Connect with us

សុខភាព

នេះហើយមូលហេតុ ប្រុសៗរៀបការរាប់ឆ្នាំ តែគ្មានកូន

បានផុស

នៅ

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- កត្តា​វេជ្ជសាស្រ្ដ

បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។

កត្តា​ជំងឺ​នាំ​ឲ្យ​ប្រុសៗ​​មិន​អាច​មាន​កូនបាន គឺ​ការ​បង្ក​រោគ ឬ​កើត​កាម​រោគ ដូច​ជា ​ប្រមេះ អេដស៍ ឬ​រលាក​នៅ​ក្រពេញ​ខាង​លើ​ពង​ស្វាស (Epididymitis) ក៏​ដូច​ជា​រលាក​ពង​ស្វាស (Orchitis)។ ​​បញ្ហា​មួយ​ទៀតដែល​អាច​ធ្វើ​ឲ្យ​ខូច​មេ​ជីវិត​ឈ្មោល ​គឺអាច​ដោយ​សារ​អង់​ទី​ករ​ក្នុងរាង​កាយ​យើង​ជា​អ្នក​វាយ​ប្រហារ​ផ្ទាល់ បញ្ហា​មាន​ដុំ​សាច់​មហារីក​ ជាដើម​ ដែល​សុទ្ធ​សឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​បុរស។

នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​កាម បណ្ដាល​មក​ពី​ការ​វះ​កាត់ ក្រោយ​ការ​ឆ្លង​រោគ មាន​គ្រោះ​ថ្នាក់ ឬ​កើត​មក​មាន​បញ្ហា​ពី​កំណើត បញ្ហា​លំហូរ​ទឹក​កាម​ត្រលប់​ឡើង​ទៅ​ក្នុង​ប្លោក​នោម កត្តា​អតុល្យភាព​អ័រម៉ូន​ (កង្វះ​អរម៉ូន​តេស្តូតេរ៉ូន) បញ្ហា​ពេល​រួម​ភេទ និងអាចដោយ​សារ​ជំងឺ​រលាក​ពោះ​វៀន (Celiac disease) ផង​ដែរ។

២- កត្តា​បរិស្ថាន

បរិស្ថាន ក៏​ចូល​រួម​ជា​កត្តា​បង្ក​មួយ​ចំពោះ​បញ្ហា​អត់​កូន​លើ​មនុស្ស​ប្រុស​ដូច​គ្នា។ អ្នក​វិទ្យា​សាស្ត្រ​លើក​ឡើង​ថា នៅ​ពេល​យើង​ប៉ះ​ពាល់​ជាមួយ​បរិស្ថាន​មិន​ល្អ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​បាន។ ឧទាហរណ៍ ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី​មួយ​ចំនួន​មាន​ដូច​ជា បង់​ហ្សែន តូលុយអែន ហ្ស៊ីឡែន ថ្នាំ​សម្លាប់​សត្វ​ល្អិត ថ្នាំ​សម្លាប់​ស្មៅ សារធាតុ​រំលាយ សារធាតុ​ថ្នាំ​ពណ៌ ជាដើម ដែល​សុទ្ធ​សឹង​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ចុះ​ខ្សោយ។ ប៉ះ​ពាល់​ជាមួយ​ធាតុ​វិទ្យុសកម្ម​ ឬ​កាំ​រស្មី​អ៊ិច ធ្វើ​នាំ​ឲ្យ​ការ​ផលិត​ទឹក​កាម​មិន​អាច​​ប្រព្រឹត្ត​បាន​តាម​ធម្មតា។ ប្រុសៗ​ប៉ះ​ពាល់​ជាមួយ​ជាតិ​លោហៈ​ខ្លាំង ឬ​ពង​ស្វាស​រង​កម្ដៅ​ខ្លាំង​ពេក ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​អាច​មាន​កូន​បាន​ដូច​គ្នា។

៣- កត្តា​រស់នៅ​ប្រចាំ​ថ្ងៃ

កត្តា​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យើង​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់។ ផឹក​គ្រឿង​ស្រវឹង ប្រើ​​ថ្នាំ​ញៀន ជក់​បារី ស្ត្រេស លើស​ទម្ងន់ ឬ​ខ្វះ​ទម្ងន់ សុទ្ធ​តែ​ជា​បញ្ហា ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​អត់​កូន។

ដូច​គ្នា​នេះ​ដែរ ប្រើ​​ថ្នាំ​ញៀន ដើម្បី​ជួយ​ឲ្យ​សាច់​ដុំ​រីក​ធំ អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​ទំហំ​របស់​ពង​ស្វាស និង​ការ​ផលិត​មេជីវិត។ ឯ​រឿង​ផឹក​ស្រា​វិញ ធ្វើ​ឲ្យ​អ័រម៉ូន​តេស្តូតេរ៉ូន​ធ្លាក់​ចុះ ​នាំ​ឲ្យ​កើន​ឡើង​ការ​ប្រឈម​ជា​មួយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង ចំណែក​បញ្ហា​ស្រ្តេស អាច​បណ្ដាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​នៅ​ក្នុង​ខ្លួន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗ អារ និងគ្មានកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម