ញាក់​សាច់! បើ​ដឹង​ពីជាតិស្ករ​ដ៏​កំណាចក្នុ​ងភេសជ្ជៈផ្អែមៗ​នានា
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ញាក់​សាច់! បើ​ដឹង​ពីជាតិស្ករ​ដ៏​កំណាចក្នុ​ងភេសជ្ជៈផ្អែមៗ​នានា

បានផុស

នៅ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ជាតិស្ករ​មិន​ឲ្យ​លើស​ពី ១២ ស្លាបព្រា​កាហ្វេ​នោះទេ​ក្នុង១ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ដឹង​អត់ ទឹកផ្លែឈើ ឬ​ទឹកក្រូច​កំប៉ុង ទឹកដោះគោ​កំប៉ុង យ៉ាអួរ និង​ភេសជ្ជៈប៉ូវ​កម្លាំង ដែល​កំពុង​តែ​ពេញ​និយម​នោះ មា​នបរិមាណ​ជាតិស្ករ​ប៉ុន្មាន​ទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹមតែ​ទឹកក្រូច​កំប៉ុង ១កំប៉ុង មាន​ជាតិស្ករ​ដល់​ទៅ ៨,៥ ស្លាបព្រា​កាហ្វេ ដែល​កម្រិត​ជាតិស្ករ​នេះ​ស្មើ​នឹង​ការ​កំណត់​បរិមាណ​ស្ករ​ចំពោះ​កូន​ក្មេង​អាយុ ៤-៥ ឆ្នាំ​ទៅ​ហើយ។ ចុះ​បើ​ក្នុង​១ថ្ងៃ កូន​ក្មេង​ញ៉ាំ​ទឹក​ក្រូច ១កំប៉ុង រួច​បន្ថែម​ជាតិស្ករ​ដែល​មាន​ក្នុង​ចំណី​អាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬ​យ៉ាអួរ​ទៀត​នោះ មិន​លើស​ជាតិស្ករ​លើស​លប់​ទៅ​ហើយ​ទេ។

ហេតុផល​នេះ​ហើយទើបអង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ទោះ​ជាមាន​ជាតិស្ករ​ច្រើន ឬ​ញ៉ាំ​ច្រើ​ន​យ៉ាង​ណា វា​មិន​សូវ​គ្រោះថ្នាក់​ចំពោះ​សុខភាព ដូចការ​ញ៉ាំ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​នោះ​ទេ។

ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ និង​ទឹកដោះ​គោកំប៉ុង៖

១- ទឹក​តែ​ដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ

២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ

៣- ទឹកដោះគោប្រអប់ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ

៤- ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ

៥- ទឹកផ្លែឈើលាយទឹកដោះគោ ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ

៦- ទឹកផ្លែឈើ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ

៧- ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ១០ ស្លាបព្រាកាហ្វេ៕

ចុចអាន៖ផឹកកាហ្វេពេល​កំពុង​ឈឺអាច​បង្ក​ទុក្ខ​លំបាក​ច្រើនយ៉ាងដល់សុខភាព

ចុចអាន៖សំឡេង​ស្អក ជា​បញ្ហា​ធ្ងន់ធ្ងរ​ មូលហេតុ​មក​ពី​អ្វី?

អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ផ្ទុះបាតុកម្មហិង្សាប្រឆាំងការបិទខ្ទប់នៅទីក្រុងមែលប៊ន ប៉ូលិសចាប់ខ្លួនបាតុករជាង ២០០នាក់ (វីដេអូ)

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អាហ្វហ្គានីស្ថាន បើកអនុវិទ្យាល័យឡើងវិញ តែមិនអនុញ្ញាតឲ្យសិស្សស្រីចូលរៀនឡើយ

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា បន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ

ព័ត៌មានជាតិ៤២ នាទី មុន

អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services