Connect with us

សុខភាព

ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ សាក​ល្បង​តិចនិក​នេះ​ម្ដងមើល៍ !

បានផុស

នៅ

ឧស្សាហ៍​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ដែរអត់? មាន​ធ្លាប់​ប្រទះ​អត់ គ្រាន់​ឱន​រើស​អ្វី​ម្យ៉ាង​ដូចជា​ប៉ិច ឬក្រោយ​អង្គុយ​ធ្វើការ​ងារ​យូរ​ម៉ោង ក្រោក​ឡើង​រើខ្លួន​ស្រាប់​តែ​ឈឺ​ខ្នង ជាប់​ចង្កះ​អត់? បើ​មាន​បញ្ហា​បែប​នេះ ឈប់​បារម្ភ​ទៀត​ទៅ សំណេរនេះបាន​ព្យាយាម​ស្វែង​រក​អត្ថបទ​ល្អៗ​សម្រាប់​ជួយ​សម្រួល​បញ្ហា​សុខភាព​គ្នា​យើង បើ​មាន​ឈឺ​ខ្នង ឈឺ​ចង្កេះខ្លាំង អាចសាក​ល្បង​​ដោះ​ស្រាយ​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ។

១- សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស្រ័យ​តាម​ការ​ណែនាំ​ពី​គ្លីនិក​ឯកទេស​ជាច្រើន គ្នា​យើង​មាន​បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ គួរ​សម្រាក​ឲ្យ​បាន​ច្រើន ពិសេសនៅ​ពេល​មាន​​អាការៈ​ស្រួចស្រាវ គួរ​សម្រាក​កុំ​ធ្វើ​អ្វី ១-២ ថ្ងៃ ដោយ​ប្រើ​ខ្នើយដើម្បី​កល់ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​អារម្មណ៍​សុខ​ស្រួល។

២- ស្អំ​របស់​ត្រជាក់មុន ចាំស្អំទឹក​ក្តៅក្រោយ

យើង​អាច​ប្រើ​ថង់​ស្អំ​មាន​ជាតិ​ត្រជាក់ ក្នុង​ដំណាក់កាល​​ ២-៣ ថ្ងៃដំបូង​ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក បន្ទាប់​មក​ប្តូរ​មក​ស្អំ​ជាមួយ​ដប​ទឹក​ក្តៅ ឬថង់​ទឹក​ក្តៅ ដើម្បី​ជួយ​សម្រួល​ភាព​តាន​តឹង​របស់​សាច់​ដុំ និងអាច​ជួយ​ឲ្យ​លំហូរ​ឈាម​រត់​បាន​ល្អ។

៣- ប្រឹក្សា​ជាមួយគ្រូពេទ្យ​​ជំនាញ

អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ការ​ព្យាបាល​បញ្ហាឈឺខ្នង​ ឈឺចង្កេះ​ដោយ​ចលនា។ ការ​ទៅ​ប្រឹក្សា​ជាមួយ​ពេទ្យ ក៏​មាន​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត យើង​អាច​ទទួល​បាន​ការណែនាំ​ឲ្យ​ពីវិធី​ថែទាំង​ឆ្អឹង​ខ្នង និងការ​បញ្ចេញ​សកម្មភាព​ផ្សេងៗ ក៏​អាច​ឲ្យ​ពេទ្យ​ជួយ​វាយ​តម្លៃ​សុខភាព​ខ្នង​របស់​យើង​បាន​ដែរ។ លើស​ពី​នេះ ការ​ព្យាបាល​ដោយ​ម៉ាស្សា ឬ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ក៏​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តាន​តឹង​សាច់​ដុំ អាច​បំបាត់​ការ​កន្ត្រាក់​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់។

៤- ចាប់​ផ្តើម​បញ្ចេញ​ចលនា

នៅ​ពេល​អាការៈ​ឈឺ​ខ្នង​មាន​ភាព​ប្រសើរ​ជា​មុន យើង​អាច​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ដូច​ដើម​វិញ។ បន្ទាប់​ពី ២សប្តាហ៍​ក្រោយ អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៀត ដូច​ជា​ហាត់ប្រាណ​ប្រភេទ​ពន់​ពែន​ខ្លួន​ប្រាណ (Stretching) ដើរ ធ្វើយូហ្គា និង​ហែល​ទឹក​ជា​ដើម។ ប៉ុន្តែ​ត្រូវ​ចាំ​ផង​ដែរថា គួរ​បោះ​បង់​ចោល​ទម្លាប់​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មានបញ្ហា​ឈឺ​ខ្នង ឈឺចង្កេះ​យើង​ត្រឡប់​មក​វិញ ពិសេស​អំឡុង​ពេល​អាការៈ​មិន​ទាន់​ជា ក៏មិន​ត្រូវ​អង្គុយ​ធ្វើ​ការ ​យូរ​ពេក​នោះ​ដែរ។

៥- ហាត់​ប្រាណ​ជាមួយ​ឧបករណ៍​ធ្ងន់ៗ

The Arnie CrossFit WOD - Crossfit Hero WOD

ចំណុច​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជា​មុន ខណៈ​អ្នក​ជំនាញ​អះអាង​ថា ជ្រើស​យក​វិធី​ហាត់​ប្រាណ​ណា​មួយ​យើង​ពេញ​ចិត្ត នឹង​ជួយ​ឲ្យ​ការ​ហាត់​ប្រាណ​បាន​​កាន់​តែ​​យូរ​អង្វែង។ ប៉ុន្តែ​សកម្មភាព​ហាត់​ប្រាណ​មួយ​ចំនួន អាច​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ធម្មតា។ ក្នុង​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​កាណាដា ចេញ​ផ្សាយ​លើ​កាសែត Journal of Strength and Conditioning គ្នា​យើង​មាន​បញ្ហា​ឈឺចង្កេះ​រ៉ាំរ៉ៃ​ ត្រូវ​គេ​ឲ្យ​ចូល​រួម​កម្មវិធី​ហាត់​ប្រាណ​បែបធ្ងន់ៗ ដោយ​ជា​លទ្ធផល​គឺ​អាការៈ​ឈឺចាប់ ថយ​ចុះ​បន្តិច​ម្តងៗ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​គុណ​ភាព​ជីវិត បើ​ធៀប​ទៅ​នឹង​គ្នា​យើង​ហាត់​ប្រាណ​បែប​ស្រាលៗ ដូច​ជាអេរូបិក​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ តិចនិក ​៥ ​យ៉ាងដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម