សុខភាព
ការសិក្សាថ្មី អនាម័យមាត់ធ្មេញនិងអញ្ចាញ ជាអាវុធប្រឆាំងនឹងកូវីដ មិនឲ្យធ្ងន់ធ្ងរខ្លាំង
ផ្អែកលើការសិក្សាថ្មីមួយបានបង្ហាញថា អនាម័យមាត់និងអញ្ចាញធ្មេញ អាចបន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ មិនឲ្យធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកឈឺ មានជំងឺបេះដូងស្រាប់។
ការស្រាវជ្រាវពីមុនបានរកឃើញថា ទំនាក់ទំនងរវាងអនាម័យមាត់មិនល្អ និងការកើនឡើងនៃការរលាកនៃជំងឺបេះដូងហើយភាពធ្ងន់ធ្ងរនៃកូវីដ -១៩ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លើយតបរលាកផងដែរ។
វេជ្ជបណ្ឌិត Ahmed Mustafa Basuoni ដែលជាអ្នកប្រឹក្សាផ្នែកបេះដូងនៅសាកលវិទ្យាល័យ Cairo ប្រទេសអេហ្ស៊ីបបាននិយាយថា “ជាលិកាមាត់អាចដើរតួជាអាងស្តុកទឹក សម្រាប់កូវីដ ១៩ ដោយបង្កើតនូវមេរោគខ្ពស់នៅក្នុងបែហោងធ្មែញមាត់។ ដូច្នេះយើងបានណែនាំ ឲ្យថែរក្សាសុខភាពមាត់ និងធ្វើឲ្យប្រសើរឡើងនូវវិធានការអនាម័យមាត់ ជាពិសេសក្នុងអំឡុងពេលឆ្លងកូវីដ ១៩” ។
ដើម្បីវាយតម្លៃពីទំនាក់ទំនងរវាងសុខភាពមាត់ និងភាពធ្ងន់ធ្ងរនៃកូវីដ -១៩ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យទៅលើអ្នកជំងឺបេះដូងជនជាតិអេហ្ស៊ីបចំនួន ៨៦ នាក់ ជាមួយនឹងការធ្វើតេស្តរកឃើញវិជ្ជមានកូវីដ -១៩ ដោយម៉ាស៊ីន PCR ។ អ្នកនិពន្ធបានរកឃើញថា សុខភាពមាត់មិនល្អ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺកូវីដឲ្យកាន់តែធ្ងន់ធ្ងរ និងពិសេសការជាសះស្បើយពីជំងឺគឺអាចមានរយៈពេលយូរអង្វែងថែមទៀត។
ដូច្នេះ អនាម័យមាត់ធ្មេញគឺជារឿងសំខាន់នៅក្នុងសម័យរោគរាតត្បាតនេះ បើសិនមាត់មានមេរោគ នោះរាងកាយយើងក៏មានផ្ទុកនូវវីរុសដូចគ្នា។ ជាពិសេសការលាងសម្អាតមាត់ ដោយទឹកខ្ពុរមាត់ អាចជួយការពារ ឬបន្ថយភាពធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ បានយ៉ាងល្អប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖មានវ៉ាក់សាំងគ្រប់ ៣ ដូសហើយ តែបើមើលស្រាលឬប្រហែសខ្លួន អ្នកនៅតែឆ្លង Delta ដដែល
ចុចអាន៖មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ