Connect with us

សុខភាព

កុំច្រឡំ! ប្រុសៗវ័យកណ្ដាល ក៏ពុកឆ្អឹងមិនចាញ់ ស្រីៗដែរ

បានផុស

នៅ

ធម្មតា ស្រីៗភាគច្រើនប្រឈម​នឹង​ការ​ពុកឆ្អឹង ជាពិសេស​ឆ្អឹង​ត្រគាកដែល​បណ្ដាល​ឲ្យ​ស្រីៗជួប​ការ​ឈឺឆ្អឹង​ខ្នង។ រឿង​ពុកឆ្អឹង​នេះ ប្រុសៗក៏មិន​ចាញ់​ស្រីៗ​ដែរ ហើយ​ប្រសិនបើ​ជួប​ការ​ឈឺ​ឆ្អឹង​ខ្នង គួរចាំបាច់​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​កំហាប់ឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវធ្វើការ​សិក្សា​លើ​មនុស្ស​ពេញវ័យ ១៧៣​ នាក់ អាយុ​ពី ៣៥-៥០​ឆ្នាំ រកឃើញ​ថា ប្រុស និង​ស្រី មាន​កំហាប់​ឆ្អឹង​ទាប សឹង​ប្រហាក់ប្រហែល​គ្នា ដោយ​ប្រុសមាន ២៨% ចំណែក​ស្រីមាន ២៦%។

អ្នកស្រាវជ្រាវបញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​សិក្សាមាន​ញ៉ាំ​ប្រៃ ដោយ​ករណី​ខ្លះ វា​វិវត្ត​ទៅ​ជា​ឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជំងឺ​ឆ្អឺង Brittle ធ្វើ​ឲ្យ​ខូច​ឆ្អឺង​តែម្ដង។ ការសិក្សា​នេះចេញផ្សាយ​លើកាសែត​វេជ្ជសាស្ត្រ​ដ៏ល្បី Webmd។

ការរកឃើញថា បញ្ហា​ពុកឆ្អឺង​លើ​ប្រុសៗ សឹង​ប្រហាក់ប្រហែល​គ្នា​នឹង​ស្រីៗ ជា​រឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយសារ​ការពុក​ឆ្អឺង ជាបញ្ហា​រួមរបស់​ស្រីៗ។ នេះ​លោកស្រី Allison Ford សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Mississippi របស់​អាមេរិក។

លោកស្រី Allison Ford ណែនាំ​ថា ប្រុសៗ គួរ​អនុវត្ដ​ទម្លាប់​មួយ​ចំនួន ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ ដូចជា ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ល្អ រួមាន ​កាល់ស្យូម និង​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់ប្រាណ ដើម្បី​ឲ្យ​រាងកាយ​មាន​តុល្យភាព៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន​៖ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម