Connect with us

សុខភាព

សឹងតែ១០០ភាគរយនៃអ្នកចាក់វ៉ាក់សាំង២ដូស អាចរួចជីវិត និងមិនឈឺធ្ងន់ដោយសារកូវីដ

បានផុស

នៅ

មនុស្សជាង ៩៩.៩៩% ដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពេញលេញ មិនមានករណីឆ្លងធ្ងន់ធ្ងរបណ្តាលឱ្យចូលមន្ទីរពេទ្យ ឬឈានដល់ការស្លាប់ឡើយ។ នេះបើយោងតាម ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ដែលចុះផ្សាយដោយសារព័ត៌មាន CNN

Covid-19: Romania to start administering third vaccine dose next week |  Romania Insider
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមទិន្នន័យពី ​​CDC គិតត្រឹមថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ មនុស្សជាង ១៦៤ លាននាក់នៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ពីរដូសពេញលេញ។ ទិន្នន័យដដែលនេះបង្ហាញថា មនុស្សប្រមាណ ១៥០៧ (០.០០១%) នាក់បានស្លាប់ ហើយមានមនុស្សចំនួន ៧១០១ ​(០.០០៥%) នាក់ឆ្លងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩។ ប៉ុន្តែគួរកត់សម្គាល់ថា អ្នកជំងឺប្រហែល ៧៤% ក្នុងចំណោមអ្នកស្លាប់ជាមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឡើង។ ក្នុងនោះអ្នកជំងឺដែលបានស្លាប់ចំនួន ៥ នាក់ក្នុងចំណោមពួកគេ មិនបានស្លាប់ដោយសារកូវីដទេ ទោះបីជាពួកគេឆ្លងកូវីដក៏ដោយ។ ​​

ថ្វីត្បិតករណីអ្នកជំងឺឆ្លងធ្ងន់ធ្ងរ និងករណីស្លាប់ហាក់ដូចជាតួលេខខ្ពស់ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងរួចរាល់នៅទូទាំងសហរដ្ឋអាមេរិក ចំនួននេះមានមិនដល់​ ១%នោះទេ។

The Pfizer COVID-19 vaccine has been approved for kids aged 12-15. Here's  what happens next - ABC News

យោងតាម ​​CDC បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកចាក់វ៉ាកសាំងទាំងអស់មិនបានរកឃើញឆ្លងកូវីដ-១៩ ខ្ពស់ឡើយ ក្រោយទទួលបានវ៉ាក់សាំងពេញលេញរួចមក។

ដោយឡែក ការចុះផ្សាយមួយទៀតពីប្រភព CNN ដដែលបានដកស្រង់សម្ដីអ្នក​ជំនាញ​សុខភាព ដោយ​បញ្ជាក់យ៉ាង​ច្បាស់​ណាស់​​ថា ការ​ចាក់​វ៉ាក់សាំង​ពេញដូស​ទាំង​ពីរ​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ការពារ​ប្រឆាំង​នឹងអាការ​​ធ្ងន់​ធ្ងរ និង​ការ​ស្លាប់​​ដែល​បណ្តាល​មក​​​កូវីដ-១៩។

លោកវេជ្ជបណ្ឌិត Paul Offit អ្នក​ជំនាញ​វ៉ាក់សាំង​កំពូល និង​ជា​ទី​ប្រឹក្សារដ្ឋបាល​ចំណី​អាហារ និងឱសថ​អាមេរិក​ (FDA) បាន​និយាយថា «មិន​មាន​ភស្តុតាងណាមួយដែលធ្វើ​ឲ្យ​​ប្រសិទ្ធភាពវ៉ាក់សាំងភាពខូច​ខាត​ ​ឬមិនអាចការពារ​ប្រឆាំង​ជំងឺ​ធ្ងន់​ធ្ងរ​ឡើយ»។ ក្នុងនោះ សូម្បីតែអ្នកមិនបានចាក់ដូសជំរុញ ក៏អាចការពារ​បានល្អដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?

ចុចអាន៖ ថ្នាំមួយមុខចាំបាច់ត្រូវមានជាប់ខ្លួន ក្រោយចាក់វ៉ាក់សាំងដូសទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម