Connect with us

សុខភាព

តើកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំអាចចាក់ដូសជំរុញ ឬដូសទី៣បានឬទេ​?

បានផុស

នៅ

បច្ចុប្បន្ននេះ​កម្ពុជា​បាន​នឹងកំពុង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​កុមារ​ចាប់​ពី​អាយុ​៦​ឆ្នាំ​ដល់​ក្រោម​១៧​ឆ្នាំ ​ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍​សំដៅ​កាត់បន្ថយការឆ្លង​ជំងឺ​កូ​វីដ​១៩​ក៏ដូចជា​បើក​សាលារៀន​និង​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។​

ប៉ុន្តែ​មាន​មាតាបិតា​និង​អាណាព្យាបាល​ជាច្រើន​បាន​លើកឡើងថា​ បន្ទាប់ពី​កូនចៅ​របស់ពួកគាត់​ចាក់​វ៉ាក់ សាំង​បាន​ពីរ​ដូ​ស​រួចហើយ ​តើ​អាច​បន្ត​ចាក់​ដូ​ស​ទី​៣ ​ឬ​ដូ​ស​ជំរុញ​ដូច​មនុស្ស​ពេញវ័យ​បានដែរ​ឬទេ​?​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលនិង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៩​ខែកញ្ញា​នេះ​ថា ​ចំពោះការចាក់​ដូ​ស​ទី​៣​ ឬ​ដូ​ស​ជំរុញ​ដល់​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំនេះ ​នៅ​មិន​ទាន់​មានការ​សិក្សា​នៅឡើយ​ទេ​។​

បើតាម​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស កម្ពុជា​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​នៅ​ថ្ងៃទី១១ ខែតុលា ខាងមុខនេះដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​របស់​ចិន​។​

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ពិធី​ប្រគល់​ទទួលវ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់​៣​លាន​ដូ​ស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិននា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះថា ​កម្ពុជា​មិនមាន​បញ្ហា​ខ្វះ​វ៉ាក់សាំង​នោះទេ​ទាំង​សម្រាប់​ចាក់​ឲ្យ​កុមារ​ពី​៦​ឆ្នាំទៅ​១២​ឆ្នាំ​ និង​សម្រាប់​ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣ ខណៈ​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ចំនួន​ជាង​៦​លាន​ដូ​ស​នៅក្នុង​ដៃ​រួចហើយ ។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​កម្ពុ​ជាមាន​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣៥.៥​លាន​ដូ​ស​ហើយ ​សម្រាប់​ចាក់​ជូនប្រជា​ពល​រដ្ឋ ​ក្នុងនោះ​វ៉ាក់សាំង​ប្រមាណ​២៩.៥​លាន​ដូ​ស​ជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​តាម​រយៈ​ជំនួយ​ឥត​សំណង និង​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចិន ។​

គួរ​បញ្ជាក់ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ មាន ៩៨,៩៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម១៨​ឆ្នាំ មាន ៨៩,៣១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំដល់​ក្រោម១២​ឆ្នាំមាន ៨៥,៥១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ១,៨៩៧,៣៨២ នាក់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២៩ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣៩ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម