Connect with us

សុខភាព

ចាក់ Astra Zeneca ដូសជំរុញមិនចេញអាការអី អត់ប្រសិទ្ធភាពដូចគេថាមែនឬ?

បានផុស

នៅ

ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ត្រូវបានគេដឹងថា បុគ្គលភាគច្រើនមានប្រតិកម្ម ឬធ្វើទុក្ខជាងកាលចាក់ដូសទី១ និងទី២ ជាពិសេសចំពោះអ្នកដែលចាក់វ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនីកា របស់អង់គ្លេសតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ធ្លាប់បានពន្យល់អំពីមូលហេតុរួចមកហើយថា ប្រតិកម្មដូចជាក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម ជារឿងធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ ហើយវានឹងបាត់ទៅវិញក្នុងចន្លោះពេលពី ២៤-៧២ម៉ោង។

ផ្ទុយទៅវិញ ប្រសិនបើ​ចាក់វ៉ាកសាំងដូចជំរុញរួចរាល់​ ប៉ុន្តែមិន​មាន​ចេញ​រោគ​សញ្ញាអ្វីទាំងអស់ តើវ៉ាក់សាំង​អត់​មាន​ប្រសិទ្ធភាព​មែនឬទេ?

ទោះ​បី​ជា​មិន​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន គ្មាន​អាការក្ដៅ​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំងដូសទី៣​ក៏​ដោយ ក៏​រាង​កាយ​កំពុង​ផលិត​អង់ទីគ័រដើម្បី​ប្រឆាំង​នឹង​វីរុស មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​លោក​វេជ្ជបណ្ឌិត Chris Thompson ​សាស្ត្រាចារ្យ​ នៃ​សកល​វិទ្យាល័យ Loyola នៃ​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។

មនុស្ស​ម្នាក់​ៗ​មាន​ប្រតិកម្ម​ខុស​គ្នា​ចំពោះ​វ៉ាក់សាំង​ដូសទី១ ទី២ និងទី៣ ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន ព្រមទាំង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាកពីមុនមក។ បន្ថែម​ពី​លើ​នេះ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ ម្ដង​ហើយ​ ការទទួល​បាន​វ៉ាក់សាំង រាងកាយ​អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ធម្មតា។

វេជ្ជបណ្ឌិត​រូបនេះ ​បន្ថែមទៀតថា ចំពោះ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ក៏​ដូច​គ្នា​ដែរ នៅ​តែ​ទទួល​បាន​ការ​ការពារ​ក្រោយ​ចាក់វ៉ាក់សាំងមិនថាដូសទីប៉ុន្មាននោះទេ ទោះ​ជា​មិន​ចេញ​អាការ​ក្រោយ​ចាក់វ៉ាក់សាំង​ក៏​ដោយ គ្រាន់​តែ​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ រាងកាយ​បង្កើត​អង់ទីគ័រ​យឺត និង​អាច​តិច​ជាង​មនុស្ស​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង​នឹង​ទទួល​បាន​ការ​ការពារ​សុខភាព​ដូចៗ​គ្នា​៕

អត្ថបទ៖ សន្យា

ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ

ចុចអាន៖ លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម