Connect with us

សុខភាព

ឈឺធ្មេញយូរទៅ អាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ

បានផុស

នៅ

ពេលដែលលោកអ្នកឈឺធ្មេញ ហើយមានសភាពហើមមុខ ឬហើមលឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់ និង​ពិបាក​ដល់​ការ​លេប​ចំណីអាហារ ឬ​ទឹកមាត់ (​មានន័យថា​ប៉ះពាល់​ដល់​ផ្លូវ​ដកដង្ហើម​) សូម​ប្រញាប់​មកជួប​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រោះ​អ្នកជំងឺ​អាច​ស្លាប់​បាន ប្រសិនបើ​មិន​ទទួល​ការ​ការព្យាបាល​បាន​ត្រឹមត្រូវ​។​

Don't Ignore Your Toothache. Call Your Emergecy Dentist
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​ធំៗ និង​សំខាន់ៗ​៖

– ការបង្ករ​រោគ​ចុង​ឬ​ស​ធ្មេញ​ស្រួចស្រាវ ដោយសារ​ការ​ងាប់​បណ្ដូល​ធ្មេញ ឬ​ការព្យាបាល​រន្ធ​ឬ​ស​ធ្មេញ​មិនបាន​ត្រឹមត្រូវ​

– ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ​ដែល​បង្ក​ជា​ខ្ទុះ​

– ការ​រលាក​សាច់​ដែល​គ្របពីលើ​ធ្មេញ​ថ្គាមទាល់​ខាងក្រោម​ដែល​ដុះ​ចេញមក​

– ការប្រើប្រាស់​ឧបករណ៍​មិន​ស្អាត (​មិនបាន​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ​)

២) កត្តា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​៖

– ប្រសិនបើ​មិន​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​ទេនោះ មេរោគ (Bacteria) ដែល​បង្ក​ឲ្យ​មានការ​ករ​ខ្ទុះ​អាច​រីក​រាលដាល​ពី​តំបន់​ធ្មេញ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត​ដូចជាៈ​

· ផ្នែក​ធ្មេញ​ខាងលើៈ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូលទៅ​តំបន់ Cavernous Sinus និង​អាច​ឆ្លង​ចូលទៅ​កាន់​ខួរក្បាល​។​

· ផ្នែក​ធ្មេញ​ខាងក្រោមៈ នាំ​ឲ្យ​ហើម​តំបន់​ក្រោម​ចង្កា និង​តំបន់​ឆ្អឹងថ្គាម​ក្រោម (​ធ្វើ​ឲ្យ​ពិបាក​លេខ​ទឹកមាត់ និង​ស្ទះ​ផ្លូវដង្ហើម​) ហើយ​អាច​រីក​រាលដាល​ដល់​តំបន់​ទ្រូង (Mediastinum) និង Infective Endocarditis​។ មួយវិញទៀត​មេរោគ​អាច​ចូលទៅក្នុង​ឈាម​ដោយផ្ទាល់ (Septicemia)​។​

Tooth Pain: What is Causing My Toothache?

៣) ការព្យាបាល​៖

​ការព្យាបាល​អាចធ្វើ​ទៅតាម​ដំណាក់កាល​ដូចខាងក្រោមៈ​

– ធ្វើការ​ចោះ​បង្ហូរ​ខ្ទុះ​រួច​លាង​សំអាត​ឲ្យ​ត្រឹមត្រូវ​

– ការយក​ខ្ទុះ​ទៅ​វិភាគ​រក​មេរោគ និង​ការប្រើប្រាស់​ថ្នាំ​ត្រឹមត្រូវ​

– យក​មូល​ហេតុដែល​បង្ក​រោគ​ចេញៈ ដោយ​ការព្យាបាល​ធ្មេញ ឬ​ដក​ធ្មេញ​នោះ​ចេញ​តែម្តង​

– ការប្រើប្រាស់​ថ្នាំ​

– ក្នុងករណី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

Toothache Symptoms, Causes, and Remedies

៤) អនុសាសន៍ និង​ការការពារ​៖

– សូម​ជួប​ជាមួយ​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​ពេល​លោកអ្នក​មាន​បញ្ហា​ធ្មេញ ឬ​ហើម​មុខមាត់ ជៀសវាង​ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង​។​

– បញ្ហា​មាត់​ធ្មេញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត សូម​មកជួប​ជាមួយ​ទន្ត​បណ្ឌិត ជា​រៀងរាល់ ៦​ខែម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​លោកអ្នក​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម