៦គន្លឹះ ដើម្បីសុខភាពផ្លូវចិត្តល្អរបស់លោកអ្នក កាន់តែប្រសើរឡើង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

៦គន្លឹះ ដើម្បីសុខភាពផ្លូវចិត្តល្អរបស់លោកអ្នក កាន់តែប្រសើរឡើង

បានផុស

នៅ

​លោកអ្នក​ប្រហែលជា​បានដឹង​ច្រើន​ហើយ​អំពី​វិធីសាស្ត្រ​ក្នុងការ​ថែទាំ​សុខភាព តាមរយៈ​អត្ថបទ​និង​វីដេអូ​អប់រំ​សុខភាព​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៦យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្ត ដើម្បី​ទទួលបាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) យកចិត្តទុកដាក់​ចំពោះ​របប​អាហារ​

​ពិតណាស់ របប​អាហារ​ក៏​ជះឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​ផងដែរ​។ ការបរិភោគ​អាហារ​ទៀងពេល​សមស្រប និង​សម្បូរបែប​ក៏​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មាន​ភាពល្អប្រសើរ​ដែរ​។ ម្យ៉ាងទៀត សូម​ចៀសវាង​សារធាតុ​ញៀន ជាតិ​ស្រវឹង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន​ដែល​អាច​ភ្ញោច​ឲ្យ​ខួរក្បាល​យើង​ដំណើរការ​មិនល្អ ងាយ​មាន​ជំងឺផ្លូវចិត្ត​។​

២) ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​ច្រើន​

​ការធ្វើសកម្មភាព​រាង​កាយ​ឲ្យ​ច្រើន​ដូចជា​ការដើរ ឬ​ហាត់ប្រាណ​ជាដើម​ជួយ​ឲ្យ​បន្ថយ​ភាព​តានតឹង​ចិត្ត បញ្ចេញ​ជាតិពុល ហើយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​។​

៣) ដើរ​ហាត់ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​

​ការដើរ​ហាត់ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ ក្រៅពី​ជួយ​ដល់​ការកាត់បន្ថយ​ភាព​តានតឹង​ចិត្ត និង​បញ្ចេញ​ជាតិពុល​ហើយ ហើយក៏​បង្កើន​ភាពស្និទ្ធស្នាល ហើយ​ជួយ​ឲ្យ​កាន់​តែមាន​អារម្មណ៍​កក់ក្ដៅ​។​

៤) សម្រាន្ត​ឲ្យ​បាន​គ្រប់គ្រាន់​

​ទាំង​កាយ ទាំង​ចិត្ត​យើង​សុទ្ធតែ​ត្រូវការ​ការ​សម្រាក​។ យក​ល្អ យើង​គួរ​គេង​ឲ្យ​បាន ៨​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​ស្រស់ស្រាយ និង​អាច​បន្ត​ដំណើរការ​យ៉ាង​ល្អ​នៅ​ថ្ងៃស្អែក​។​

៥) ចែករំលែក​ពី​អារម្មណ៍​ខ្លួនឯង​ជាមួយ​មនុស្ស​ជាទី​ទុកចិត្ត​

​ការចែករំលែក​ពី​អារម្មណ៍​ខ្លួនឯង អា​ចរាប់ថា​ជា​តម្រូវការ​មូលដ្ឋាន​ស​ម្រា​ប់​សុខភាព​ផ្លូវចិត្ត​។ សូម​ស្វែងរក​មនុស្ស​ជាទី​ទុកចិត្ត ហើយ​រៀន​ពី​របៀប​ចែករំលែក​អារម្មណ៍​ខ្លួនឯង ដែលមាន​លក្ខណៈសាមញ្ញៗ ទាំង​អារម្មណ៍ល្អ និង​អារម្មណ៍មិនល្អ នោះ​ដល់ពេល​មានរឿង​ធំ យើង​ក៏​អាច​ចែករំលែក​បាន​ដូចគ្នា​។​

៦) ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​

​ប្រាកដ​ណាស់ លោកអ្នក​ក៏​អាច​ជួបពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​ដើម្បី​ទទួលបាន​ការវាយតម្លៃ ព្យាបាល និង​ដំបូន្មាន​ល្អៗ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្នុងករណី​ចាំបាច់​។​

“​ប្រសិនបើ​លោកអ្នក​ចង់​ទទួលបាន​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ដំបូន្មាន​ល្អៗ​សម្រាប់​បញ្ហា​សុខភាព​ផ្លូវចិត្ត សូម​អញ្ជើញ​មកជួប​ផ្ទាល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​” “លោកអ្នក​ក៏​អាច​ថែទាំ​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​បានដែរ​! “៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services