សុខភាព
មិនថាក្មេង ឬចាស់ បើមានទម្លាប់ ៤យ៉ាងនេះ នឹងប៉ះពាល់សុខភាពមិនខាន
មនុស្សយើងជាច្រើនបានដឹងស្គាល់អំពីសកម្មភាពមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពរបស់ខ្លួន តែនៅតែបន្តធ្វើ ដូចជាការជក់បារី ឬញ៉ាំអាហារចម្អិនដាក់ខ្លាញ់ច្រើននៅតាមហាងជាដើម។
ប៉ុន្តែគ្នាយើងប្រហែលជាមិនបានចាប់អារម្មណ៍អំពីសកម្មភាពមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងដែរដែរ។ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពតែមួយមុខនោះទេ វាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ដ និងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃទៀតផង។ សកម្មភាពទាំងនេះមានដូចជា៖
១- ស្អប់ខ្លួនឯង
ពេលយើងចេះតែស្ដីបន្ទោសខ្លួនឯងរាល់ពេលធ្វើអ្វីមួយមិនបានល្អ ឬចេះតែឃើញកន្លែងមិនពេញចិត្ដ ពេលឆ្លុះមើលកញ្ចក់ម្ដងៗ ដែលទាំងអស់នេះគឺជាទម្លប់ស្អប់ខ្លួនឯង ហើយទម្លាប់នេះអាចនឹងនៅជាមួយយើងអស់មួយជីវិត។
ការវាយដុំខ្លួនឯង ឬឃុំឃាំងខ្លួនឯង គឺជារឿងមិនល្អសម្រាប់សុខភាពផ្លូវចិត្ដរបស់យើងឡើយ។ ការសិក្សាមួយក្នុងឆ្នាំ ២០១៤ បានបោះពុម្ភក្នុង Personality and Individual Differences បានរកឃើញថា ការស្អប់ខ្លួនឯងខ្លាំង ធ្វើឲ្យយើងមានរោគសញ្ញាជំងឺបាក់ទឹកចិត្ដកាន់តែខ្លាំង។ ការចេះលើកទឹកចិត្ដខ្លួនឯង គឺជួយដល់សុខភាពផ្លូវចិត្ដ និងឆាប់បានធូរស្រាលពីបញ្ហាផ្លូវចិត្ដផ្សេងៗ។
ដូចនេះអ្វីដែលយើងត្រូវធ្វើ គឺប្ដូរការគិតលើខ្លួនឯង មកក្នុងផ្លូវវិជ្ជមានទើបជារឿងប្រសើរ។ ដំបូងដូចជាមានការលំបាកបន្តិចមែន ប៉ុន្តែបើព្យាយាមយូរបន្ដិច យើងនឹងអាចស្រលាញ់ខ្លួនឯងកាន់តែច្រើន។
២ មើលតែគេផុសតាមបណ្ដាញសង្គមមិនសូវគិតច្រើន
មិនថាយើងអូសមើលហ្វេសប៊ុក ឬតាមកម្មវិធីបណ្ដាញសង្គមផ្សេងទៀតទេ បើយើងចំណាយពេលច្រើនលើវាច្រើន នោះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដរបស់យើងដែរ។
បណ្ដាញសង្គម គឺជាកន្លែងដែលអនុញ្ញាត្តឲ្យមនុស្សគ្រប់គ្នាជួបជុំ ប៉ុន្តែវាក៏ជាកន្លែងដែលធ្វើឲ្យ មនុស្សយើងមានអារម្មណ៍ថាដាច់ចេញពីអ្នកដទៃដូចគ្នា។ កាលណាយើងប្រើបណ្ដាលសង្គមកាន់តែច្រើនម៉ោង នោះយើងនឹងផ្ដាច់ខ្លួនចេញពីអ្នកដទៃកាន់តែខ្លាំង ដែលការផ្ដាច់ខ្លួនចេញពីសង្គមបែបនេះ ធ្វើឲ្យសុខភាពផ្លូវចិត្ដ និងសុខភាពទូទៅរបស់យើងធ្លាក់ចុះ។
ពេលយើងឃើញអ្នកដទៃផុសពេលទៅដើរលេង រូបគេទិញឡានថ្មី ឬរូបភាពសប្បាយផ្សេង ហើយយើងចេះតែគិតថា ខ្លួនឯងមិនដល់គេ នោះយើងអាចនឹងមានបញ្ហាផ្លូវចិត្ត។ ការសិក្សាបានរកឃើញថា ពេលយើងច្រណែនជាមួយមិត្ដភក្គបែបនេះ ធ្វើឲ្យយើងប្រឈមជាមួយជំងឺបាក់ទឹកចិត្ដខ្លាំង។
មួយវិញទៀត មនុស្សភាគច្រើនជឿថា បញ្ដាញសង្គមដូចជាហ្វេសប៊ុកជាដើម ជួយឲ្យពួកគេសប្បាយចិត្ដ ទើបឆ្លៀតបើកមើលគ្រប់ពេល មិនថារវល់ប៉ុនណា។ ប៉ុន្តែការសិក្សាបានបង្ហាញថា ការដែលយើងចំណាយពេលច្រើនលើបញ្ដាញសង្គមបែបនេះ វានឹងធ្វើឲ្យអារម្មណ៍របស់យើងឆាប់ឆេវ និងប្រែប្រួលយ៉ាងរហ័ស។
ជាជាងចំណាយពេលរាប់ម៉ោងអូសហ្វេសប៊ុក យើងគួរយកពេលទាំងនោះ ទៅជួបនិយាយគ្នាផ្ទាល់ជាមួយមិត្តភក្ដិតែម្ដងទៅល្អជាង។ យើងអាចចំណាយពេលទៅញ៉ាំអាហារ និយាយគ្នាតាមទូរសព្ទ ញ៉ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ។ ដោយសារការចំណាយពេលជួបមុខគ្នាផ្ទាល់ វាល្អដល់ផ្លូវចិត្ដរបស់យើងបានច្រើន។
៣- ញ៉ាំពេលមិនឃ្លាន
មានមូលហេតុជាច្រើន ជំរុញឲ្យគ្នាយលងរកអ្វីមកញ៉ាំលេង ទោះបីជាមិនឃ្លានក៏ដោយ។ ញ៉ាំពេលមិនសប្បាយចិត្ដ ញ៉ាំពេលយប់ ឬញ៉ាំច្រើនពេលចូលរួមកម្មវិធីអ្វីមួយ។
ពេលយើងញ៉ាំកាន់តែច្រើន យើងនឹងកាន់តែធាត់។ ពេលយើងធាត់នឹងប្រឈមជាមួយជំងឺជាច្រើន មានដូចជា៖
- ទឹកនោមផ្អែមប្រភេទទី២
- លើសសម្ពាធឈាម
- ជំងឺបេះដូង ឬគាំងបេះដូង
- ជំងឺរលាកឆ្អឹង និងសន្លាក់
- គេងមិនលក់
- ជំងឺមហារីក
- ជំងឺតម្រងនោម
ដើម្បីរក្សាទម្ងន់ដងខ្លួន យើងគួរញ៉ាំអាហារដើម្បីបំពេញថាមពលដែលខ្លួនត្រូវការបានហើយ មិនមែនញ៉ាំតាមតែចិត្ដចង់ ឬញ៉ាំដើម្បីបំបាត់ស្រ្តេសឡើយ។ មុនញ៉ាំអ្វីមួយ គួរគិតសិនថា វាចាំបាច់ត្រូវញ៉ាំឬអត់។
ព្យាយាមដើរ ធ្វើសកម្មភាពដែលជួយឲ្យយើងមានអារម្មណ៍ល្អ ឬសមាធិដើម្បីលុបអារម្មណ៍មិនល្អចេញ និងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់។ ញ៉ាំតិចៗ ជួយឲ្យយើងរស់នៅមានសុខភាពល្អ និងរស់បានយូរ។
៤- អង្គុយយូរពេក
បើយើងជាបុគ្គលិកក្នុងក្រុមហ៊ុន ធ្វើការក្នុងការិយាល័យ យើងប្រហែលចាំបាច់ត្រូវចំណាយពេលអង្គុយច្រើន។ ប៉ុន្តែការអង្គុយយូរពេកក្នុងមួយថ្ងៃៗ គឺមិនល្អសម្រាប់សុខភាពដែរ។
ការដែលយើងអង្គុយច្រើនពេក ហើយដងខ្លួនរបស់យើងមិនសូវមានចលនានឹងប្រឈមមុខជាមួយបញ្ហាសុខភាពមួយចំនួន មានដូចជាធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងសរសៃឈាមជំងឺបេះដូង ជាដើម។
មិនតែប៉ុណ្ណោះ ពេលយើងអង្គុយធ្វើការយូរម៉ោងពេក ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដរបស់យើងដែរ។ ការសិក្សាបានរកឃើញថា អ្នកដែលអង្គុយធ្វើការច្រើន គឺប្រឈមជាមួយជំងឺបាក់ទឹកចិត្ដខ្ពស់ជាងមនុស្សទូទៅ។
យ៉ាងហោចណាស់ ក៏ធ្វើសកម្មភាពផ្សេងៗ ឬហាត់ប្រាណឲ្យបានមួយម៉ោងដែរក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាលំបាកដោយសារការអង្គុយច្រើន។ ក្នុងមួយម៉ោងត្រូវកម្រើកដងខ្លួនឲ្យបាន ៥ទៅ៦នាទី ដើម្បីកុំឲ្យឈឺដងខ្លួន និងជួយឲ្យអារម្មណ៍អ្នកល្អពេលធ្វើការ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន
ចុចអាន៖ ទម្លាប់ត្រាំជើងមុនចូលគេង ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ