Connect with us

សុខភាព

ការយល់ដឹងអំពី ការប្រើថ្នាំសន្តំ សម្រាប់បំបាត់ការឈឺចាប់ពេលសម្រាលកូន

បានផុស

នៅ

សម្រាលបុត្រដោយប្រើប្រាស់ថ្នាំសន្តំ(Epidural) គឺជាវិធីសាស្ដ្រដែលកំពុងពេញនិយមបំផុត សម្រាប់បំបាត់ការឈឺចាប់ ក្នុងអំឡុងពេលសម្រាលកូន នៅ​ដំណាក់កាល​បច្ចុប្បន្ន​។ ជាង 70% នៃ​ស្ត្រី​ដែល​ផ្តល់កំណើត​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើ​ថ្នាំ​សន្ដំ epidural ។ ការយល់ដឹង​ពី​របៀប​ប្រើប្រាស់ អត្ថប្រយោជន៍ និង​ហានិភ័យ​របស់​វា នឹង​ជួយ​អ្នក ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុងអំឡុងពេល ឈឺពោះ​សម្រាល​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ការប្រើ​ថ្នាំ​សណ្តំ epidural ជា​អ្វី​?

​ការដាក់​ថ្នាំ​សន្ដំ epidural ជាការ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​តំបន់​ដែលមាន​ការឈឺចាប់ ជាក់លាក់​ណាមួយ​នៃ​រាងកាយ​។ ជាក់ស្ដែង​ក្នុងពេល​សម្រាល គឺ​បន្ថយ​ការឈឺចាប់​ដោយសារ​ការ​កន្ត្រាក់​នៃ​ស្បូន​។ ថ្នាំ epidural ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែលមាន​ផលប៉ះពាល់ តិចតួច​បំផុត​។​

​ខ​) តើ epidural ត្រូវបាន​ចាក់​យ៉ាងដូចម្ដេច​?

​ជាទូទៅ​ការប្រើ​ថ្នាំ​សន្ដំ epidural នឹង​ចាប់ផ្តើម ចាប់ពី​ពេល​មាត់ស្បូន​បើក​បាន ៣​សង់ទីម៉ែត្រ​។ ជាដំបូង​គ្រូរ​ពេទ្យ​នឹង​ផ្ដល់​សារធាតុ​រាវ​តាម​សរសៃឈាម​របស់​អ្នក​(iv fluid) មុនពេល ចាប់ផ្តើម​ដាក់ epidural​។ គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​ផ្នែក​ដាក់​ថ្នាំ​សន្ដំ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​នៅ​ទីនោះ សម្រាប់​ដំណើរ​នៃ​ការដាក់​ថ្នាំ​សន្តំ​។

​អ្នកនឹង​ត្រូវបាន​ស្នើឱ្យ​អង្គុយ ឬ​គេង​ចង្កោម​ខ្នង បន្ទាប់មក​ខ្នង​របស់​អ្នក​នឹងត្រូវ​លាង​សំអាត ដោយ​ទឹក​សម្លាប់​មេរោគ​។ គ្រូ​ពេទ្យ​នឹង​ចាក់​បញ្ចូល​ម្ជុល​ទៅ​ចន្លោះ​ឆ្អឹងខ្នង​របស់​អ្នក​។ ម្ជុល​ជ័រ​តូច​នឹង ត្រូវបាន​បិត​ជាប់​ខ្នង​របស់​អ្នក​ដើម្បី​បង្ហូរ​ថ្នាំ​។ ពេលនោះ អ្នកនឹង​ត្រូវ​ស្នើរ​ឲ្យ​ត្រឡប់មក​គេង​ក្នុងសភាព​ធម្មតា​វិញ អារម្មណ៍​ឈឺចាប់​ក៏​ត្រូវបាន​កាត់បន្ថយ​។​

​គ​) អត្ថប្រយោជន៍​៖

– បន្ថយ​ការឈឺចាប់​ពេល​សម្រាល ពេល​ទម្លាក់​សុក នឹង​ពេល​ដេរ​របួស​

– អ្នកមាន​ពេល​សម្រាក បើ​ការ​សម្រាល​មាន​រយៈពេល​យូរ​

– ក្នុងករណី​មានការ​វះកាត់​យក​កូន យើង​នៅតែ​អាច​បន្ត​តាមរយៈ​បច្ចេកទេស​នេះ​ដដែល​

– ជួយ​សំរួល ភាពភ័យខ្លាច ហត់នឿយ ថប់​បារ​ម្ភ ហើយ​ជំនួស​មកវិញ​នៅ​អារម្មណ៍ ជឿជាក់​, ស្ងប់ស្ងាត់ និង​មាន​កម្លាំងចិត្ត​ក្នុងការ​សម្រាល​។​

​ឃ​) ផល​រំខាន​៖

– សំពាធ​ឈាម​ធ្លាក់ចុះ ក្នុងករណីនេះ គ្រូពេទ្យ​ជំនាញ​នឹង​ព្យាយាម​ជួយ​រក្សា​សំពាធ​ឈាម​ឲ្យ​នៅ​ធម្មតា​

– ឈឺក្បាល​ផល​លំបាក​នេះ​តិចជាង 1%

– អាចមាន​ផល​រំខាន​ដូចជា ញាក់ញ័រ ហឹ​ង​ត្រចៀក ឈឺ​ត្រង់​កន្លែង​ចាក់​ម្ជុល (​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​)

– បន្ទាប់ពី​ចាក់​ថ្នាំ​ហើយ អ្នកនឹង​តម្រូវឲ្យ​គេង​មួយកន្លែង​នៅលើ​គ្រែ​ដើម្បី​រង់ចាំ​ការ​សម្រាល​

– អ្នក​អាច​កាត់បន្ថយ​អារម្មណ៍​នៃ​ការ​ប្រឹង ឬ​បញ្ចេញ​កូន​ដោយសារ​ការមិន​ឈឺចាប់​

Pregnant and Without Health Care: Dr. Adrian Billings on New Public Charge  Rule | Migrant Clinicians Network

​ង​) តើ​ការប្រើ​ថ្នាំ epidural មាន​ផល​អាក្រក់​លើ​ទារក​ដែរឬទេ​?

​តាម​ការសិក្សា​ថ្មីៗ epidural មិនមាន​ផលប៉ះពាល់​អាក្រក់​លើ​ទារក​ឡើយ​។​

​ច​) តើ​ស្ត្រី​ប្រភេទ​ណា​ដែល​មិនអាច​ប្រើប្រាស់ epidural?

​ស្ត្រី​ដែល​មិនអាច​ប្រើ​ថ្នាំ epidural មាន​៖

– ការបដិសេធ​មិន​ធ្វើ​ពី​អ្នកជំងឺ​

– មាន​សំពាធ​ឈាម​ទាប​

– មាន​ជំងឺ​វិបត្តិ​កំណក​ឈាម​

– មាន​មេរោគ​ក្នុង​ឈាម​

– មាន​ដំបៅ ឬ​ដាច់​របួស​នៅ​កន្លែង​ដែល​ត្រូវ​ចាក់​ម្ចុ​ល​

– ធ្លាប់មាន​ប្រតិកម្ម​ជាមួយ​ថ្នាំស្ពឹក​

– ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​

​សម្រាល​បុត្រ ដោយ​មិនមាន​ការឈឺចាប់ ប្រកបដោយ​ក្តី​ញញឹម អាច​រកបាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម