Connect with us

សុខភាព

សូមស្វែងយល់ពេលទារកលើសទម្ងន់ ពេលកើត អាចប្រឈមបញ្ហាឬអត់?

បានផុស

នៅ

ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់លើសពី ៤០០០ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។ តាមរយៈ​ការសិក្សា​ជាច្រើន​បានបង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ប្រហែលជា ១% ទៅ ១០% អាច​ផ្តល់កំណើត​នូវ​ទារក​ដែល​លើស​ទម្ងន់​។​

Baby was chubby but anemic': children suffer from high malnutrition and  overweight - Ruetir
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​រួមមាន​៖

​មូល​ហេតុដែល​បណ្តាល​ឲ្យ​ទារក​លើស​ទម្ងន់​មានៈ​

– ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម​ ដែល​ការគ្រប់គ្រង​ជាតិ​ស្ករ​ពុំបាន​ត្រឹមត្រូវ​

– ការឡើង​ទម្ងន់​ខុសពី​ធម្មតា​របស់​ម្តាយ ​ក្នុងអំឡុងពេល​មានគភ៌​

– កត្តា​តំណពូជ (​ឪពុក ឬ​ម្តាយ មាន​មាឌធំ ឬ​ធាត់​)

២) ផលវិបាក​ដែល​អាច​កើតមាន​៖

ក​. កត្តា​ប្រឈម​លើ​ម្តាយៈ​

– ការ​សម្រាល​តាមផ្លូវ​ធ​ម្ម​ជាតិ​មានការ​ពិបាក​

– អត្រា​ខ្ពស់​ប្រឈម​ទៅនឹង​ការ​សម្រាល​តាម​ការវះកាត់​

ខ​. កត្តា​ប្រឈម​លើ​ទារក​ក្នុង​ផ្ទៃ និង​អំឡុងពេល​សម្រាលៈ​

– ការកើនឡើង​នូវ​អត្រា​នៃ​ភាពមិនប្រក្រតី​ពី​កំណើត ទារក​អាច​ប្រឈម​នឹង​ការកើត​ពុំ​គ្រប់​ខែ​

– ទារក​អាច​ជាប់​ស្មា ឬ​រងរបួស​ពុំ​អាច​លើកដៃ​រួច ឬ​បាក់ឆ្អឹង​

– ទារក​អាច​ប្រឈម នឹង​ការស្លាប់​ក្នុង​ពោះ​

គ​. កត្តា​ប្រឈម​លើ​ទារក​ក្រោយ​កើ​តៈ​

– ទារក​អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ស្ករ ដែល​អាច​បណ្តាលឲ្យប្រកាច់ ឬ​ប៉ះពាល់​ដល់​ខួរក្បាល​

– ទារក​អាចមាន​វិបត្តិ​ផ្លូវដង្ហើម (​ហត់​ដង្ហក់ និង​ថ្ងូរ​)

– ទារក​អាចមាន​កំហាប់​ឈាម​ខាប់​ខុសពី​ធម្មតា ដែល​បណ្តាលឲ្យ​មាន​ខា​ន់​លឿង​ខ្លាំង និង​រយៈពេល​យូរ​

– ទារក​អាចមាន​សាច់ដុំ​បេះដូង​រីក​

Some Babies Deemed Overweight or Underweight at Birth Really Aren't. Here's  Why

៣) វិធី​បង្ការ និង​ព្យាបាល​៖

– ការតាមដាន​ផ្ទៃពោះ ឲ្យ​បាន​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព ការ​វាស់​ប្រវែង និង​ប៉ាន់ប្រមាណ​ទម្ងន់​ទារក​មុន​សម្រាល តាមរយៈ​អេកូ​សាស្ត្រ​អាច​ប៉ាន់ស្មាន​ទុកជាមុន​នូវ​ការ​សម្រាល​ត្រឹមត្រូវ បើ​ទារ​កមាន​ទម្ងន់​ធ្ងន់ ឬ​លើស​ទម្ងន់​។​

– ការពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ទឹកនោមផ្អែម ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ឲ្យបាន​ត្រឹមត្រូវ អាច​កាត់បន្ថយ​អត្រា​ផ្តល់កំណើត​ទារក​លើស​ទម្ងន់​។​

– ការគ្រប់គ្រង​របប​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ស្ត្រី ចៀសវាង​ការឡើង​ទម្ងន់​ខុសពី​ធម្មតា​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ការឡើង​ទម្ងន់​ខុសពី​ប្រក្រតី អាច​បង្កឲ្យ​មាន​ផលប៉ះពាល់​ដល់ពេល​អនាគត​ទាំងម្តាយ និង​ទារក ដូចជា​ការប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​លើសឈាម ព្រមទាំង​ជំងឺ​ធាត់​។​

– ទារក​ដែលមាន​ទម្ងន់​ធ្ងន់ ឬ​លើស​គីឡូ នឹងត្រូវ​បាន​វាយតម្លៃ ពិនិត្យតាមដាន និង​ព្យាបាល នៅ​ផ្នែក​ទារក​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កុមារ​។

“​ប្រសិនបើ​មាន​រោគសញ្ញា ឬ​ករណី​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​មកជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ពាក់ព័ន្ធ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការព្យាបាល​ទាន់ពេលវេលា ដែល​ធានាបាន​សុខុមាលភាព​ទាំង​ម្តាយ និង​ទារក​”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម