Connect with us

សុខភាព

មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ

បានផុស

នៅ

យោង​តាម​ការ​ស្រាវជ្រាវ​​របស់​មជ្ឈមណ្ឌលគ្រប់គ្រង​និងបង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក មនុស្ស​ដែល​មានសុខភាពមួយចំនួន ត្រូវប្រញាប់ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់ជាទីបំផុត ព្រោះតែពួកគេងាយរងគ្រោះពីវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃទៀតខ្លាំងជាងអ្នកផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CDC អាមេរិក ទូន្មានឱ្យ​បុគ្គលដែល​មាន​បញ្ហា​សុខភាព ពិសេស​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានមុនគេ ដោយសារសុខភាពអ្នកទាំងនោះខ្សោយស្រាប់ ដូច្នេះពួកគេងាយប្រឈមហានិភ័យជាងបុគ្គលមានសុខភាពល្អ។ បុគ្គលទាំងនោះរួមមាន៖

១. មនុស្ស​វ័យ​ចំណាស់៖ កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទៅ​តាម​វ័យ បើ​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក៏​កាន់​តែ​ខ្ពស់ ជា​ពិសេស​មនុស្ស​ចាស់​មាន​អាយុ​ ៨៥​ឆ្នាំ​ឡើងទៅ។ ហេតុនេះមនុស្សវ័យចំណាស់ គួរតែទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានមុនក្មេងៗ។

២. ជំងឺសួត៖ ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ទៅ​លើ​សួត​របស់​អ្នក​ជំងឺ ហេតុ​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​សួត​ដូច​ជា ហឺត រលាក​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ពេល​កើត​ជំងឺ​កូវីដ-១៩។

៣. ជំងឺ​បេះដូង៖ បញ្ហា​បេះ​ដូង​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ពិសេស​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសបន្ថែមឱ្យបានលឿន។

៤. ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ២ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩ ហើយ​ជំងឺ​ធាត់ ឬ​អ្នក​ធាត់​លើស​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩​ដូច​គ្នា។ ផ្អែកតាមការសិក្សាកន្លងមក អ្នកលើសទម្ងន់ក៏ងាយនឹងបាត់បង់ប្រសិទ្ធភាពវ៉ាក់សាំងក្នុងខ្លួនជាងបុគ្គលទូទៅផងដែរ។

៥. ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ៖ ប្រសិន​បើ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ច្បាស់​ណាស់​ថា សុខភាព​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​។ ដូច្នេះ បើមិនប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានលឿនទេ មុខតែពិបាកជាងអ្នកដែលមានសុខភាពល្អ។

ក្រៅ​ពី​ជំងឺ​ប៉ុន្មាន​ខាង​លើ​នេះ ជំងឺ​កូវីដ-១៩​ក៏​វាយ​លុក​លើ​សុខភាព​ចំពោះ​អ្នក​ជំងឺ​តម្រងនោម ជំងឺ​លើស​សម្ពាធ ជំងឺ​ថ្លើម ជំងឺ​ក្រិន​សរសៃ​ឈាម ​ស្រ្តី​ពពោះ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន

ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម