Connect with us

សុខភាព

វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត ​៣០​ថ្ងៃ

បានផុស

នៅ

ការ​សិក្សា​ថ្មី​មួយ​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ថា​ វីរុស COVID-19 ​អាច​រស់​នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រ​ដាស​ប្រាក់​បាន​រហូត​ដល់​ទៅ​ជិត​ ៣០​​ថ្ងៃ​ ហើយ​ថា​វីរុស​នេះ​អាច​រស់​បាន​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់។

Second wave of Coronavirus becoming a headwind for investors.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិប​សាយ​សុខ​ភាព Healthshots បាន​ចុះ​ផ្សាយថា​ ទី​ភ្នាក់​ងារ​ផ្នែក​វិទ្យា​សាស្រ្ត​ជាតិ​អូស្រ្តាលី​ បាន​សិក្សា​ឃើញ​ថា​ក្នុង​សីតុណ្ហភាព​២០ អង្សាសេ វីរុស COVID-19 អាច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ ឬក្រដាស​ប្រាក់​ធ្វើពី​ប្លាស្ទិក​រហូត​ដល់ ​២៨​ថ្ងៃ ខណៈ​វីរុស​ផ្ដាសាយ Influenza A ​​អាច​រស់​បាន​ត្រឹម ​១៧​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​តែ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា​ការ​រស់នៅ​បាន​យូរ​លើ​របស់​ទាំងនេះ នឹងធ្វើ​ឲ្យ​វីរុស​នេះ​កាត់តែ​ងាយ​ចម្លង​ពីម្នាក់​ទៅ​ម្នាក់ និង​បាន​ណែ​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ រួមទាំង​របស់របរ​ដែល​អាច​​មាន​ផ្ទុក​វីរុស​នេះ​ដូច​គ្នា។​

Fast smartphone self-test for COVID-19 developed

ការ​សិក្សា​ខាង​លើ​បាន​ធ្វើ​ការ​សិក្សា​នៅ​សីតុណ្ហភាព​២០អង្សាសេ ៣០ អង្សាសេ និង​ ៤០​អង្សាសេ ហើយ​ថា​វីរុស COVID-19 អាច​រស់​នៅ​បាន​កាន់​តែ​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​កាន់តែ​ត្រ​ជាក់។ មួយ​វិញ​ទៀត វីរុស COVID-19 ក៏អា​ច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រដាស​ប្រាក់​ធ្វើ​ពី​ប្លាស្ទិក បាន​យូរ​ជាង​ក្រណាត់​គ្រើមៗ​ ឬ​ក្រ​ណាត់​ធ្វើ​ពី​កប្បាស​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្ន! វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់

ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម