សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត

បានផុស

នៅ

រាងកាយរបស់យើងប្រឈមនឹងជាតិពុលជារៀងរាល់ថ្ងៃ ពីខ្យល់និងអាហារដែលយើងហូប ហើយប្រមូលផ្ដុំបង្កើតជាជាតិពុលឡើងមក។ ជាតិពុលក្នុងរាងកាយនឹងព្រមានយើង ដោយ​រោគ​សញ្ញា​ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ គេង​មិនលក់

ពិបាក​គេង​ឬ​គេង​មិន​លក់​ មិន​ថា​អ្នក​ហត់នឿយ​ប៉ុណ្ណា​ទេ។ មនុស្ស​ខ្លះ​ងងុយ​ដេក​ពេញ​មួយ​ថ្ងៃ​ តែ​មិន​ព្រម​គេង​សោះ ​រហូត​ទៅជាធ្លាក់​ទឹកចិត្ត ឈឺក្បាល​ធ្ងន់ធ្ងរ។

២ ឈឺក្បាល

ឧស្សាហ៍​ឈឺក្បាល​ ស្ពឹក​ក្បាល​ញឹកញាប់ ​ឬ​ធ្លាប់​ឈឺក្បាល​ប្រកាំង​ពីមុន ​នោះ​រោគ​សញ្ញា​នឹង​កើតឡើង​ដដែលៗ ​ខុស​ពី​ធម្មតា។ បញ្ហា​នេះ​នឹង​ឈាន​ដល់​ការ​គិត​មិន​ល្អ​ ចំពោះ​មនុស្ស​មួយ​ចំនួន​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​ បង្ក​ឲ្យ​មាន​ភាព​តានតឹង ​អារម្មណ៍​ប្រែប្រួល ​ខឹង​ដោយ​គ្មាន​មូលហេតុ។

៣ ស្បែក​ស្រអាប់

បើ​ទោះបី​ជា​អ្នក​រក្សា​អនាម័យ​ដូច​ធម្មតា​ តែ​បញ្ហា​នៅ​តែ​មាន​ដដែល ​ដូចជា​មាន​មុន​លើមុខ ជ្រីវជ្រួញ ​មាន​អាចម៍រុយ ​ឬ​មើល​ទៅ​ចាស់​ជាង​អាយុ។

៤ មាន​ក្លិន​មាត់​មិនល្អ

មាន​ខ្យល់​ដង្ហើម​អាក្រក់​ ឬ​មាន​ដំបៅ​នៅ​ក្នុង​មាត់ ​ដោយសារ​តែ​តម្រងនោម។

៥ មាន​បញ្ហា​ក្រពះ​និង​ពោះវៀន

ដូចជា​ការ​រំលាយ​អាហារ ឈឺពោះ ឈឺពោះ ទល់លាមក ជា​ប្រចាំ​ឬ​រាគ​ជាប់​លាប់​ព្រោះ​ពោះវៀន​ស្ថិត​ក្នុង​សភាព​ខ្សោយ​ខុស​ពី​ធម្មតា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គេងថ្ងៃ មានទាំងប្រយោជន៍ និងគ្រោះថ្នាក់ ដែលយើងមិនដឹង

ចុចអាន៖អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ​ ផលប៉ះពាល់ខុសគ្នា

ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ ម៉ោង មុន

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​ ថាកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា​​ តែយើងត្រូវតែប្រុងប្រយ័ត្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយ​ទេ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ជំរុញបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ចេញពីក្រុងព្រះសីហនុ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រទះ​ឃើញ​ក្រពើ​ភ្នំ ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុងនោះ​មាន​កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services