សុខភាព
ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
គ្នាយើងនរណាៗក៏ធ្លាប់ផ្ដាសាយដែរ ឲ្យតែចាប់ផ្ដើមតឹងច្រមុះ ឬហៀរសំបោរ គ្រុនក្ដៅស្រៀវស្រាញក្នុងខ្លួន ឈឺបំពង់ក អស់កម្លាំង ដឹងភ្លាមម៉ងថាខ្លួនកំពុងផ្ដាសាយហើយ។ ប៉ុន្តែដឹងអត់ គ្រុនផ្ដាសាយបណ្ដាលមកពីអី ហេតុអ្វីរោគសញ្ញាទាំងនេះកើតឡើង និងអាចធ្ងន់ធ្ងរ?
១- អ្វីជាអាការៈសញ្ញាជំងឺផ្តាសាយ?
អាការៈហៀរសំបោរ ឈឺក និងឈឺខ្លួន សុទ្ធតែជាសញ្ញារាងកាយរបស់យើងកំពុងប្រឆាំងនឹងមេរោគផ្ដាសាយ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ Stephen Turner នៃសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី។
ជំងឺផ្ដាសាយ បណ្ដាលមកពីវីរុសតូចៗ ជ្រៀតចូលទៅក្នុងកោសិកា ដើម្បីចម្លង និងផលិតវីរុសបន្ថែមទៀត។ មេរោគគ្រុនផ្ដាសាយ ចម្លងមេរោគទៅកោសិកាតាមផ្លូវដង្ហើម ហើយវាងាយឆ្លងណាស់ តាមរយៈការសាយភាយតំណក់តូចៗ បញ្ចេញពេលយើងក្អក ឬកណ្ដាស់។ បន្ទាប់ពីឆ្លងមេរោគនេះ រាងកាយនឹងធ្វើការធ្ងន់ជាងធម្មតា ដើម្បីប្រយុទ្ធប្រឆាំងមេរោគ។
២- មានអ្វីកើតឡើងចំពោះរាងកាយក្រោយឆ្លងមេរោគផ្តាសាយ?
នៅពេលមេរោគគ្រុនផ្ដាសាយចូលក្នុងរាងកាយយើង ប្រព័ន្ធការពាររាងកាយចាប់ផ្ដើមធ្វើការភ្លាម ចុងសរសៃប្រសាទ បានបញ្ជូនសញ្ញាអាសន្នភ្លាមៗ ឲ្យរាងកាយដឹងពីវត្តមានមេរោគ។ នេះជាការឆ្លើយតបរហ័សមួយ តែវាអាចបង្កឲ្យមានការរលាកនៅផ្នែកណាមួយនៃរាងកាយ។ ការរលាកទាំងនេះ កើតចេញពីសកម្មភាពសារធាតុគីមីចេញពីកោសិកា គេហៅថា Cytokines ។ តួនាទីសំខាន់របស់ Cytokines គឺជួយកំណត់ការចម្លងមេរោគដំណាក់កាលដំបូងនៅក្នុងសួត ហើយសារធាតុនេះ អាចបញ្ជ្រាបចូលក្នុងចរន្តឈាម ពង្រីកខ្លួនពេញរាងកាយ ដើរតួជាភ្នាក់ងារផ្ដល់ព័ត៌មាន និងព្រមានដល់ប្រព័ន្ធភាពសុាំផ្សេងទៀត ពីវត្តមានរបស់មេរោគ។ ជាអកុសល ការឆ្លើយតបរបស់រាងកាយ ទៅនឹងការរលាកកើតមានអំឡុងពេលព្យាយាមប្រឆាំងនឹងមេរោគ បណ្ដាលឲ្យរោគសញ្ញាគ្រុនផ្ដាសាយយើងតែងជួបប្រទះ លេចចេញឡើងតែម្តង។
៣- មានអ្វីកើតឡើងពេលរាងកាយរងការរលាក?
អាការៈរលាក អាចបណ្ដាលឲ្យរាងកាយផលិតស្លេស្មកាន់កើនឡើង។ ស្លេស្ម ឬសំបោរ ជាសារធាតុស្អិត ជួយចាប់យកមេរោគនៅក្នុងសួត និងប្រព័ន្ធផ្លូវដង្ហើម ហើយនៅពេលណាបរិមាណស្លេស្ម ឬសំបោរកើនឡើងខ្លាំងនៅក្នុងផ្លូវដង្ហើម យើងនឹងចាប់ផ្ដើមក្អក កណ្ដាស់ ឬហូរសំបោរ ដែលការពិតនេះ ជាការជួយយកមេរោគចេញពីរាងកាយមុន ពេលវាឆ្លងទៅកោសិកាផ្លូវដង្ហើមផ្សេងទៀត។
លើសពីនេះ ការរលាកបណ្ដាលឲ្យសីតុណ្ហភាពរាងកាយឡើងកម្ដៅ ឬគ្រុនក្ដៅ ដើម្បីធ្វើឲ្យបរិយាកាសអាប់អួដល់ពពួកមេរោគផ្ដាសាយ មិនឲ្យបង្កើតមេរោគបន្ថែមទៀត។ ការបង្កើនកម្ដៅរាងកាយ នឹងនាំសាច់ដុំកន្ត្រាក់ខ្លាំង និងកាន់តែញាប់ ជាមូលហេតុធ្វើឲ្យយើងរងាញាក់ញ័រ ខ្លួនឡើងក្ដៅដូចភ្លើង នេះក៏ព្រោះតែសីតុណ្ហភាពក្នុងរាងកាយ និងខាងក្រៅ មានភាពខុសគ្នាខ្លាំង។
ក្រៅពីនេះ ម៉ូលេគុលរលាកមួយចំនួនទៀត នឹងធ្វើការកម្ចាត់មេរោគដោយផ្ទាល់ ធ្វើឲ្យយើងមានអារម្មណ៍ល្ហិតល្ហៃ មិនឃ្លានបាយទឹក និងឈឺសាច់ដុំពេញខ្លួន។ ទាំងអស់នេះធ្វើឲ្យយើងគិតថា ជារោគសញ្ញាមេរោគបង្កឡើង តែផ្ទុយទៅវិញ គឺជាបណ្ដាលមកពីប្រព័ន្ធការពាររាងកាយ ឬភាពសុាំយើង ធ្វើសកម្មភាពប្រឆាំងនឹងមេរោគប៉ុណ្ណោះ។
៤- ផ្តាសាយអាចបង្កឲ្យសុខភាពធ្ងន់ធ្ងរ
ផ្តាសាយអាចរឿងសាមញ្ញៗ ក៏អាចបង្កទៅបញ្ហាធ្ងន់ធ្ងរបាន។ ដូចបានរៀបរាប់ខាងលើ ប្រព័ន្ធការពាររាងកាយ ធ្វើការច្រើនមុខណាស់ ដើម្បីទប់ស្កាត់ និងកម្ចាត់មេរោគ តែបើប្រព័ន្ធការពារចុះខ្សោយ ឬផ្នែកណាមួយមិនដំណើរការនោះ មេរោគនៅក្នុងរាងកាយបានយូរ បំផ្លាញកោសិកាផ្សេងៗ ពិសេសធ្វើឲ្យរលាកសួត អាចបង្កទៅជាជំងឺទឹកក្នុងសួត និងគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ដូច្នេះដើម្បីការពារខ្លួនយើងពីជំងឺគ្រុនផ្ដាសាយ គប្បីលាងសម្អាតដៃឲ្យស្អាត ត្រូវខ្ទប់មាត់ឲ្យជិត រាល់ពេលក្អក ឬកណ្ដាស់ ចៀសវាងចម្លងទៅអ្នកដទៃ នេះជាវិធីងាយៗយើងអាចធ្វើបាន ដើម្បីការពារខ្លួនយើង និងមនុស្សជុំវិញខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដោះស្រាយការសង្ស័យ ចំពោះអ្នកមានអាឡ័កស៊ីនឹងស៊ុត តើអាចចាក់វ៉ាក់សាំង ផ្តាសាយបានឬអត់?
ចុចអាន៖ សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង