Connect with us

សុខភាព

ហេតុអ្វី​បានជា​កើត​ជំងឺ​កូន​ក្រៅ​ស្បូន​!

បានផុស

នៅ

​កូនក្រៅស្បូន គឺជា​ជំងឺ​មួយ​ដែល​ជួបប្រទះ​ញឹកញាប់​ជាងគេ​ នៅ​ចំពោះ​ស្ត្រី​លើ​សកលលោក​ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ដែរ​។ ជំងឺ​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ ដែល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង ដែល​គភ៌​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើន​នៃ​ជំងឺ​កូន​ក្រៅ​ស្បូន​នេះ កើតឡើង​នៅ​ក្នុង​ដៃ​ស្បូន (trompe de Fallope et tubaires)​។ ប្រសិនបើ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​និង​ទទួល​ការ​ព្យាបាល​មិនទាន់​ពេលនោះ ជំងឺ​នេះ​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

១) មូលហេតុ​

​កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មានៈ​

– ធ្លាប់​មាន​ធ្លាក់ស រ៉ាំរ៉ៃ​

– ធ្លាប់​មាន​ជំងឺ​រលា​កដៃ​ស្បូន​

– ធ្លាប់​មាន​ជំងឺ​កាមរោគ​

– ធ្លាប់​វះកាត់​ដៃ​ស្បូន​

– មាន​ដុំដៃ​ស្បូន​

– ជក់បារី​ច្រើន​

– មាន​ដៃគូ​រួមភេទ​ច្រើន​

– និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត​

២) រោគសញ្ញា​

​ជាទូទៅ​រោគសញ្ញា​នៃ​ជំងឺ​នេះ​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង (​ចន្លោះ​ពី ៤ ទៅ ១០​សប្ដាហ៍​) ដូចជា​:

– មានការ​ឈឺចាប់​នៅ​អាង​ត្រគាក (Douleur Pelvienne)

– មានការ​ធ្លាក់ឈាម​តាម​ទ្វារមាស (​តិច ឬ​ច្រើន ទៅតាម​ទីតាំង​នៃ​គភ៌​)

– អ្នកជំងឺ​មាន​សភាព​ស្លេកស្លាំង​

– អស់​កម្លាំង ល្ហិតល្ហៃ វិលមុខ​

– ចុកពោះ ក្អួតចង្អោរ​

៣) រោគវិនិច្ឆ័យ

​យើង​អាច​ដឹង​ពី​ជំងឺ​នេះ ​តាមរយៈ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ដូច​ខាង​ក្រោមៈ​

– សម្ពាធ​ឈាម​ចុះ​ខ្លាំង​

– ជីពចរ​ដើរ​ញាប់​ខុសធម្មតា​

– សីតុណ្ហភាព ​ក្នុង​ខ្លួន​ថយ​ចុះ​ជាង​ធម្មតា​

– ការពិនិត្យ​ទឹកនោម​រកមើល​សញ្ញា​មានគភ៌ (Test de Grossesse Urinaire)

– ការ​ធ្វើ​តេស្ត​ឈាម (Béta HCG et NFS Groupage)

– មានការ​ឈឺចាប់​ខ្លាំង ពេល​ស្ទាប​លើ​អាង​ត្រគាក និង​ពិនិត្យ​ទ្វារមាស​

– ការពិនិត្យ​អេកូ​សាស្ត្រៈ​

● ពុំ​មាន​អំប្រ៊ីយ៉ុង​ក្នុង​ស្បូន​

● មាន​ឃើញ​ចង្វាក់បេះដូង​ទារក​នៅ​នឹង​ដៃ​ស្បូន (​អាច​ឆ្វេង ឬ​ស្តាំ​)

● មាន​ដក់​ឈាម​នៅ​ក្នុង​ពោះ តិច​ឬ​ច្រើន ទៅតាម​សភាព​ជំងឺ​

៤) ការ​ព្យាបាល

​វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន ២​ប្រ​ភេ​ទ​

ក​. ការ​ព្យាបាល​ដោយ​ថ្នាំ ក្នុង​ករណី​អ្នកជំងឺ​មក​ពិគ្រោះ​ទាន់​ពេល​វេលា និង​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ (Diagnostic précoce) ដឹង​ថា​អ្នកជំងឺ​មាន​កូន​ក្រៅ​ស្បូន​ក្នុង​កំឡុងពេល ៤​សប្តាហ៍​នៃ​គភ៌​។​

ខ​. ការ​ព្យាបាល​ដោយ​វះកាត់ មាន ២​របៀបៈ​

– ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (Coelio-chirurgie): វិធី​នេះ​ធ្វើឡើង​ចំពោះ​

● អ្នកជំងឺ​មក​ទាន់​ពេលវេលា និង​មាន​សភាព​ធម្មតា​

● ដុំ​ឈាម​កូន​ក្រៅ​ស្បូន​មិនទាន់​បែក ឬ​បែក​ដែល​មាន​ហូរ​ឈាម​តិចតួច​

● មាន​ដក់​ឈាម​តិចតួច​នៅ​ក្នុង​អាង​ត្រគាក

​ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ​នេះ​ អ្នកជំងឺ​ពុំ​មាន​ការឈឺចាប់​ខ្លាំង ស្នាម​វះកាត់​តូច សម្រាក​ពេទ្យ​រយៈពេល​ខ្លី ឆាប់​បាន​ត្រលប់​ទៅ​ធ្វើ​ការ​បាន​ធម្មតា​វិញ​។ អ្វី​ដែល​ពិសេស គឺ​រក្សាទុក​ដៃ​ស្បូន​របស់​ស្ត្រី​ ដើម្បី​អាច​មាន​កូន​ទៅ​ថ្ងៃក្រោយ​បាន​។​

– ការវះកាត់​ដោយ​បើក​ពោះ (Laparotomie): វិធី​នេះ​ធ្វើឡើង​ចំពោះ​ស្ត្រី​មក​មន្ទីរពេទ្យ​យឺតយ៉ាវ មាន​សភាព​ធ្ងន់ធ្ងរ ស្លេកស្លាំង​ខ្លាំង មាន​បែក​ឈាម​ពេញ​ពោះ ដែល​តម្រូវ​ឲ្យ​វះកាត់​ជាបន្ទាន់ និង​កាត់​ដៃ​ស្បូន​ចោល​។​

​ដូច្នេះ​ស្ត្រី​មានគភ៌​នៅ​កំឡុង​ត្រីមាស​ដំបូង​គ្រប់រូប ប្រសិនបើ​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​ប្រញាប់​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ត្រឹមត្រូវ ទាន់​ពេលវេលា ជៀសវាង​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​កាត់​ដៃ​ស្បូន​ដែល​គ្មាន​ឱកាស​មាន​កូន​ទៅ​ថ្ងៃក្រោយ និង​ករណី​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

” ស្រលាញ់​សុខភាព​មាតា គ្រួសារ​មាន​សុភមង្គល​! “៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កុំ​មើល​រំលង​ ការ​រាករូស​រ៉ាំរ៉ៃ វា​អាច​ជា​ផល​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម