Connect with us

សុខភាព

បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

បានផុស

នៅ

អាការក្ដៅ​ខ្លួន ជា​បញ្ហា​ទូទៅ​មួយកុមារ​តូច​ៗ ​កើត​ញឹក​ញាប់​មែន​ទែន រហូត​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ច្បាស់​ថា ក្ដៅ​ខ្លួន​បែប​ណា​មិន​បាច់​បារម្ភ​ពេក និង​ក្ដៅ​ខ្លួន​ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ត្បិត​តែ​វា​ជា​អាការទូទៅ ប៉ុន្តែ​បើ​ធ្វេស​ប្រហែស ​វា​ក៏​អាច​គំរាម​កំហែង​ដល់​សុខភាព​កូន​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​ម៉ាក់​ប៉ា​គ្រប់​រូប លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ និង​ទារក​បាន​ពន្យល់​ឲ្យ​ដឹង​ថា ដោយ​សារ​ស្ថានភាព​ឥឡូវ​នេះ ពិបាក​រក​ពេទ្យ​ព្យាបាល ពិសេស​ពេល​កូន​ឈឺ ​ឬ​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ដឹង​ថា គួរ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ ឬ​គួរ​តែ​តាមដាន​សុខភាព​កូន​នៅ​ផ្ទះ​សិន​ ឬ​យ៉ាង​ណា។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​សញ្ញា​អាការៈ​ក្ដៅ​ខ្លួន​កើត​ឡើង​លើ​ទារក ឬ​កុមារ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ បើ​សង្កេត​ឃើញ​ថា អា​អូន​​មានអាការៈ​ដូច​ខាង​ក្រោម៖

ទារក៖

  • អាយុ​ក្រោម​៣ខែ
  • បៅ​តិច​ជាង​ធម្មតា
  • កម្ដៅ​ត្រឹម ឬ​លើស ៣៨ អង្សាសេ

កុមារ៖

  • ក្អួត
  • រាករូស (លើស៣ដង/ថ្ងៃ)
  • នោម​តិច​ខុស​ធម្មតា
  • សន្លឹម មិន​លេង​ច្រើន​ដូច​ធម្មតា
  • ឈឺ​ក្បាល
  • ក្ដៅ​ខ្លួន​លើស​៣ថ្ងៃ​​​

បន្ថែម​ពី​លើ​នេះ​ លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា អាការៈក្ដៅ​ខ្លួន​មួយ​ចំនួន​អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ ហេតុ​នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ខ្លាំង ពិសេស​ចំពោះ​កូន​តូច។ ប៉ុន្តែ ប្រសិន​បើ​អា​អូន​មាន​អាយុ​ច្រើន​ដែរ​ហើយ ម៉ាក់​ប៉ា​អាច​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន និង​បន្ត​តាម​ដាន​សុខភាព​កូន​សិន បើ​ផ្ដល់​ថ្នាំ​ហើយ​អា​អូន​នៅ​តែ​មិន​ធូរ​ស្បើយ គួរ​យក​កូន​ទៅ​ពេទ្យ​ឲ្យ​បាន​លឿន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac 

ចុចអាន៖លាងច្រមុះកាត់បន្ថយអាការតឹងច្រមុះពេលកូនផ្ដាសាយ ល្អជាងការឆ្ពង់សេរ៉ូមប្រៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

រាជរដ្ឋាភិបាលបន្តដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រង និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

គណបក្ស​ប្រជាជនកម្ពុជា​បើកសន្និបាត​គណៈកម្មា​ធិការកណ្តាល​ពិនិត្យ​ការងារ​កន្លងមក​ និងលើក​ទិសដៅបន្ត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអនុម័ត​គម្រោង​វិនិយោគវិស័យ​កសិកម្ម​និងកែច្នៃ​ចំណីអាហារ ​៤០០ គម្រោង​មានទុន​ជាង១០ ប៊ីលានដុល្លារ

សេដ្ឋកិច្ច១ ម៉ោង មុន

ពាក់កណ្តាលខែកក្កដា ​CDC ​អនុម័ត​គម្រោង​វិនិយោគជិត ៧ លានដុល្លារបង្កើតការងារជាង ២ ពាន់កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម