សុខភាព
ទាំងនេះជាប្រសិទ្ធភាពវ៉ាក់សាំងចំនួន ៥ប្រភេទ ក្រោយពេលចាក់ដូសជំរុញ
ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ តម្រូវការនៃចាក់វ៉ាក់សាំងដូសជំរុញត្រូវបានធ្វើឡើង។
ការចាក់វ៉ាក់សាំងដូសជំរុញ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ ៦ ទៅ ៨ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀតត្រូវបានទាមទារ។
ទាំងនេះជាប្រសិទ្ធភាព ក្រោយចាក់វ៉ាក់សាំងដូសជំរុញ ដែលគួរដឹង!
យោងតាមប្រភពពីសារព័ត៌មាន CNN ការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer អាចជួយខ្លួនប្រាណឱ្យស៊ាំជាមួយវីរុសកូវីដ-១៩ ជាពិសេសវាអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានខ្លាំងក្លាជាងមុន និងដើម្បីចៀសងវាងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបង្ការហានិភ័យស្លាប់។
ដោយឡែកប្រភពពី NHK បានឱ្យដឹងថា វ៉ាក់សាំង Moderna ដូសទី៣ របស់សហរដ្ឋអាមេរិក ធ្វើឲ្យមានអង់ទីគ័រប្រឆាំងនឹងមេរោគឡើងខ្ពស់ និងអាចការពារវីរុសបំប្លែងខ្លួន Delta ថែមទៀត។
ចំណែកការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។
រីឯក្រុមហ៊ុន Johnson & Johnson បានអះអាងពីគុណភាពវ៉ាក់សាំងរបស់ខ្លួនថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២របស់ខ្លួន ក្រោយចាក់ដូសទី១បាន២ខែ បានបង្កើនប្រសិទ្ធភាពដល់ទៅ ៩៤ភាគរយប្រឆាំងការវិវិត្តអាការមធ្យមទៅធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះដូសជំរុញដែលចាក់ក្នុងរយៈពេលពីរខែ បន្ទាប់ពីដូសដំបូង បានបង្កើនកម្រិតអង់ទីគ័រពី ៤ ទៅ ៦ ដងឯណោះ។ នេះបើតាមប្រភពពីសារព័ត៌មាន GMA បានចុះផ្សាយ។
ចំពោះវ៉ាក់សាំង AstraZeneca វិញ ក៏ត្រូវបានអ្នកជំនាញអះអាងថា មានប្រសិទ្ធភាពខ្ពស់នៅពេលចាក់បន្ថែមដូសទី៣។
ការសិក្សារបស់សកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទនេះដូសទី៣ ក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់ដូសទី២រួច អាចផលិតអង្គទីគ័រគួរឲ្យកត់សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើតអង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀតដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។ បន្ថែមពីលើនេះ វ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន Delta ផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អាការ ៥យ៉ាងកើតឡើងទូទៅបំផុត ចំពោះអ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ
ចុចអាន៖ ឈប់យល់ច្រឡំចំពោះសុវត្ថិភាពវ៉ាក់សាំងកូវីដលើសុខភាពបន្តពូជចំនួន ២នេះ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង