Connect with us

សុខភាព

ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញ មានអ្វីកើតឡើង?

បានផុស

នៅ

ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅជួយ​ការពារ​រាងកាយ​​យើង​ ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ប៉ុន្តែ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ ទៅ​ជា​អង់ទីគ័រដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​​ ហើយសរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​ពី​ជំងឺនេះមាន​សន្លាក់​ និង​ស្បែក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​ប្រព័ន្ធភាព​ស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង​ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ ដូចជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ អាច​ប៉ះពាល់​លំពែង ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា៖

ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )​ ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ ករណី​ព្យាបាល​​ពេលយឺតពេល​​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។

ជំងឺ​លូផឹស Lupus ) ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹងសួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។

រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )៖​ ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាកញឹកញាប់​ បន្ទោរបង់មាន​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។

ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis ) វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ពិការ​​ភ្នែក ខ្សោយ​ មិន​មាន​លំនឹង​ដង​ខ្លួន និង​គាំង​សាច់ដុំ​ជាដើម។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១៖ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​បំផ្លាញ​កោសិកាដែល​ផលិត​អ័រម៉ូន​អាំងស៊ុយ​លីន​​នៅ​លើ​លំពែង ដែល​នាំឲ្យ​​អ្នក​ជំងឺ​ប្រភេទ​នេះ​តែង​តែ​ត្រូវ​ការ​ចាក់អាំងស៊ុយលីន​ដើម្បីរស់នៅ​បានធម្មតា​។

តាម​ការ​សិក្សា​ស្ត្រី​អាច​ប្រឈម​ហានិភ័យ​កើត​ជំងឺ​នេះ​ខ្ពស់​ជា​ងបុរសដល់ទៅ ២ដង ព្រោះ​អត្រា​កើត​ជំងឺ​លើស្ត្រី​មាន​ដល់​ទៅ ៦,៤ភាគរយ ខណៈ​អត្រា​កើត​លើ​បុរស​មាន​ត្រឹម ២,៧ភាគរយ ហើយ​ជា​រឿយៗ​​​ស្រីៗវ័យ​ចន្លោះ​ពី ១៤–៤៤ ឆ្នាំ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​។

រោគ​សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​មាន៖

– ហត់​ និង​អស់​កម្លាំង​ជា​ប្រចាំ
– ឈឺ​ចុក​ចាប់​សាច់​ដុំ
– ឡើង​ក្រហម​រោល ​និង​ហើម​
– ក្ដៅ​ខ្លួន​ស្ទិញៗ
– ពិបាក​ប្រមូល​អារម្មណ៍​ធ្វើ​ការ
– ស្ពឹកៗ​ ព្រឺៗ​ ចុង​ដៃ​ជើង​
– ជ្រុះ​សក់​
– រមាស់​ស្បែក​

យើង​ម្នាក់ៗ​អាច​បង្ហាញ​រោគសញ្ញាខុសៗ​​​គ្នា​ ដូចជា​អ្នក​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ អាច ​ហើម​ពោះ​ ឈឺ​ពោះ​ និង​រាក ជាដើម​ ចំណែក​អ្នក​ទឹកនោមផ្អែម​ប្រភេទ​ទី ១ អាច​ ស្រេក​ទឹក​ខ្លាំង ​ស្រក​ទម្ងន់​ និង​អស់​កម្លាំង​។

ថ្វី​បើ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​ដាច់​ក៏​ពិត​មែន ​តែ​យើង​អាច​គ្រប់គ្រង​ស្ថាន​ភាពជំងឺ​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​តាម​រយៈ៖

– ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– ប្រថ្នាំ​មាស់​ស្បែក​ និង​ថ្នាំ​កម្លាំង​ជាដើម
– ថ្នាំ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្នាំ​ព្យាបាល​បន្ទាប់​បន្សំ​ដទៃ​ទៀត​ដូចជា ​ថ្នាំ​បំបាត់​ហើម ជាដើម​។

ដើម្បីបង្ការ និង​គ្រប់​គ្រង​ជំងឺ​នេះ យើង​ត្រូវផ្លាស់ប្តូរទម្លាប់រស់​នៅ ដូចជា ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ និង​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​បង្ហាញ​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ជំងឺ​នេះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖រលាកសួតនិងកូវីដ មានរោគសញ្ញាដូចគ្នា ធ្វើយ៉ាងម៉េចទើបដឹងថាមួយណាជាជំងឺអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៤ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម