សូមប្រយ័ត្នការពុលសារធាតុមេតាណុល នៅក្នុងស្រាដែលផលិតមិនបានត្រឹមត្រូវ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

សូមប្រយ័ត្នការពុលសារធាតុមេតាណុល នៅក្នុងស្រាដែលផលិតមិនបានត្រឹមត្រូវ

បានផុស

នៅ

មេតាណុលជាសារធាតុមួយ ដែលកើតឡើងដោយសំយោគគីមី ឬដោយបំណិតឈើ។ ជាទូទៅវាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ។ ក្នុងប្រទេស​កម្ពុជា ការពុល​ដោយសារ​ធាតុ​នេះ ច្រើន​កើតឡើង​ពី​ការបរិភោគ​ស្រា​ ដែល​បិត​ពុំបាន​ត្រឹមត្រូវ (​ជាពិសេស​ការ​បិតស្រា​លាយ​ជាមួយ​សំបក​ឈើ​ដែល​យើង​បាន​ជួប​កន្លងមក​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារធាតុ​មេ​តា​ណុល​ ត្រូវបាន​បំប្លែង​ជា​អាស៊ីត ហ្វ​កមិក (Acide formique) តាមរយៈថ្លើម ដែលជា​សារធាតុ​សំខាន់​ក្នុង​ការបង្ក​ឲ្យ​ពុល​។ វា​ជា​ប្រភេទ​នៃ​ការពុល​ធ្ងន់ធ្ងរ​ ដែល​អាច​បណ្តាល​ឲ្យ​មាន​ពិការភាព​ផ្នែក​ប្រព័ន្ធ​ប្រសាទ ឬ អាច​ឈាន​ដល់​ងងឹតភ្នែក និង​ស្លាប់​។​

​ក​) រោគសញ្ញា​នៃ​ការពុល​

១) ដំណាក់កាល​ដំបូង (​ចាប់ពី ៣០​នាទី ដល់ ២​ម៉ោង​)៖

អ្នកជំងឺ​មាន​អាការៈដូច​ជាការ​ស្រវឹង​ធម្មតាៈ​

– ធេងធោង​

– ឈឺក្បាល​

– អស់​កម្លាំង​

– វង្វេង​

– ងងុយ​

២) ដំណាក់កាល​បន្ទាប់ (​ចាប់ពី ២​ម៉ោង ដល់ ៧២​ម៉ោង​)៖

អ្នកជំងឺ​លេចចេញ​នូវ​រោគសញ្ញា​ផ្សេងៗ​ដូចជាៈ​

– ក្អួត ចង្អោរ ឈឺពោះ​

– ស្រវាំងភ្នែក ការថយចុះ​នូវ​គំហើញ និង​ងងឹតភ្នែក​

– បេះដូង​ដើរ​ញាប់ (​បេះដូង​ដើរ​យឺត និង ចុះ​សំពាធ​ឈាម​ក្នុងករណី​ធ្ងន់ធ្ងរ​)

– ប្រកាច់ និង សន្លប់​

– ដង្ហើមញាប់ និង បាត់​ដង្ហើម​

– ព្រមទាំង​ផលវិបាក​ដទៃទៀត​ដូចជា​:

● ជាតិ​អាស៊ីត​ក្នុង​ឈាម​កើនឡើង​

● បែក​គ្រាប់​ឈាម​

● បែក​ជាលិកា​សាច់ដុំ​

● ខ្សោយតម្រងនោម​ស្រួចស្រាវ​

● រលាក​លំពែង​

● ខ្សោយ​ថ្លើម​

​ខ​) ការព្យាបាល​

​រាល់​ការពុល​ដោយសារ​មេ​តា​ណុល ត្រូវ​ទទួល​ការព្យាបាល​និង​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ផលវិបាក​ផ្សេងៗ ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវ​ទាមទារ​ឲ្យ​មាន​ការព្យាបាល​ដោយ​ការលាង​ឈាម​ផងដែរ​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ដូចខាងលើ សូម​មក​ពិគ្រោះ និង​ទទួល​ការព្យាបាល ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជៀសវាង​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services