Connect with us

សុខភាព

សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ

បានផុស

នៅ

នៅបរទេស ការចាក់វ៉ាក់សាំងដូសជំរុញ គេផ្ដល់អទិភាពឱ្យបុគ្គលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ត្បិតអ្នកទាំងនោះងាយធ្លាក់ខ្លួនឈឺ ហើយប្រឈមការចម្លងនៃវីរុសកូវីដ-១៩ ឬវីរុសបំប្លែងខ្លួនដទៃទៀតខ្ពស់ជាងអ្នកផ្សេង។

How to run a COVID-19 vaccination campaign: lessons from other infectious  outbreaks
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នៅសិង្ហបុរី ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជា ការចាក់វ៉ាក់សាំងដូសជំរុញ ត្រូវបានផ្ដល់ជូនបុគ្គលជួរមុខ ព្រោះបុគ្គលទាំងនោះងាយគ្រោះជាងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយទៅទៀត។

ដូច្នេះសម្រាប់អ្នកមានសុខភាពខ្សោយ ឬជាបុគ្គលងាយនឹងឈឺ ប្រសិនមិនទាន់ទទួលបានវ៉ាក់សាំងដូសទី៣ទេ អ្នកអាចបំប៉នសុខភាពខ្លួនឯងឱ្យរឹងមាំបានដោយ៖

១. ញ៉ាំ​បន្លែ ​ផ្លែឈើ​ឲ្យបាន​ច្រើន ព្រោះ​វា​ជា​ប្រភពនៃ​វីតាមីន និងសម្បូរ​ជាតិ​រ៉ែ​ល្អៗ​។

២. បើ​រក​ផ្លែ​ឈើ​ញ៉ាំ​មិន​បាន ​អាច​ញ៉ាំ​ជា​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​ក៏​បាន​ដូច​ជា ក្រូច​ច្របាច់ ទឹក​ប៉ោម ឬ​ទឹក​ផ្លែ​ទទឹម​។ល។ វា​ក៏​អាច​ជំនួយ​កម្លាំង​បាន​ដែរ។

៣. មុន​ពេល​ចូល​គេង គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ ព្រោះ​វា​ជួយ​ដល់​ឆ្អឹង និង​កម្ចាត់​អាការ​អស់​កម្លាំង។

៤. បន្ថែម​អាហារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​រំលាយ មិន​ពិបាក​ដល់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដើម្បី​រំលាយ​អាហារ​ទាំង​នោះ។

៥. បន្ថែម​ថ្នាំ ឬ​វីតាមីន​បំប៉ន​ដូច​ជា Vitamin C និង​ជាតិ​ស័ង្កសី ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ចៀស​ផុត​ពី​ភាព​ខ្សោយ។

៦. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​រាងកាយ​ត្រូវ​ការ ចៀសវាង​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក។

៧. ហាមចូលគេងយូរពេក ឬយប់ជ្រៅលើសម៉ោង ១០យប់ ធ្វើយ៉ាងណាសម្រាកឱ្យគ្រប់ ៧-៨ម៉ោងក្នុងមួយថ្ងៃ។

៨. ទម្លាប់ហាត់ប្រាណជាប្រចាំ ទោះបីតិចតួច ក៏គួរធ្វើឱ្យបានយ៉ាងហោច ១៥-៣០ នាទីក្នុងមួយថ្ងៃដែរ។

. ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ មុនដល់វេនអ្នកទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ អាចធ្វើដំណើរដោយសេរីឬយ៉ាងណា?

ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៤ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម