Connect with us

សុខភាព

រាកមួលញឹកញាប់ ជារោគសញ្ញាមួយនៃជំងឺមហារីកពោះវៀនធំ

បានផុស

នៅ

​ជំងឺរាក​រូស​ជាទូទៅ​គឺជា​ជំងឺ​ធម្មតា ដែល​ជួបប្រទះ​ញឹកញយ មិន​ធ្ងន់ធ្ងរ និង​ភាគច្រើន​បណ្តាលមកពី​មេរោគ​មាន​ក្នុង​ចំណីអាហារ​ដែល​មិនល្អ​នោះ​លើកលែងតែ​ករណី រាករូស​ខ្លាំងក្លា​ច្រើនដង ឬ រាក​មួល មាន​ក្តៅខ្លួន​ដែលមាន​រយៈពេល​លើសពី ៤​ថ្ងៃ និង​មាន​រោគសញ្ញា​ស្តែង​ជា​រាកលាមក​រាវ​ដូច​ទឹក រាក​ទឹក​លាយ​កាក ឬ​រាក​មួល​(​សំបោរ​លាយ​ឈាម​)​។​

Chronic diarrhea: Causes and treatments
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺមហារីកពោះវៀនធំ ជាជំងឺដុំដំបៅមហារីក ដែលប៉ះពាល់ពោះវៀនធំហើយអាចសាយភាយទៅសរីរាង្គផ្សេងៗ និងបណ្តាលឲ្យបាត់បង់អាយុជីវិត ព្រោះថា​វា​ជា​ជំងឺ​ដែល​សម្បូរ​ក្នុងចំណោម​ជំងឺមហារីក​ក្នុង​ពិភពលោក ជាប់​ចំណាត់​លេខ​៣​លើ​បុរស និង​លេខ​២​លើ​ស្ត្រី​។ ប៉ុន្តែ​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន (​នៅ​ដំណាក់កាល​ដំបូង​)​។​តែ​ជា​ជំងឺ​ដែល​អាច​ការពារ​បាន (៥០%)​។​

COVID-19 Pandemic May Worsen Colorectal Cancer Disparities | Everyday Health

​ក្រុម​មហារីក​ពោះវៀនធំ​មួយចំនួន មាន​រោគសញ្ញា​ដូចជា​ហូរឈាម​តាម​ទ្វារ​លាមក រាក​មួល​ឈឺពោះ តឹង​ពោះ ចង្អោរ ក្អួត ចុះ​ទម្ងន់ ស្លេកស្លាំង​ខ្វះ​ជាតិ​ដែក​ជួន​រាគ ជួន​ទល់លាមក​។ ​ក្រុម​មហារីក​ពោះវៀនធំ​មួយ​ចំនួនទៀត​ មិនមាន​ស្តែង​ជា​រោគសញ្ញា​អ្វី​សោះ​។​

Five Signs of Colorectal Cancer | Moffitt

តើ​ត្រូវធ្វើ​រោគវិនិច្ឆ័យ ជំងឺមហារីក​ពោះវៀនធំ​បាន​យ៉ាងដូចម្តេច​? ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ គឺ​យើង​ត្រូវ​ពឹង​ផ្អែកលើ​ការឆ្លុះ​ពោះវៀនធំ​ ដូច្នេះហើយ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​រោគសញ្ញា​ដូចខាងលើ និង​មក​ពិគ្រោះ​តាមដាន​ដោយ​យកចិត្តទុកដាក់ ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស ​ដើម្បី​ស្វែងរក​មូលហេតុ​ច្បាស់លាស់ និង​ឈានទៅរក​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ព្រមទាំង​ទប់ស្កាត់​រាល់​ផលវិបាក​ផ្សេងៗ​ដែល​អាច​កើតមានឡើង ជៀសវាង​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​យើង​នោះ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម