Connect with us

សុខភាព

អ្នកជក់បារីបើឆ្លងកូវីដ ប្រឈមហានិភ័យខ្លាំងបំផុត

បានផុស

នៅ

ការស្រាវជ្រាវមួយបានអះអាងនៅថ្ងៃអង្គារទី២៨ខែកញ្ញានេះថា អ្នកជក់បារីដែលឆ្លងមេរោគកូវីដ-១៩ មានលទ្ធភាពបញ្ជូលចូលព្យាបាលក្នុងមន្ទីរពេទ្យខ្លាំងជាងអ្នកមិនជក់បារីដល់ទៅ ៨០ភាគរយឯណោះ។

ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Oxford បានលាតត្រដាងកាន់តែច្បាស់លើប្រធានបទ រវាងការជក់បារីនិងមេរោគឆ្លង។

How Patients Die After Contracting COVID-19, The New Coronavirus Disease :  Goats and Soda : NPR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលជំងឺរាតត្បាតផ្ទុះឡើងដំបូង ក្រុមអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ចំពោះទិន្នន័យដែលបង្ហាញថា អ្នកជក់បារីទំនងជាមិនសូវត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ ដោយសារមេរោគនេះទេ។ ការវិភាគខ្លះ ថែមទាំងលើកឡើងផងដែរថា ពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគតិចតួចប៉ុណ្ណោះ។

ប៉ុន្តែការស្រាវជ្រាវថ្មី ដោយផ្អែកលើអ្នកជំងឺជាង ៤២០,០០០ នាក់ បានរកឃើញថា អ្នកជក់បារីទំនងជាងាយធ្លាក់ខ្លួនឈឺធ្ងន់ ប្រសិនបើពួកគេឆ្លងមេរោគ។

អ្នកជំនាញបានអះអាងថា “ជំងឺរាតត្បាតផ្លូវដង្ហើម” ទំនងជាពេលវេលាដ៏ល្អមួយ ដើម្បីផ្តោតលើការឈប់ជក់បារី។

មានជនជាតិអង់គ្លេសប្រហែល ៦.៩ លាននាក់ ជក់បារី ប៉ុន្តែជាងពាក់កណ្តាលបាននិយាយរួចហើយថា ពួកគេចង់ឈប់។ នៅសហរដ្ឋអាមេរិក មានអ្នកជក់បារីចំនួន ៣៤.១ លាននាក់។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងចំណោមអ្នកជក់បារីជិត ១៤,០០០ នាក់ មានអ្នកឆ្លងកូវីដដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន៥១នាក់។ នេះស្មើនឹងម្នាក់ក្នុងចំណោម ២៧០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក៏មានអ្នកស្លាប់រហូតដល់ ៣៦ នាក់ផងដែរ ដែលស្មើនឹងម្នាក់ក្នុងចំណោម ៣៨៤ នាក់។

បើប្រៀបធៀបទៅ ក្នុងចំណោមអ្នកមិនជក់បារីចំនួន ២៥០,០០០នាក់ មាន៤៤០ នាក់ ពោលគឺស្មើនឹងម្នាក់ក្នុងចំណោមជិត ៦០០ នាក់ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

អ្នកស្រាវជ្រាវបានបន្ថែមថា មានអ្នកមិនជក់បារីស្លាប់ដោយសារកូវីដចំនួន ១៥៩ នាក់ ពោលគឺស្មើនឹង ម្នាក់ក្នុងចំណោម ១,៦៦៦ នាក់។

អ្នកជក់បារីក្នុងកម្រិតស្រាល (ជក់ ៩ ដើមក្នុងមួយថ្ងៃ) ទំនងជាស្លាប់ដោយសារមេរោគនេះ ទ្វេដងបើធៀបនឹងអ្នកមិនជក់បារី។

អ្នកជក់បារីកម្រិតមធ្យម (ពី ១០ ទៅ ១៩ ដើមក្នុងមួយថ្ងៃ) មានលទ្ធភាពស្លាប់ដោយសារមេរោគនេះ ៥ ដង។

ហើយអ្នកជក់បារីក្នុងកម្រិតធ្ងន់ (លើស ២០ ដើមក្នុងមួយថ្ងៃ) គឺទំនងជាស្លាប់ ៦ ដងបើធៀបនឹងអ្នកមិនជក់បារី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ម្ដាយជាសះស្បើយពីកូវីដ មានអង់ទីគ័រការពារទារកមិនឱ្យឆ្លងវីរុសបានរហូត ១០ខែ តាមរយៈការបំបៅដោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២៤ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥១ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥៥ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម