Connect with us

សុខភាព

ស្ត្រីអស់រដូវចាប់ពីអាយុ៥០ឆ្នាំទៅ សូមប្រយ័ត្នកើតជំងឺពុកឆ្អឹង

បានផុស

នៅ

ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ​។ ជំងឺ​នេះ ​ច្រើន​កើត​លើ​មនុស្ស​អាយុ​ច្រើន​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ និង​ក្រុម​ស្ត្រី​ក្រោយ​អស់​រដូវ​។ យើង​ក៏​ជួប​ផងដែរ លើ​មនុស្ស​វ័យក្មេង ដោយសារ​កត្តា​តំណ​ពូជ និង​កត្តា​ផ្សេងៗ ដែល​ធ្វើឲ្យ​កំហាប់​ឆ្អឹង​ថយចុះ ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– កង្វះ​អ័រម៉ូន អ៊ឺ​ស្ត្រូ​ហ្សែ​ន​

– កត្តា​ហ្សេ​នេ​ទិច​

– ស្គម​

– មិនសូវ​ហាត់​កីឡា​

– បរិភោគ​អាហារ​ដែលមាន​សារជាតិ​កាល់ស្យូម​តិច​

– ការជក់បារី និង​ពិសា​ស្រា​

១) ហេតុអ្វី​យើង​គួរស្វែងយល់​ពី​ជំងឺ​នេះ​?

– វា​បង្កឲ្យ​មាន​ការឈឺ​ចាប់​

– វា​ងាយ​នឹង​បាក់ឆ្អឹង​

– វា​បង្ក​ពិការភាព​យូរអង្វែង​

២) រោគសញ្ញា​សំខាន់ៗ​៖

– បាក់ឆ្អឹង ក្រោយពី​រងគ្រោះថ្នាក់​ស្រាល​

– ឈឺ​ឆ្អឹង​កង​ចង្កេះ (​ឈឺ​បន្តិច​ម្ដងៗ ច្រើន​ខែ​)

– បាក់​ក្បាល​ឆ្អឹងភ្លៅ ក្រោយ​រអិលដួល​តិចតួច ឬបាក់​កដៃ​ក្រោយ​ច្រត់ រឺ​ទប់ខ្លួន​

– ប៉ុន្តែ​ពាក់កណ្ដាល​នៃ​ករណី អ្នកជំងឺ​ពុំមាន​រោគសញ្ញា​គួរឲ្យ​ចាប់អារម្មណ៍​ទេ​

៣) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ធើ្វ​រោគវិនិច្ឆ័យ ដោយ​ម៉ាស៊ីន​វាស់​កំហាប់​ឆ្អឹង​

– ថត​កាំរស្មី​ពិនិត្យ​ឆ្អឹង​

– ពិនិត្យ​ឈាម (​កម្រិត​ជាតិ​កាល់ស្យូម កម្រិត​ជាតិ​ផូស​ស្វ័​រ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ប៉ា​រ៉ា​ទី​រ៉ូ​អ៊ី​ត​…..)

– ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​

៤) តើ​យើង​អាច​ការពារ និង​ព្យាបាល​ជំងឺ​នេះ​បានដែរ​ឬទេ​?

– ជំងឺ​នេះ​អាច​ការពារ និង​ព្យាបាល​បាន ដោយ​ទទួល​ការណែនាំ និង​ពិសាថ្នាំ​

– ការ​ព្យាបាល​ទៅតាម​មូលហេតុ​របស់​វា​

៥) ការណែនាំ​សម្រាប់​អ្នកជំងឺ​ឆ្អឹង​ពុក​៖

– បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម វីតាមីន D3 (​កូន​ត្រី​តូចៗ ទឹកដោះគោ​ស្រស់ អាហារ​បំប៉ន​….)

– ទទួល​នូវ​កម្ដៅ​ថ្ងៃ​បាន​គ្រប់គ្រាន់​

– ឈប់​ពិសា​ស្រា និង​បារី​

– ព្យាបាល​ជំងឺ​រួមផ្សំ ដែល​បណ្តាលឲ្យ​កំហាប់​ឆ្អឹង​ថយ​

– ជៀសវាង​ការ​ដួល បុក ប៉ះទង្គិច​

– ជៀសវាង​ការប្រើ​ថ្នាំ​ផ្តេសផ្តាស (​ស្តេ​រ៉ូ​អ៊ី​ត​)

​បើ​លោក​អ្នកមាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការការពារ និង​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​គុណភាព​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១៩ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៣៦ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម