សុខភាព
ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន
នៅស្រុកខ្មែរយើង មានកុមារ និងយុវវ័យជាច្រើន ចូលចិត្តផឹកតែគជ់ ប៉ុន្ដែពុំដឹងពីផលប៉ះពាល់នៃការផឹកភេសជ្ជៈនេះទេ។ ចំណែកនៅសិង្ហបុរីវិញ តែគជ់ ក៏និយមខ្លាំងណាស់ដែរ រហូតខាងមន្ទីរពេទ្យ Mount Alvernia Hospital អះអាងថា ភេសជ្ជៈនេះ អាចបណ្ដាលឲ្យកើតជំងឺរ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាមខួរក្បាល និងបង្កជាហានិយភ័យជំងឺធ្ងន់ៗមួយចំនួនទៀត។
គ្រោះថ្នាក់តែគជ់ បានព្រមានពលរដ្ឋសិង្ហបុរី ពីតែគជ់ដែលមានបរិមាណស្ករច្រើន។ សម្រាប់ការប្រៀបធៀបតែគជ់ ៧ប្រភេទ មន្ទីរពេទ្យរកឃើញថា តែទឹកដោះគោដែលប្រើស្ករត្នោត ជាមួយគ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈបង្កហានិភ័យដល់សុខភាពជាងគេ។ វាមានផ្ទុកស្ករ ចំនួន ១៨,៥ស្លាបព្រាកាហ្វេ។
មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែមគ្មានសមាសធាតុទឹកដោះគោ (Non-dairy Creamer) ពិតជាអាចបង្កើនហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ។ ក្នុងនោះ ក្រែមគ្មានសមាសធាតុទឹកដោះគោ មានផ្ទុកខ្លាញ់ Trans Fat ក្នុងទម្រង់ជាប្រេងដូង Hydrogenated Palm Oil។ ឯពពុះទឹកដោះគោ ក៏មានកាឡូរីខ្ពស់ដែរ គឺរហូតដល់ ២០៣កាឡូរី និងពពុះ Cheese មាន ១៨០កាឡូរី។ មន្ទីរពេទ្យបញ្ជាក់ថា ប្រេងនេះ បង្កឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ដើម្បីបង្ការការកើតជំងឺរ៉ាំរ៉ៃ មន្ទីរពេទ្យណែនាំឲ្យកាត់បន្ថយការផឹកភេសជ្ជៈផ្អែម ដោយអតិថិជនត្រូវជ្រើសរើសហាង ដែលអាចកែប្រែកម្រិតជាតិស្ករក្នុងភេសជ្ជៈ និងកាត់បន្ថយរសជាតិផ្អែមបន្ដិចម្ដងៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង