​យើង​មាន​​ជំងឺ​ផ្ដាសាយ​ធម្មតា អាច​បណ្ដាល​ឲ្យ​មាន​ការ​ក្អក​តិចតួច ហើយ​វា​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​។ ប៉ុន្តែ​ វីរុស​ផ្ដាសាយ​មិន​​ឆ្លង​ដល់​សួត​ឡើយ​ ហេតុដូច្នេះហើយ​ ប្រសិនបើ​​គ្នា​យើង​ក្អក​​​​ និង​មាន​អាការៈ​តឹង​​ទ្រូង​ព្រម​ទាំង​​ក្អក​មាន​ស្លេស្ម​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​រលាក​ទង​សួត និង​ជំងឺ​រលាក​សួត ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​ខាង​ក្រោម​។

៦. ឈឺ​សាច់ដុំ

ជំងឺ​ផ្ដាសាយ​ទូទៅ​មិន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​រាងកាយ​ឡើយ​ លើកលែង​តែ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ។ ខណៈ​ពេល​ដែល​គ្រុន​ផ្ដាសាយ​ធំ​អាច​រាលដាល​ដល់​ផ្លូវ​ដង្ហើម​ខាងលើ វា​នាំ​ឲ្យ​យើង​មាន​រោគសញ្ញា​ពាសពេញ​រាងកាយ​ដូចជា​គ្រុន​ក្ដៅ គ្រុន​រងា អស់​កម្លាំង និង​ឈឺ​សាច់ដុំ​។ល។ ជួន​កាល​ គ្រុន​ផ្ដាសាយ​ធំ​ក៏​អាច​ចូល​ទៅ​ក្នុង​សួត​ និង​បង្ក​ជា​ការ​ស្ទះ​ទ្រូង​តិចតួច និង​ក្អក​ផង​ដែរ​​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ដុកទ័រ បង្ហាញពីរោគសញ្ញាកូវីដធ្លាក់ចូលក្នុងសួត​ ហើយអាចធ្ងន់ធ្ងរ

ចុចអាន​៖ចេះតែរមាស់ត្រចៀកមិនបាត់ អាចឆ្លងរោគផ្សិតត្រចៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម