ចៀសវាងពិបាកខ្លួន នេះជាចំណុចសំខាន់ៗ គួរត្រៀមទុក មុនទៅចាក់វ៉ាក់សាំងដូសជំរុញ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ចៀសវាងពិបាកខ្លួន នេះជាចំណុចសំខាន់ៗ គួរត្រៀមទុក មុនទៅចាក់វ៉ាក់សាំងដូសជំរុញ

បានផុស

នៅ

ការ​ចាក់​វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនប្រភេទ Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិត អ្នកធ្លាប់ចាក់វ៉ាក់សាំង២ដូសរួចមកហើយ និងមានបទពិសោធន៍ចំពោះការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្តែ​សកម្មភាពប៉ុន្មាននេះ នៅតែជាតម្រូវការ និងត្រូវត្រៀមទុកជាមុន មុន​ពេល​ចាក់​វ៉ាក់សាំង​ដូសទី៣។

១. ត្រៀម​ទប់ទល់​ផល​រំខាន៖ ធម្មតា ក្រោយ​ចាក់​វ៉ាក់សាំងដូសណីមួយៗ​រួច រាងកាយ​ នឹង​បញ្ចេញ​អាការ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល វិល​មុខ​។ល។ ក្នុងករណីខ្លះ អ្នកចាក់ដូសទី៣ អាចរងផលរំខានខ្លាំងជាងពេលចាក់ពីរដូសដំបូង។ ប៉ុន្តែ​នេះមិន​ជាអ្វី​គួរ​ឲ្យ​បារម្ភទេ ព្រោះវា​ជា​បញ្ហា​ទូទៅ ហើយ​អ្នក​អាច​លេប​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​បាន ក្នុង​ករណី​ឡើង​កម្ដៅ។

២. ពាក់ម៉ាស៖ ការ​ពាក់​ម៉ាស​នៅ​តែ​ជា​វិធាន​ការ​ល្អ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាគរយ​នៃ​ការ​ឆ្លង​កូវីដ-១៩ ​ឲ្យ​នៅ​ទាប។ ម៉្យាង​នៅ​ពេល​ដែល​ដល់​កន្លែង​ចាក់​វ៉ាក់សាំង អ្នក​នឹង​ជួប​មនុស្ស​ច្រើន ជាហេតុ​​ចាំបាច់​ត្រូវ​ពាក់​ម៉ាស និង​បន្ត​រក្សា​គម្លាតជាប់ជានិច្ច។

៣. ពាក់​អាវ​ដៃ​ខ្លី៖ អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​លើ​ស្មា​ ដូច​នេះ​ហើយ​គួរ​តែ​ពាក់​អាវ​ដៃ​ខ្លី រលុងៗ ងាយ​ស្រួល​ក្នុង​ការ​លាត់​ដៃ​អាវ​ឲ្យ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង។

៤. ត្រៀមឧបករណ៍ជំនួយ៖ ឧបករណ៍ជំនួយត្រង់ណេះ សំដៅដល់អាល់កុលឬជែល ទុកសម្រាប់បាញ់កន្លែងអង្គុយរង់ចាំ និងទុកប្រើលាងដៃផងដែរ ព្រោះថានៅកន្លែងចាក់វ៉ាក់សាំងពុំមានសាប៊ូសម្អាតដៃនោះទេ។ រីឯរឿងសំខាន់មួយទៀត គឺដបទឹក ត្រូវមានជាប់ខ្លួនកុំខាន ទុកផឹកបំពេញជាតិទឹកឱ្យរាងកាយ ចៀសវាងស្រេកឬអាចដួលសន្លប់៕

អត្ថបទ៖ សន្យា

ចុចអាន៖ មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់

ចុចអាន៖ សឹងតែ១០០ភាគរយនៃអ្នកចាក់វ៉ាក់សាំង២ដូស អាចរួចជីវិត និងមិនឈឺធ្ងន់ដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services