Connect with us

សុខភាព

តើអ្នកមានដឹងទេ! យកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ អាចនាំឱ្យកើតជំងឺរលាកទៅជាធ្ងន់ធ្ងរ

បានផុស

នៅ

យើងទាំងអស់គ្នាមានពេលខ្លះ យកម្រាមដៃលូកចូលក្នុងរន្ធច្រមុះពីពេលមួយទៅពេលមួយ។ យើង​មាន​អារម្មណ៍​រមាស់ ឬ​ចង់​សំអាត​វា ហើយ​រឿង​បន្ទាប់​ដែល​យើង​ដឹងថា យើង​កំពុង​ដាក់​ម្រាមដៃ​របស់​យើង​ចូលក្នុង​ច្រមុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្ដែ​តើ​វា​ធ្លាប់​កើតឡើង​ចំពោះ​អ្នក ថា​វា​អាចមាន​គ្រោះថ្នាក់​ឬទេ​? អាន​អត្ថបទ​ខាងក្រោម​ដើម្បី​រកឱ្យឃើញ​ថា ហេតុអ្វី​បានជា​អ្នក​ត្រូវ​គិត​ទ្វេដង​មុននឹង​យក​ម្រាមដៃ​លូក​ចូលក្នុង​រន្ធ​ច្រមុះ …

​បាក់តេរី​គ្រោះថ្នាក់​ដូចជា Staphylococcus aureus អាច​ចូលក្នុង​ខ្លួន​របស់​អ្នក​។ មេរោគ​ទាំងនេះ​ រស់នៅក្នុង​ប្រហោង​ឆ្អឹង​របស់​អ្នក ហើយ​វា​អាច​ចំលង​រាល់ពេល ដែល​លូក​ដាក់​ម្រាមដៃ​របស់​អ្នក​ទៅក្នុង​ច្រមុះ​របស់​អ្នក​។​

​ភាពស្មុគស្មាញ​មួយទៀត​: ជញ្ជាំង​ច្រមុះ​មានការ​រលាក និង​អាច​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ​។ ការយក​ម្រាមដៃ​លូក​ចូលក្នុង​រន្ធ​ច្រមុះ អាចធ្វើឱ្យ​របួស​ភ្នាស​រំអិល និង​ធ្វើឲ្យ​មានការ​ហូរឈាម​។​

​យក​ម្រាមដៃ​លូក​ចូលក្នុង​រន្ធ​ច្រមុះ គឺជា​របៀប​នៃ​ការចម្លង​វីរុស បាក់តេរី និង​ផ្សិត ដែល​ស្ថិតនៅក្រោម​ក្រចក​របស់​អ្នក ចូលក្នុង​ចរន្តឈាម​របស់​អ្នក ហើយ​ធ្វើឱ្យ​អ្នក​ឈឺ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម