Connect with us

សុខភាព

បើកើតជំងឺពក “ក” តើមានមធ្យោបាយអ្វីផ្សេងក្រៅពី ការវះកាត់ឬទេ?

បានផុស

នៅ

​ដោយ​សារភាព​រីកចម្រើន​ឥតឈប់ឈរ​ផែ្ន​ក​វេជ្ជសាស្ត្រ​ក្នុង​ពិភពលោក មធ្យោបាយ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ​ទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែលកម្រិតសំយោគអ័រម៉ូនលើសពីតម្រូវការ ឬ ជំងឺពក “ក” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយមិនចាំបាច់វះកាត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

– អង្គ​បដិបក្ខ (Antibody) នៃ​ប្រព័ន្ធ​ភាពស៊ាំ (Immune System) ធ្វើការ​ខុសធម្មតា​

– ការ​បំប្លែង (Mutation) នៃ​ប្រព័ន្ធ​ទទួល​របស់​អរ​ម៉ូ​ន​TSH (Thyroid-Stimulating Hormone)

២) រោគសញ្ញា​និង​រោគវិនិច្ឆ័យ​៖

​រោគសញ្ញា​ចម្បងៈ​

– ពក “​ក​” ចុះ​ទម្ងន់ ញ័រ​ដើមទ្រូង មាន​អារម្មណ៍​ឆាប់​ខឹង ឆាប់​អស់កម្លាំង ភ្នែក​ទាំង​ពីរលៀន​។​

​រោគ​វិនិច្ឆ័យ​

– ដោយ​ការធ្វើ​អេកូ​ក្រពេញ “​ក​” (Thyroid Ultrasound)

– ការ​បូម​ឈាម​ពិនិត្យ​អរ​ម៉ូ​ន​ទាក់ទង​នឹង​ក្រពេញ “​ក​” (Hormones related to Thyroid)

– ការថត​ក្រពេញ “​ក​” ដោយ​ប្រើ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ (Thyroid Scintigraphy) ។​

៣) ការព្យាបាល​៖

​ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ ដោយ​កម្រិត​ដូ​សទាប ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​កោសិកា​ក្រពេញ “​ក​” ដែល​បញ្ចេញ​អរ​ម៉ូ​ន​ច្រើន​ខុសធម្មតា​។ វិធីសាស្ត្រ​នេះ ប្រើ​រយៈពេល​ខ្លី​ក្នុងការ​ព្យាបាល គ្មាន​ការឈឺចាប់ ដោយ​មិនចាំបាច់​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​មិន​បង្ក​ស្លាកស្នាម​លើ​ស្បែក​អ្នកជំងឺ​។​

៤) អនុសាសន៍​គ្រូពេទ្យ​៖

​បើសិន​បងប្អូន​មាន​រោគសញ្ញា ឬ​ជំងឺ​ដូច​ការ​ពិពណ៌នា​ខាងលើ សូម​អញ្ជើញ​មក​ទទួល​ការពិនិត្យ និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពេញ​អ័រម៉ូន និង​គ្រូពេទ្យ​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សុវត្ថិ​ភាពជា​អតិបរមា​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម