សុខភាព
ផ្លែឈើ ៤ មុខ ល្អសម្រាប់ការពារជំងឺសន្លាក់ និងបេះដូង
យើងច្បាស់ជាដឹងហើយថា ផ្លែឈើជាទូទៅវាមានរសជាតិផ្អែមពីធម្មជាតិ ហើយផ្លែឈើនីមួយៗមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម សារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀត។ គ្រប់ផ្លែឈើទាំងអស់ គឺសុទ្ធតែមានប្រយោជន៍ហើយផ្លែឈើខ្លះអាចប្រឆាំងនឹងបញ្ហា រលាកសន្លាក់ ជំងឺបេះដូង និងដាច់សរសៃឈាមបេះដូង ជាដើម។
១.ស្រ្ត័របឺរី
ស្រ្ត័របឺរី គឺជាផ្លែឈើដែលមានជាតិស្ករតិចបំផុតហើយមានវីតាមីន C ច្រើនជាងផ្លែក្រូច។ វីតាមីន C អាចជួយកាត់បន្ថយការរលាកសន្លាក់ សម្ពាធឈាម និងបញ្ហាកូលេស្ដូរ៉ុល។ តាមការស្រាវជ្រាវបានលើកឡើងថាមនុស្សស្រីដែលញាំ ស្រ្ត័របឺរី ១៦ គ្រាប់ ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍អាចបន្ថយការប្រឈមនឹងការរលាកសន្លាក់ និងជំងឺបេះដូងបាន។
២.ផ្លែបឺរ
ផ្លែបឺរជាប្រភេទផ្លែឈើមួយដែលមានកំហាប់ជាតិខ្លាញ់ Monounsturated ប្រឆាំងនឹងការរលាកខ្ពស់ហើយវាក៏សម្បូរទៅដោយសារធាតុ carotenoid lutein ផងដែរ។ មិនដូចផ្លែឈើភាគច្រើន ផ្លែបឺរគឺជាប្រភពដ៏ល្អនៃវីតាមីន E មានឥទ្ធិពលប្រឆាំងនឹងការរលាក។ របបអាហារខ្ពស់នៅក្នុងសមាសធាតុទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការខូចខាតសន្លាក់ដែលត្រូវបានគេឃើញនៅក្នុងរោគសញ្ញារលាកសន្លាក់ឆ្អឹង។ ការសិក្សាក៏បានបង្ហាញផងដែរថាការញ៉ាំផ្លែបឺរប្រចាំថ្ងៃបង្កើនកូលេស្តេរ៉ូលល្អ (HDL) និងបន្ថយកូលេស្តេរ៉ូលមិនល្អ(LDL)។
៣.ផ្លែឪឡឹក
តាមការសិក្សាបានបង្ហាញថា ផ្លែឪឡឹកក៏អាចជួយកាត់បន្ថយការរលាក។ ឪឡឹកក៏មានសារធាតុ carotenoid beta-cryptoxanthin ខ្ពស់ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានផងដែរ។
៤.ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរទាំងពណ៌ស និងពណ៌ខ្មៅ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រយោជន៍ច្រើនដល់សុខភាព។ គ្នាយើងភាគច្រើនបានដឹងហើយថា ផ្លែទំពាំងបាយជូរក្រហម និងខ្មៅមានផ្ទុកសារធាតុ Resveratrol ដែលជាសារធាតុមាននៅក្នុងស្រាក្រហមរួមចំណែកដល់សុខភាពសរសៃឈាមបេះដូង ហើយអាចធ្វើឱ្យប្រសើរឡើងវិញនូវមុខងារសរសៃឈាម។សារធាតុ Resveratrol ក៏មានប្រសិទ្ធភាពប្រឆាំងនឹងការរលាកផងដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ