Connect with us

សុខភាព

ឆ្លើយសំណួរ ៣ ពាក់ព័ន្ធការរួមដំណេក អំឡុងវិបត្តិកូវីដ និងក្រោយពេលចាក់វ៉ាក់សាំង

បានផុស

នៅ

អំឡុងវិបត្តិកូវីដ-១៩កំពុងរាតត្បាត ក្នុងករណី​យើង​​មាន​ទំនាក់​ទំនង​ផ្លូវភេទនឹងដៃគូដែលរស់​នៅ​​ជាមួយ​គ្នាស្រាប់ នឹងពុំ​មែន​ជា​ហានិភ័យ​អ្វី​ឡើយ បើសិនអ្នក​​ទាំង​ពីរ​​ដឹង​ច្បាស់​អំពី​​សុខភាព​របស់​ខ្លួន។​ ប៉ុន្តែអ្វីដែលជាបញ្ហា និងជារឿង​ដែល​គួរ​បង្ការ ក្នុងករណីដៃ​គូ​​ណា​ម្នាក់ ​មាន​​រោគ​សញ្ញា​​ពាក់​ព័ន្ធ​នឹង​ជំងឺកូវីដ-១៩ ​​គួរ​ចៀស​វាង​​​ការ​រួម​ភេទជាដាច់ខាត។

អ៊ីចឹង តើអាច​​​បំពេញ​ចំណង់​​សិច ដោយ​ការ​ប៉ះ​ពាល់​ប្រដាប់​ភេទ​គ្នាបានទេ?

Has the Covid-19 pandemic affected our sexual behaviour? - ASHA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​វេជ្ជបណ្ឌិត​ Alex George ធ្វើ​ការ​ទាក់​ទង​នឹង​ផ្នែក​ឆ្លើយ​តប​​នឹង​ស្ថានភាព​ជំងឺ និង​រោគអាសន្ន​ភ្លាម​ៗ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lewisham ក្រុង​ឡុងដ៍​​ចក្រភព​អង់គ្លេស ​​បាន​ឱ្យ​ដឹង​ថា ការ​ស្ទាប​អង្គជាតិ​គ្នា ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ ក៏​ជា​ផ្នែក​មួយ​​នាំ​ឱ្យ​ឆ្លង​ជំងឺ​រាត​ត្បាត​​ផង​ដែរ ព្រោះ​ថា វីរុស​​អាច​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ មាន​ច្រមុះ មាត់ តាម​រយៈ​ទឹក​មាត់ ពី​ដៃ​មាន​ជាប់​មេរោគ​រួច​ប៉ះ​លើ​មាត់ និង​លើ​អង្គជាតិ ដែល​សុទ្ធ​សឹង​​ជា​ហានិភ័យ​ឆ្លង បើ​ដៃ​គូ​មាន​​​ផ្ទុក​​មេរោគ​នេះ។ ជារួមមកមិន​ត្រូវ​ប៉ះ​ពាល់​ផ្ទាល់​ ជា​មួយ​អ្នក​ខាង​ក្រៅ ដែល​មិន​ស្គាល់​ច្បាស់ ឬ​មាន​​ដៃ​គូ ដែល​សង្ស័យ​​ថា​មាន​ផ្ទុក​​​វីរុស​​​កូវីដ-១៩​ឡើយ​។

ចុះបើធ្លាប់ឆ្លងកូវីដ-១៩ តែព្យាបាលសះស្បើយហើយ តើអាចរួមភេទបានអត់?

Wear Face Masks During Sex If You Don't Live Together, Harvard Says

ទោះបីជាការស្រាវជ្រាវមុនៗធ្លាប់បង្ហាញថា វីរុសកូវីដ-១៩ មិនចម្លងតាមរយៈទឹកកាមឬការរួមភេទក៏ដោយ ប៉ុន្តែការសិក្សាថ្មីមួយបានព្រមានចំពោះការរួមដំណេកក្នុងកំលុងជាសះស្បើយពីជំងឺនេះ។

អត្ថបទការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺភ្លាមៗ គប្បីរង់ចាំ​រយៈពេល ៣០ថ្ងៃសិន ទើបអាចរួមដំណេកបាន។

ក្នុងពេលដំណាលគ្នានេះផងដែរ អ្នកជំនាញបានទូន្មានបន្ថែមថា ប្រសិនបើរួមភេទក្រោយ ៣០ ថ្ងៃនោះ ចាំបាច់ត្រូវប្រើស្រោមអនាម័យផងដែរ ដើម្បីធានាសុវត្ថិភាពសុខភាពខ្ពស់ និងបង្ការផលប៉ះពាល់ចំពោះការបង្កកំណើត។

បើមិនដូច្នោះ ប្រសិនបានចាក់វ៉ាក់សាំងរួចរាល់ តើអាចរួមភេទដោយសុវត្ថិភាពហើយមែនឬអត់?

Are people having more sex during the pandemic? | Toronto.com

ការរួមភេទនឹងមានសុវត្ថិភាពគ្រប់ពេល បើអ្នកដៃគូទាំងសងខាង គ្មានបញ្ហាសុខភាព ទោះបីបាន ឬមិនបានចាក់វ៉ាក់សាំងក៏ដោយ។

យ៉ាងណាមិញ មន្ត្រីសុខាភិបាលរុស្ស៊ីម្នាក់បានហាមប្រាមមិនឱ្យមានការរួមភេទចំពោះអ្នកដែលទើបចាក់វ៉ាក់សាំងការពារកូវីដ-១០៩រួចថ្មីៗទេ ដោយត្រូវផ្អាកសកម្មភាពលើគ្រែយ៉ាងហោច ៣ ថ្ងៃ ក្រោយទទួលថ្នាំបង្ការនេះ។

វេជ្ជបណ្ឌិត Denis Graifer បានព្រមានថា ការរួមភេទពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ដែលនេះនឹងនាំឱ្យមានរាងកាយបាត់បង់ថាមពលច្រើន ហើយបន្ទាប់ពីចាក់វ៉ាក់សាំង គួរតែចៀសវាងរួមសង្វាសរយៈពេល ៣ ថ្ងៃសិន។

ទោះជាយ៉ាងនេះក្ដី មន្ត្រីពេទ្យជាន់ខ្ពស់រូបនេះ លើកឡើងបន្ថែមថា ការរួមភេទបន្ទាប់ពីការចាក់វ៉ាក់សាំងមិនមែនថាមិនបានដាច់ខាតនោះទេ គ្រប់គ្នាអាចធ្វើទៅបានដោយដោយមានការប្រុងប្រយ័ត្ន និងកុំឱ្យហួសហេតុពេក ព្រោះវាអាចប្រឈមគ្រោះថ្នាក់ពិតមែន៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឈប់យល់ច្រឡំចំពោះសុវត្ថិភាពវ៉ាក់សាំងកូវីដលើសុខភាពបន្តពូជចំនួន ២នេះ

ចុចអាន៖ ៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២៨ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម