សុខភាព
ឪពុកម្ដាយគួរដឹង ផលរំខាននៃវ៉ាក់សាំង Sinovac ដូសមូលដ្ឋាន (១-២) លើក្មេងអាយុ ៣ ក្រោម ៥ ឆ្នាំ
ប្រតិកម្មពីវ៉ាក់សាំង Sinovac លើកុមារក្នុងអាយុ ៣ ទៅក្រោម ៥ ឆ្នាំ គឺមិនខុសពីមនុស្សធំឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ឪពុកម្ដាយគួរយកចិត្តទុកដាក់បន្ថែម ចៀសវាងនាំមានផលវិបាកដល់កូន។
ជាពិសេសក្មេងអាចនឹងយំ ប្រសិនបើមានការឈឺចាប់លើរាងកាយនៅផ្នែកណាមួយ (ក្មេងខ្លះពិបាកនឹងពន្យល់ប្រាប់ឪពុកម្ដាយរបស់ពួកគេណាស់) ខណៈលេចអាការទាំងនោះមក។ ដូច្នេះឪពុកម្ដាយ គួរត្រៀមថ្នាំសង្កូវ និងឧបករណ៏ជិតៗខ្លួន ប្រការកូនមានប្រតិកម្មពីវ៉ាក់សាំង ដែលបានចាក់រួចក្នុងថ្ងៃនេះ ទាំងដូសមូលដ្ឋាន និងដូសបន្តបន្ទាប់ទៀត។
ចំណែកផលប៉ះពាល់ពីវ៉ាក់សាំង Sinovac ទាំង២ដូស(ដូសមូលដ្ឋាន) លើកុមារអាយុ ៣ទៅក្រោម ៥ ឆ្នាំមានដូចខាងក្រោម ៖
-ឈឺក្បាល
-ក្ដៅខ្លួន
-ឈឺនៅកន្លែងចាក់តិចតួច (ឡើងក្រហម) ឈឺសាច់ដុំ ឈឺសន្លាក់
-ក្អួតចង្អោរ
-គ្រុនក្ដៅនិងអស់កម្លាំងតិចតួច ។
យ៉ាងណាមិញ អាការទាំងនេះមិនមែនគ្រប់កុមារ សុទ្ធតែមាននោះទេ វាអាស្រ័យលើរាងកាយក្មេងៗ ហើយនឹងបាត់ទៅវិញ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ប៉ុណ្ណោះ។ ប្រសិនបើលើសហ្នឹង គួរនាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
ស្របពេលអូមីក្រុងកំពុងវាយលុកពេញប្រទេសកម្ពុជា សូមពុកម៉ែដែលមានកូនតូចៗ ស្ថិតក្នុងអាយុដែលបានរៀបរាប់ខាងលើ ត្រូវយកកូនមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកុមារមានភាពស៉ាំពីក្នុងខ្លួន ជួយការពារទាំងកូវីដផង និង វីរុសបំប្លែងខ្លួនផ្សេងទៀត ជាពិសេស omicron ។
ត្រូបចងចាំថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានជ្រើសរើសចាក់ជូនកុមារតូចៗ គឺមានក្រុមអ្នកបច្ចេកទេសធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព ដូចក្រុមវ័យជំទង់ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ
-
ចរាចរណ៍៥ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
បច្ចេកវិទ្យា១១ ម៉ោង ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ