ហេតុអ្វីចាំបាច់តេស្តឈាមទារក រកជំងឺមេតាបូលិកពីកំណើត!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុអ្វីចាំបាច់តេស្តឈាមទារក រកជំងឺមេតាបូលិកពីកំណើត!

បានផុស

នៅ

ការធ្វើតេស្តឈាមតាមរយៈការជួសកែងជើង គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​ទារក​របស់​អ្នក​បាត់បង់​ការលូតលាស់​ផ្នែក​ប្រាជ្ញា ស្មារតី ខុសពី​ក្មេង​ដទៃ​ដែល​មិនមាន​ជំងឺ​នេះ ឬ​អាចធ្វើ​ឲ្យ​ទារក​ស្លាប់​បើ​យើង​ព្យាបាល​មិនបាន​ទាន់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ហេតុអ្វី​ការធ្វើ​តេស្ត​នេះ ​មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត​?

​ការធ្វើ​តេស្ត​នេះ​ មាន​សារៈសំខាន់​ ចំពោះ​ទារក​ទើបនឹង​កើត ព្រោះ​ទារក​ដែលមាន​ជំងឺ​នេះ​ភាគច្រើន​មាន​លក្ខណៈ​ធម្មតា គ្រូពេទ្យ​ឯកទេស​កុមារ​និង​ទារក មិនអាច​ពិនិត្យ​មើលឃើញ​ពី​រោគសញ្ញា​របស់​ទារក​នោះ តាមរយៈ​ការពិនិត្យ​សុខភាព​ធម្មតា​ទេ​។ នៅពេល​រោគសញ្ញា​ចាប់ផ្តើម ឬ​កុមារ​ចាប់ផ្តើម​ឈឺ នោះ​ការព្យាបាល​ពុំមាន​ប្រសិទ្ធភាព​ទេ គឺ​មិនអាច​កែប្រែ​ការបាត់បង់ ការលូតលាស់​ស្មារតី និង​ប្រាជ្ញា​របស់​កុមារ​ឲ្យ​វិល​មករក​ភាព​ដើម​វិញ​ឡើយ​។​

២) ការធ្វើ​តេស្ត​នេះ​ត្រូវធ្វើ​នៅពេលណា​?

​ការធ្វើ​តេស្ត​នេះ​មាន​ប្រសិទ្ធ​ភាពល្អ គឺ​នៅ​ចន្លោះ​ទារក​មាន​អាយុ ៤៨​ម៉ោង ទៅ ៧២​ម៉ោង ក្រោយ​កើត​។​

៣) ការធ្វើ​តេស្ត​ត្រូវធ្វើ​យ៉ាងដូចម្តេច​?

​ការធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការជួស​កែងជើង​ទារក ២​ទៅ​៣​ដំណក់ ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាសតេស្ត​ត្រូវ​ទុកដាក់​ឲ្យ​បានល្អ​រយៈពេល ២៤​ម៉ោង ឲ្យ​ស្ងួត​រួច​យកទៅដាក់​នៅ​មន្ទីរពិសោធន៍​ដើម្បី​ធ្វើការ​ពិនិត្យមើល​។​

៤) តើ​ពេលណា​យើង​អាច​ដឹង​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​?

​លទ្ធផល​អាច​ទទួលបាន​ក្នុង​រយៈពេល​ពី ៧​ថ្ងៃ ទៅ​១៥​ថ្ងៃ​។​

– លទ្ធផល​វិជ្ជមាន មានន័យថា​ទារក​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ខ្ពស់​

– លទ្ធផល​អវិជ្ជមាន មិន​ន័យ​ថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ទេ​

៥) អ្វីដែល​គួរ​ធ្វើ​បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​?

​បើ​លទ្ធផល​តេស្ត​បង្ហាញថា វិជ្ជមាន យើង​ត្រូវ​ធ្វើតេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី​២ និង​ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។ ការព្យាបាល​ជំងឺ​មេ​តា​បូ​លិ​កមាន​រយៈពេល​យូរ ហើយ​ការតាមដាន​ក៏​ដូចគ្នា​ដែរ ដែលជា​លទ្ធផល​កូន​របស់​លោកអ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វៃ​ដូច​ធម្មតា​។​

​សូម​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​លោកអ្នក ជៀសវាង​កើត​ជំងឺ​មេ​តា​បូ​លិ​ក​នេះ និង​ហួស​ពេលវេលា​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

ប្រមុខ​ការ​ទូត​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន

នយោបាយ១៨ នាទី មុន

សម្តេច ស ខេង ចេញមកប្រកាសគាំទ្ររាល់ការសម្រេចរបស់បក្សប្រជាជនកម្ពុជាចំពោះអនាគតនាយករដ្ឋមន្រ្តី

ព័ត៌មានជាតិ២១ នាទី មុន

របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប សម្រេចបាន​ជាង ៩០​ភាគរយៈ​ហើយ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១

នយោបាយ១ ម៉ោង មុន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១០ ខែធ្នូ ខាងមុខ​ដើម្បី​អនុម័ត​ការងារ​ចំនួន​២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services