Connect with us

សុខភាព

ទទួលទានអាហារជីវជាតិល្អ ពិតជាអាចការពារហានិភ័យឆ្លងកូវីដ-១៩?

បានផុស

នៅ

ការសិក្សាថ្មីមួយអះអាងថា ១ភាគ៣នៃករណីឆ្លងមេរោគកូរ៉ូណាអាចត្រូវបានចៀសវាងប្រសិនបើមនុស្សម្នាក់ៗមានទម្លាប់ទទួលទានអាហារដែលមានជីវជាតិល្អគ្រប់គ្រាន់។

Rheumatoid Arthritis Diet: Can Diet Help With Symptoms? | SELF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងដឹងហើយថា របបអាហារប្រចាំថ្ងៃដែលរួមបញ្ចូលនូវផ្លែឈើ និងបន្លែច្រើនមុខ សុទ្ធសឹងផ្ដល់ឱ្យរាងកាយទទួលបាននូវសុខភាពល្អ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ ក្នុងសម័យជំងឺរាតត្បាត អាហារសម្បូរជីវជាតិ ត្រូវបានអ្នកស្រាវជ្រាវអះអាងថា អាចជួយការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ បានផងដែរ។

ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ បូស្តុន (Boston) សហរដ្ឋអាមេរិក ​បានរាយការណ៍ថា ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមល្អ អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩ ព្រមទាំងអាចបន្ថយអាការធ្ងន់ធ្ងរ ប្រសិនបើមនុស្សម្នាក់ឆ្លងវីរុស។

Healthy Diet Develops Better Reading Skills In Children - NDTV Food

ចំណែកឯ អ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ ម៉ាសាឈូសេត (Massachusetts ) នៅបូស្តុនបានបន្ថែមថា របបអាហារពិតជាជះឥទ្ធិពលល្អក្នុងការបន្ថយហានិភ័យនៃជំងឺកូវីដ-១៩ ក៏ដូចជារោគសញ្ញាធ្ងន់ធ្ងរ ជាពិសេសការពារអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ។

របាយការណ៍នៃការស្រាវជ្រាវមួយទៀតបង្ហាញថា អាហារូបត្ថម្ភមិនគ្រប់គ្រាន់ឬការទទួលទានអាហារមិនល្អ ជាមូលហេតុមួយនាំឱ្យមានការរីករាលដាលក្នុងចំណោមក្រុមបុគ្គលងាយរងគ្រោះ។  នេះបើតាមការលើកឡើងពីសាស្រ្តាចារ្យ Jordi Marino នៅសាលាវេជ្ជសាស្ត្រ ហាវ៉ាដ ​(Harvard ) ។

Your Guide to Colorful Eating: Eat the Rainbow - Ask The Scientists

ក្រុមស្រាវជ្រាវបានវិភាគទិន្នន័យដែលប្រមូលបានលើមនុស្សចំនួន ៥៩២ ៥៧១ នាក់ មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅចន្លោះខែមីនា ដល់ខែធ្នូ ឆ្នាំ២០២០។ អំឡុងពេលនៃការតាមដាន អ្នកចូលរួមចំនួន ៣១ ៨៣១ នាក់បានឆ្លងជំងឺកូវីដ-១៩ ។ ក្នុងនោះគេបានរកឃើញថា អ្នកដែលតែងតែទទួលទានអាហារជីវជាតិល្អជាប្រចាំ មានហានិភ័យឆ្លងទាបជាងអ្នកផ្សេង ៩%។ ក្រៅពីនោះ អ្នកដែលញ៉ាំអាហារដែលមានភាពល្អចំនួន ៤១% ហាក់ដូចជាមិនសូវមានរោគសញ្ញាធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ឡើយ។

អ្នកស្រាវជ្រាវម្នាក់ទៀត គឺលោកបណ្ឌិត Andrew Chan បានពន្យល់ថា ក្រៅពីការចាក់វ៉ាក់សាំង និងការពាក់ម៉ាស បូករួមទាំងការរក្សាគម្លាត ការទទួលទានអាហារត្រឹមត្រូវក៏អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ផងដែរ។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការបរិភោគអាហារដែលសម្បូរជីជាតិពីរុក្ខជាតិ មិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ តែវាក៏អាចជួយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩បានថែមទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE JERUSALEM POST

ចុចអាន៖ គួរ​ចៀសវាង​អាហារ ៥ ប្រភេទ​នេះ​ដាច់ខាត បើ​ចង់​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំងក្រោយចាក់​ហើយ

ចុចអាន៖ កាហ្វេនិងបន្លែ កាត់បន្ថយហានិភ័យ ធ្លាក់ខ្លួនឈឺកូវីដ តែសាច់ ២ប្រភេទ បង្កើនឱកាសឈឺធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

វៀតណាម ជាប់ចំណាតថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម