Connect with us

សុខភាព

អ្នកកម្ពស់ទាប ហើយមានបញ្ហាសួត ប្រឈមខ្ពស់កើតជំងឺបេះដូង

បានផុស

នៅ

លទ្ធផល​នៃ​ការ​សិក្សា​មួយ ដោយ​ក្រុមអ្នកស្រាវជ្រាវ​នៅ​សាលកវិទ្យាល័យ Queen Mary University of London បាន​រកឃើញ​ពី​ទំនាក់​ទនង​​មួយ​រវាង​អ្នក​មាន​កម្ពស់​ទាប និង​ភាព​ប្រឈម​ខ្ពស់​នៃ​ជំងឺ​បេះដូង គឺ​បណ្ដាល​មកពី​បញ្ហាសួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយ​ការណ៍សិក្សាចេញផ្សាយ​នៅ​លើគេហទំព័រព័ត៌មាន​សុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ ៨០០​ ទីតាំងនៃហ្សែន​របស់​មនុស្ស ពាក់ព័ន្ធ​ជាមួយ​កម្ពស់​មនុស្សពេញវ័យ បង្ហាញ​ថា កម្ពស់​កាន់តែទាប បង្កើន​ភាពប្រឈម​​បង្ក​ជំងឺ​ ទឹកនោមផ្អែម និង​ជំងឺ ​សរសៃ​ឈាម​បេះដូង

ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មាន​ភស្ដុតាងបង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​ប្រឈម​ជំងឺជំងឺ​ទឹកនោមផ្អែម នៅលើ​សន្ទស្សន៍​ទម្ងន់​រាងកាយមនុស្សទេ ប៉ុន្ដែ​មាន​ទំនាក់ទំនង​រវាង​កម្ពស់ និង​ភាព​ប្រឈម​ជំងឺ​បេះដូង ត្រូវ​បាន​រកឃើញ។

កត្ដាប្រឈមជាច្រើនចំពោះ​ជំងឺ​បេះដូង ត្រូវបាន​ពិនិត្យ​លើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគ​រយ​នៃ​ការឡើង​ទម្ងន់ និង​កត្ដា​សង្គម សេដ្ឋកិច្ច​ការអប់រំ និង​កត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញ​ថា កត្ដា​ទាំង​នេះបាន​ចូលរួម​តិចតួច ជះ​ឥទ្ធិពល​ប្រឈម​ជំងឺ​បេះដូង ប៉ុន្តែ​បញ្ហា​សួត បែរ​ជាជះឥទ្ធិពល​កើតជំងឺ​បេះ​ដូង​កាន់​តែ​ខ្ពស់។

លោកបណ្ឌិត Eirini Marouli ដឹកនាំ​ការសិក្សា​នេះ និង​ជាសាស្រ្ដាចារ្យនៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​បញ្ជាក់​ថា៖ “ការ​ស្វែងយល់​ទំនាក់ទំនងនៅពីក្រោយ​​ការ​អង្កេត​មួយ ដូចជា ទំនាក់ទំនងរវាង​កម្ពស់​មនុស្ស​ពេញវ័យ និង​កត្តាប្រឈម​ជំងឺ​បេះដូង គឺសំខាន់​សម្រាប់​ការ​សិក្សា​លើ​ជំងឺ​នេះ ក៏ដូចជា ដើម្បី​អាច​បង្ការ​ការពារ​ជំងឺ​បាន​ទាន់ពេល“។

លោកសាស្រ្ដាចារ្យ Panos Deloukas នៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​ណែនាំ​ថា អ្នកមាន​កម្ពស់ទាប អាច​ពិចារណា​ហាត់ប្រាណ​ជាទៀងទាត់ និង​ចៀសវាង​របៀបរស់នៅ​ពុំសូវ​បញ្ចេញ​សកម្មភាព ​ការជក់​បារី ដើម្បី​កាត់បន្ថយកត្តាប្រឈម​ជំងឺបេះដូង ដូច​បាន​បង្ហាញ​ក្នុង​ការ​សិក្សា។ ផលប៉ះពាល់នៃមាន​កម្ពស់ទាប និងកត្តាប្រឈម​ជំងឺ​បេះដូង គឺ​អាស្រ័យ​ដោយ​មុខងារ​សួត”៕

អត្ថបទផ្ដល់ដោយ៖Hello krupet

ចុចអាន៖មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

ចុចអាន៖មានអាការ ៨នេះ អាចថាមានជំងឺស្ទះសួតរុំារ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២៧ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥៤ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម