Connect with us

សុខភាព

មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?

បានផុស

នៅ

ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ដែលសុទ្ធតែធ្វើឲ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យ​ ដោយ​សារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិត​និងមីញ៉ូប​ឆ្ងាយ​មានភាពខុសគ្នាដូចម្តេចខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីទៅគឺមីញ៉ូបឆ្ងាយ?

មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហា​នេះអាច​បណ្តាល​មក​ពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការ​មើលកុំព្យូទ័រ ឬទូរស័ព្ទយូរ​ដែល​បណ្តាល​ឱ្យ​គ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីន​ភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែកភ្នែកឡើង​បាយ

អ្វីទៅគឺមីញ៉ូបជិត?

ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាច​មើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះ​កើត​ឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺ​ទឹក​នោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើ​ឱ្យកាំ​រស្មីពន្លឺមិនអាច​ប្រសព្វគ្នា​លើ​ស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែក​ស្រលៀង ឬមើល​ឃើញ​បែងភាគ។

ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា ពួកវាមានអាការៈរួមគ្នាមួយចំនួន៖

  • មើលមិនច្បាស់
  • ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើល​សៀវភៅ កុំព្យូទ័រ
  • ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល
  • មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក

អ្នកមីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចមើលឃើញច្បាស់ដោយពាក់វ៉ែនតា ឬពាក់​កែវ​ដាក់ក្នុងភ្នែក (contact lenses)។ កញ្ចក់​វ៉ែនតា ឬកែវដាក់ក្នុងភ្នែកនឹង​អនុញ្ញាតឱ្យពន្លឺប្រសព្វ​គ្នាលើ​ស្រទាប់​រ៉េទីន​ភ្នែក​បានដោយផ្ទាល់។​ មីញ៉ូប​ជិត និងមីញ៉ូបឆ្ងាយអាចព្យាបាលជាសះស្បើយដោយការវះកាត់ដោយកាំរស្មីឡាស៊ែរ។ ការវះកាត់នឹងផ្លាស់ប្តូរទម្រង់ស្រទាប់ស្តើងនៅខាងមុខរន្ធប្រស្រីភ្នែក (កញ្ចក់ភ្នែក) ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ប្រយ័ត្នភ្លើង LED អាចធ្វើឲ្យខូចភ្នែកបាន!

ចុចអាន៖មូលហេតុយើងតែងតែ ញាក់ភ្នែកមិនឈប់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៦ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥០ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៩ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម